រុក្ខជាតិមួយប្រភេទជួយទម្លុះឧបសគ្គ និងបង្កើនថាមពលសុខភាព ចំពោះឆ្នាំ «ថោះ»
Connect with us
Helistar Cambodia - Helicopter Charter Services

ជំនឿ

រុក្ខជាតិមួយប្រភេទជួយទម្លុះឧបសគ្គ និងបង្កើនថាមពលសុខភាព ចំពោះឆ្នាំ «ថោះ»

បានផុស

នៅ

ដោយផ្អែកលើប្រតិទិនចិន មនុស្សកើតឆ្នាំ «ថោះ» គ្រិស្តសករាជ ១៩៧៥, ១៩៨៧, និង ១៩៩៩ ជាឆ្នាំរបស់ឆ្នាំសត្វទន្សាយ ពង្សមនុស្ស​ស្រី ​និងមានធាតុឈើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុដូច្នេះហើយមនុស្សដែលកើតក្នុងឆ្នាំនេះ មានលេខសំណាង ០, ១, ៦ រីឯពណ៌នាំជោគលាភក្នុងឆាកជីវិត និងរបររកស៊ីគឺពណ៌ បៃតង ស្វាយ ខៀវ ប្រផេះ និងខ្មៅ។

Buy Copper lucky twelve zodiac rabbit rabbit ornaments gifts feng shui home  furnishings living room office decorations in Cheap Price on Alibaba.com

បុគ្គលិកលក្ខណៈនៃអ្នកកើតឆ្នាំទន្សាយ ជាមនុស្សឆ្លាត និងពូកែ ហើយពួកគេអាចទទួលជោគជ័យទាំងវ័យក្មេង ​ស្ទើរគ្រប់វិស័យ។ ពួកគេមានកេរ្តិ៍ឈ្មោះល្អក្នុងចំណោមមិត្តភក្តិ ពីព្រោះពួកគេមានគំនិតទូលំទូលាយ ចេះ​អត់ធ្មត់ និងប្រុងប្រយ័ត្ន។ ពួកគេភាគច្រើនមានចក្ខុវិស័យប្លែក និងដឹងពីរបៀបប្រើទេពកោសល្យបានល្អ។

អ្នកដែលមានរាសីចក្រទន្សាយ មានចរិតរឹងមាំ ហើយតែងតែខិតខំអស់ពីសមត្ថភាពដើម្បីសម្រេចគោលដៅ។ ពួកគេពោរពេញទៅដោយមហិច្ឆតា និងមានសហគ្រិនភាពល្អ។ ពួកគេភាគច្រើនចូលចិត្តធ្វើដំណើរកម្សាន្តណាស់។ បុរសទន្សាយពូកែគិតគូរខិតខំមិនទំនេរដៃ​ ហើយមនុស្សស្រី វិញគឺសុភាពរាបសាមានលក្ខណៈសមរម្យ ហើយពួកគេច្រើនជានារីស្អាតៗ។

ArtStation - Gold rabbit, Ksenia Horoshaya

ពួកគេមានភាពវាងវៃ និងមានធនធានអំណាច​មកពីកំណើត ដែលធ្វើឱ្យអ្នកផងមានចំណាប់អារម្មណ៍ ព្រោះតែពួកគេមាន​ភាពរស់រវើកនិងរីករាយ។ ជាធម្មតាពួកគេទន់ភ្លន់ អត់ធ្មត់និងសុភាពរាបសា ដូច្នេះងាយស្រួលក្នុងការចុះសម្រុងគ្នាជាមួយអ្នកដទៃ។ ពួកគេក៏មានការប្រុងប្រយ័ត្នខ្ពស់និងមានទំនួលខុសត្រូវខ្ពស់ផងដែរ។

ទោះយ៉ាងណាក៏ដោយពួកគេច្រើនតែទុកឱ្យអ្នកដទៃមានអារម្មណ៍ថា ក្រអឺតក្រទមដោយសារតែបំណងប្រាថ្នាខ្ពស់និងគោលដៅធំ។ នៅពេលពួកគេមានអារម្មណ៍មិនល្អពួកគេច្រើនតែធ្វើឱ្យដៃគូខឹងនិងធ្វើឱ្យអ្នកដទៃឈឺចាប់ដោយពាក្យសម្ដី។

ពេលខ្លះពួកគេខ្វះភាពបត់បែនក្នុងការងារ ដូច្នេះពួកគេតែងតែដោះស្រាយបញ្ហាតាមរបៀបដូចមិនសូវពូកែខាងទំនាក់ទំនងសង្គមទេ។ លើសពីនេះទៅទៀតពួកគេមានភាពអត់ធ្មត់ខ្លាំងពេកដែលពួកគេមិនអាចនៅជាប់នឹងវត្ថុមួយបានយូរឡើយ។

Buy Addune Feng Shui Chinese Zodiac Rabbit Figurine Golden Brass Lucky Bunny  Statue Desktop Collectible Home Office Table Decor Gifts (Rabbit) Online in  USA. B082SZY869

ឯពេលខ្លះទៀតពួកគេទំនងជាមិនបញ្ចេញមតិដោយបើកចំហ ដូច្នេះវាពិបាកសម្រាប់មនុស្សក្នុងការយល់ពីគំនិតពិតរបស់ពួកគេ។ តាមពិតពួកគេស្មុគស្មាញណាស់ ហើយងាយនឹងមានអារម្មណ៍ឯកោ។ អារម្មណ៍របស់ពួកគេមិនមានស្ថេរភាពខ្លាំងទេ ហើយពួកគេអាចខឹងបានយ៉ាងងាយផង។

បើគិតតាមក្បួនហុងស៊ុយ មនុស្ស​ឆ្នាំ «ថោះ» ត្រូវធាតុជាមួយដើមឬស្សីណាស់ ដោយហេតុថាពន្លកឬស្សីមិនមែន​ជាជម្រក ក៏ពុំមែនជា​អាហារល្អនៃ​ពពួក​ទន្សាយដែរ​ តែបែរជាកំពូលឱសថព្យាបាលពេល​ទន្សាយគុ្រន។ ដូច្នេះមនុស្សឆ្នាំនេះ អាចមានគំនូរឬស្សី​នៅក្នុងផ្ទះ ក្បាលដំណេក ឬកន្លែងធ្វើការ​ដើម្បីទម្លុះឧបសគ្គ និងបង្កើននូវ​ថាមពលសុខភាពបានរឹងមាំ៕

អត្ថបទ៖ សន្យា

ចុចអាន៖ មើលវាសនាមនុស្សកើតឆ្នាំ «ឆ្លូវ» អ្វីខ្លះឆុងខ្លាំង ហើយអ្វីខ្លះត្រូវធាតុហុងស៊ុយ?

ចុចអាន៖ បុគ្គលិកលក្ខណៈ និងសញ្ញាសំណាងសម្រាប់មនុស្សឆ្នាំ «ខាល»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services