វប្បធម៌ ជំនឿ
«មមែ» ឆ្នាំ ២០២២ ជោគជតាចាប់ផ្ដើមល្អប្រសើរ ការដាក់ទុនរកស៊ី នឹងរលូនទៅមុខ
ឆ្នាំមមែ (ពពែ) ធាតុមាស ពង្សទេព្តាស្រី តាមក្បួនហោរាសាស្ត្រ គឺជាឆ្នាំសត្វទី៨ ក្នុងចំណោមរាសីឆ្នាំសត្វទាំង១២ ឬចក្រវាលសត្វទាំង១២របស់ចិន គឺឆ្នាំសត្វកណ្ដុរ, គោ, ខ្លា, ទន្សាយ, នាគ, ពស់, សេះ, ពពែ, ស្វា, មាន់, ឆ្កែ និងសត្វជ្រូក ។

មនុស្សប្រុសស្រីណាដែលកើតនៅក្នុងឆ្នាំ ១៩០៧, ១៩១៩, ១៩៣១, ១៩៤៣, ១៩៥៥, ១៩៦៧, ១៩៧៩, ១៩៩១, ២០០៣, ២០១៥, ២០២៧ មានរាសីប្រចាំឆ្នាំ ២០២២ ដូចខាងក្រោម។
ហុងស៊ុយលាភសំណាង
ឆ្នាំពពែតាមក្បួនហុងស៊ុយគឺត្រូវនឹងលេខ ២ និង ៧ ចំណែកពណ៌សក្ដិសមគឺមាន ត្នោត, ក្រហម និងពណ៌ស្វាយ ។ មនុស្សឆ្នាំនេះបើតាំងលម្អផ្កា Carnation និងផ្កា Primrose ក្នុងផ្ទះ នឹងនាំមកនូវភាពសុខសប្បាយដល់គ្រួសារ។ ខែល្អសម្រាប់ឆ្នាំពពែគឺខែ សីហា និងខែ វិច្ឆិកា រួមទាំងទិស ខាងជើងផងដែរ ។
សុខភាព
សម្រាប់សុខភាពមនុស្សកើតឆ្នាំមមែ ច្រើនតែមានជំងឺរ៉ាំរ៉ៃតិចតួចដូចជា ឈឺបំពង់ក ឈឺក្បាល និងហៀរសំបោរ។ ដូច្នេះត្រូវចេះមើលថែខ្លួនឯងជាចម្បង។ ឆ្នាំនេះបើទោះបីជារឹងមាំខាងក្រៅ តែក៏ត្រូវគិតគូរសុខភាពខ្លួនមុន ជាពិសេសត្រូវត្រួតពិនិត្យអាហារូបត្ថម្ភ កុំភ្លេចអំពីការធ្វើលំហាត់ប្រាណ ដើម្បីឲ្យសុខភាពខាងក្នុងស្រស់ស្រាយ។
ការងារ
ផ្នត់គំនិតរបស់មនុស្សឆ្នាំពពែ គឺជាឥទ្ធិពលធំបំផុត។ ពួកគេច្រើនតែតានតឹងខ្លាំង ជាមួយការងារសព្វថ្ងៃ។ នេះក៏ដោយសារតែតែចរិតលក្ខណៈរបស់ក្រុមនេះ តែងលម្អិតជានិច្ច បើមិនបានល្អ គឺមិនព្រមឡើយ។ សូម្បីតែបញ្ហាតូចតាចក៏អាចទាក់ទាញមនុស្សឆ្នាំនេះ ឲ្យយកចិត្តទុកដាក់ ឬជួយឈឺឆ្អាលក្រុមការងារតែមួយដែរ។ ទាំងនេះដែលធ្វើឲ្យពួកគេមានភាពតានតឹង និងព្រួយបារម្ភច្រើន ដែលនាំឲ្យមានជំងឺចៀសមិនរួច។
តាមច័ន្ទគតិចិននៅខែ មិថុនា សីហា និង តុលា ពពែនឹងនាំមកនូវលាភសំណាងក្នុងការងារច្រើន ក្នុងឆ្នាំ ២០២២ ខាងមុខ។ ប៉ុន្តែចូរតោងប្រយ័ត្នបញ្ហារបស់គេ កុំយកដាក់ខ្លួនច្រើនប្រយ័ត្ននាំទុកព្រួយដល់ខ្លួន។ ព្រោះមនុស្សឆ្នាំនេះចូលចិត្តជួយគេមិនគិតខ្លួន រហូតនាំបញ្ហា ឬមានគេនិយាយអាក្រក់ទាំងដែលខ្លួនស្មោះត្រង់។
លុយកាក់
កុំទម្លាប់ចាយវាយខ្ជះខ្ជាយច្រើន ត្រូវមានថវិកាបម្រុងទុកជាមុន អាចថាថ្ងៃក្រោយទៅបើមានបញ្ហាលុយកាក់ នោះនឹងអាចជួយដោះស្រាយបញ្ហាបាន។ ឆ្នាំ ២០២២ អាចមានការរកស៊ីតិចតួច មិនធំដុំទេ តែការចាប់ផ្ដើមពីតូចនេះនឹងនាំឲ្យមនុស្សឆ្នាំពពែបានគង់វង្សយូរ នេះក៏ដោយសារតែចរិតរបស់គេជាមនុស្សឆ្លាត និងពូកែសំដីជាមួយដៃគូចរចា។

ស្នេហា
មនុស្សប្រុស-ស្រីកើតឆ្នាំពពែ អាចមានជម្លោះរវាងគូសង្សារ ឬប្តីប្រពន្ធជាដើម ។ ពួកគេគួរបង្កើនការទាក់ទងល្អូកល្អិនជាមួយគ្នាទើបល្អ ដើម្បីចៀសវាងការប្រេះឆាកើតឡើង ។ ឆ្នាំថ្មីនេះមិនល្អសម្រាប់ការរៀបអាពាហ៍ពិពាហ៍ទេ ។ ប៉ុន្តែចំពោះមនុស្សនៅលីវ អាចជួបគូគ្រងដែលតែងតែស្វែងរកមកជាយូរហើយ៕
គ្រូ ណុប
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


