ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤នេះ បានអញ្ជើញទៅប្រគល់ផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារជូនដល់ក្រុមគ្រួសារយុវជន អន ផានិត ដែលសិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A នៅខេត្តកំពត។

តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរថា «ថ្ងៃនេះ ខ្ញុំបានមកប្រគល់ផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជូនដល់ក្រុមគ្រួសារក្មួយប្រុស អន ផានិត សិស្សនិទ្ទេស A នៅខេត្តកំពត។ ដោយមើលឃើញពីការខិតខំប្រឹងប្រែងតស៊ូរបស់ក្មួយប្រុស និងការលះបង់របស់ម្ដាយឪពុករបស់ក្មួយប្រុស ដែលជាជនពិការទាំងពីររូប ធ្វើឲ្យក្មួយប្រុសទទួលបានការអាណិតស្រលាញ់ពីសម្ដេចទាំងទ្វេយ៉ាងខ្លាំង»។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានស្នើឲ្យយុវជន អន ផានិត បន្តខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានកាន់តែល្អប្រសើរ ដើម្បីយកចំណេះវិជ្ជាទាំងនេះទៅបម្រើមាតុភូមិ និងក្រុមគ្រួសារ ក្លាយជាសសរទ្រូងរបស់ប្រទេសជាតិ។

សូមជម្រាបថា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសជួយឧបត្ថម្ភដល់សិស្សប្រឡងជាប់និទ្ទេស Aមួយរូប គឺយុវជន អន ផានិត ដែលមានឪពុកមានពិការភាព និងគ្រួសារមានជីវភាពក្រីក្រ រស់នៅខេត្តកំពត។

ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំមន្ត្រីរបស់សម្ដេចឲ្យជួយដល់យុវជន អន ផានិត បានមកសិក្សានៅរាជធានីភ្នំពេញ ហើយរកទីកន្លែងស្នាក់នៅ ក៏ដូចជាស្វែងរកសាលារៀន និងមុខជំនាញរៀនឲ្យស្រប ទៅតាមចំណង់ចំណូលចិត្តរបស់យុវជនរូបនេះ ផងដែរ។

កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឲ្យឪពុកម្តាយ និងយុវជន អន ផានិត មកជួបនៅភូមិគ្រឹះរបស់សម្តេចនៅក្រុងតាខ្មៅ ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារកាលពីថ្ងៃទី ២៥ ខែធ្នូកន្លងទៅនេះថា «ឆ្លងកាត់ការសន្ទនាខ្ញុំ ពិនិត្យឃើញថា ឪពុកម្តាយរបស់ ផានិត ដែលជាជនពិការទាំងពីរនាក់ ពិតជាមនុស្សគួរឲ្យគោរពសម្រាប់ការលៈបង់ ដើម្បីកូន និងក្រុមគ្រួសារ។ ឯចៅផានិតវិញពិតជាក្មេង ប្រកបដោយគុណធម៌ និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេស A។ ចៅស្រីដែលជាប្អូនរបស់ ផានិត បាននិងកំពុងឈានឆ្ពោះទៅបញ្ចប់ការសិក្សា នូវកំរិតមធ្យមសិក្សា ដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យ នា ៣ឆ្នាំខាងមុខ»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា នេះជាករណីពិសេសដែលសម្ដេច ត្រូវជួយដល់យុវជន អន ផានិត សម្រាប់ការរៀនសូត្រនៅភ្នំពេញផង និងឪពុកម្តាយនៅឯស្រុកកំណើតផង។ បើតាមសម្ដេចតេជោ ហ៊ុន សែន ធ្វើយ៉ាងនេះ ដើម្បីកុំឲ្យផានិតបារម្មណ៍ ពីឪពុកម្តាយនៅឯស្រុក និងកុំឲ្យឪពុកម្តាយបារម្មណ៍ពីផានិត ដែលរៀននៅភ្នំពេញ៕
-
ព័ត៌មានជាតិ២១ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


