វប្បធម៌ ជំនឿ
ការធ្លាក់ចុះគុណធម៌ សីលធម៌សង្គម ធ្វើឱ្យការអភិវឌ្ឍប្រទេសយឺតយ៉ាវ
រយៈពេល ៥ឆ្នាំចុងក្រោយនេះ ពលរដ្ឋខ្មែរសម្របខ្លួនយ៉ាងឆាប់រហ័សជាមួយបច្ចេកវិទ្យា និងវប្បធម៌ ដែលហូរចូលពីបរទេស។

ស្របពេលដែលការហូរចូលនៃវប្បធម៌បរទេស និងភាពរីកចម្រើនលឿននៃបច្ចេកវិទ្យា ធ្វើឱ្យមនុស្សមួយចំនួនមិនសូវខ្វល់អំពីគុណធម៌ និងសីលធម៌សង្គម។ គុណធម៌ និងសីលធម៌សង្គម គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិរីកចម្រើនលឿន។ នេះគឺជាការបញ្ជាក់របស់លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ លោកបណ្ឌិត បានលើកឡើងថា« ទាក់ទងឬសគល់គុណធម៌-សីលធម៌នេះ ពលរដ្ឋកម្ពុជា មិនសូវយល់ដឹងខ្ពស់ប៉ុន្មានទេ ត្រូវតែនាំគ្នារៀនសូត្របន្ថែមទៀត ដើម្បីឱ្យប្រទេសបានរីកចម្រើនជឿនលឿន»។
លោកបណ្ឌិត ម៉ី កល្យាណ បានបន្តថា ប្រសិនបើពលរដ្ឋខ្មែរ យកចិត្តទុកដាក់រៀបចំខ្លួនឱ្យមានគុណធម៌ និងសីលធម៌សង្គមខ្ពស់ នោះប្រទេសនឹងកាន់តែមានសន្តិភាព និងរីកចម្រើនកាន់តែលឿន។

លោកពន្យល់ដូច្នេះថា« បើពលរដ្ឋចេះដឹងអំពីគុណធម៌ សីលធម៌នេះ ភាពរីកចម្រើនកាន់តែល្អឡើង ព្រោះរដ្ឋាភិបាលមិនចំណាយទៅលើការការពារសន្តិសុខ សណ្តាប់ធ្នាប់ មិនពិបាកក្នុងបង្រ្កាបបទល្មើសផ្សេងៗ ដែលកើតចេញអំពីការប្រព្រឹត្តដែលមិនយល់អំពីគុណធម៌ សីលធម៌នេះ»។
សីលធម៌សម្គាល់នូវពាក្យទូន្មានទាំងឡាយណាដែលដឹកនាំទៅរកផ្លូវល្អ និងចៀសវាងផ្លូវអាក្រក់សម្រាប់ការរស់នៅ ។
កន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានក្រើនរំឮកដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបណ្តុះស្មារតីសិស្សនិស្សិត ឱ្យចេះគោរពមនុស្សចាស់ដើម្បីរក្សានូវប្រពៃណីរបស់ជាតិដែលបានបន្សល់ពីដូនតាមក។ សម្តេចសង្កត់ធ្ងន់ថា បើសង្គមជាតិមួយធ្លាក់ចុះនូវគុណធម៌ និងសីលធម៌ នឹងធ្វើឱ្យសង្គមជាតិត្រូវទទួលរងនូវវិបត្តិ និងមហន្តរាយ។
អ្នកជំនាញបានលើកឡើងថា កត្តាដែលបណ្តាលឱ្យគុណធម៌ សីលធម៌សង្គមធ្លាក់ចុះ មានដូចជា ការហូរចូលវប្បធម៌បរទេស ការប្រើប្រាស់សម្ភារទំនើបៗ បំភ្លេចជាតិសាសន៍ខ្លួន វប្បធម៌ អរិយធម៌ខ្លូន មានចិត្តភ្លើតភ្លើន ឪពុកម្តាយ បងប្អូនខ្វះការអប់រំបន្ថែម ផ្តេកផ្តួលយកលេសលើការងារផ្ទាល់ខ្លូន កម្រិតជីវភាពគ្រួសារក្រីក្រ កម្រិតជីវភាពខ្ពស់ ហួសសីលធម៌ ជាដើម៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


