Connect with us

វប្បធម៌ ជំនឿ

រឿងទាំងនេះ សមប្រកបចំពោះឆាកជីវិតមនុស្សឆ្នាំ «មមែ»

បានផុស

នៅ

មនុស្សដែលចាប់កំណើតចំឆ្នាំ «មមែ» តាមរាសីចក្រវាល ជាមនុស្សផ្ទុកនូវធាតុមាស ពង្សទេព្តាស្រី និងមានជោគជតាជីវិតដូចខាងក្រោម៖

16 China Brass Zodiac Auspicious Fengshui Yuanbao Wealth Money Sheep Goat  Statue|Statues & Sculptures| - AliExpress
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចរិតលក្ខណៈ៖ ជាមនុស្សមានចិត្តសប្បុរស មានមហិច្ឆតា មានការទទួលខុសត្រូវតាំងពីក្មេងៗ។ ពួកគេចូលចិត្តធ្វើអ្វីតាមផែនការដែលធ្វើឱ្យមនុស្សចាប់អារម្មណ៍ថាគួរឱ្យទុកចិត្តត។ ពួកគេភ្ជាប់សារសំខាន់យ៉ាងខ្លាំងចំពោះគោលការណ៍និងជំនឿ ហើយ​តែង​ប្រឹងប្រែងជួយមិត្តនានានៅពេលពួកគេមានបញ្ហា។

មនុស្សកើតឆ្នាំមមែរមែងមានរូបរាងឆើតឆាយ និងមានចរិតថ្លៃថ្នូ។ ពួកគេមានចិត្តល្អ សុភាពរាបសា និងអត់ធ្មត់ខ្ពស់។ ជាមួយលក្ខណៈខាងក្នុងរឹងមាំ ពួកគេមិនលំអៀងស្មោះត្រង់ និងមិនដែលធ្វើបាបអ្នកដទៃឡើយ។ នៅពេលដែលមិត្តភក្តិរបស់ពួកគេមានបញ្ហា ពួកគេនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីជួយពួកគេ។ ដូច្នេះពួកគេមានប្រជាប្រិយភាពក្នុងចំណោមមិត្តភក្តិ។

Feng Shui Astrology For July 2021: The Month of the Wood Goat - SOLANCHA

ប៉ុន្តែពេលខ្លះ មនុស្សឆ្នាំនេះ រឹងរូសណាស់ ហើយខ្វះភាពបត់បែនផង។ ពួកគេងាយនឹងខឹងហើយអារម្មណ៍ផ្លាស់ប្តូរ​ឡើងចុះ។ ជាមនុស្សទុទិដ្ឋិនិយម តែមាន​មនោសញ្ចេតនាយ៉ាងខ្លាំង។ គេរាយមាយរឿងស្នេហា ​និងមានចិត្ត​ច្រណែនបន្តិច។

លេខហុងស៊ុយ៖ លេខសំណាងប្រចាំជីវិត​សម្រាប់ប្រើបើកកុងធនាគារ លេខផ្ទះ​ លេខឡាន គឺលេខ ១,៥, ៦ និង ៩។

ពណ៌ហុងស៊ុយ៖ ពណ៌សំណាងគួរប្រើពណ៌លឿង ខ្មៅ បៃតង ត្នោត និងស។

វត្ថុលើករាសី៖ ដើមឬស្សី។ គួរមាន​ភួយ ខ្នើយ កម្រាលពូក ដែលមាន​រូបដើមឬស្សី ឬក្រណាត់ខោអាវក៏បានដើម្បីបង្កើនថាមពលសុភមង្គលក្នុងជីវិត។ បើតាំងលម្អដើមឬស្សី រឹតតែបន្ថែមហុងស៊ុយល្អផុតលេខ។ ក្រៅពីនោះ គួរស្វែងរក ត្បូងថ្មពណ៌ខ្មៅ ឬផ្កាឈូកខ្ចីមកពាក់លើកអំណាចនៃការទាក់ទាញសម្រាប់ខ្លួនឯង និងស្វែងរកត្រីនាគ មកដាក់លើតុធ្វើការ នឹងកាន់តែរីកចម្រើនខាងអាជីព។

artificial tree home decor - Online Discount Shop for Electronics, Apparel,  Toys, Books, Games, Computers, Shoes, Jewelry, Watches, Baby Products,  Sports & Outdoors, Office Products, Bed & Bath, Furniture, Tools, Hardware,  Automotive

គូជីវិត៖ បើ​ប្រុស គួរ​ជ្រើសរើស​គូស្រករ​ដែល​មាន​ឆ្នាំ​កំណើត​ឆ្នាំថោះ ឆ្នាំវក និងមិន​គួរ​ជ្រើសគូ​ឆ្នាំម្សាញ់ ឆ្នាំឆ្លូវ ឆ្នាំមមែ និង​ឆ្នាំកុរ ។ ចំពោះ​ស្រ្តីវិញ គួរ​រើស​គូស្រករ​ដែល​មាន​ឆ្នាំ​កំណើត ឆ្នាំថោះ ឆ្នាំកុរ និង​ឆ្នាំរោង ហើយចៀសវាងឆ្នាំខាល ឆ្នាំមមែ និង​ឆ្នាំច។

ជោគជតាថ្ងៃកំណើត៖ អាទិត្យ រកចំណូលបាន តែទុក​មិនសូវ​គង់។​ ថ្ងៃចន្ទ សម្បូរទ្រព្យ​ចាយ។ អង្គារ រកស៊ី​មិនសូវឡើង។​ ថ្ងៃពុធ សម្បូរញាតិផៅរាប់រក ស្រឡាញ់។​ ព្រហស្បតិ៍ មានយសសក្តិ ឋានៈខ្ពង់ខ្ពស់។ ថ្ងៃសុក្រ ហត់នឿយ ពិបាករកទីពឹងបន្តិច។ ថ្ងៃសៅរ៍ ជួបទុក្ខលំបាកច្រើន៕

អត្ថបទ៖ សន្យា

ចុចអាន៖ វត្ថុ៥នេះ មិនអាចទុកក្នុងផ្ទះមនុស្សឆ្នាំមមែបានជាដាច់ខាត

ចុចអាន៖ «មមែ» ឆ្នាំ ២០២២ ជោគជតាចាប់ផ្ដើមល្អប្រសើរ ការដាក់ទុនរកស៊ី នឹងរលូនទៅមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម