វប្បធម៌ ជំនឿ
យល់សប្តិឃើញ “កាប់ពស់” អត់មានគូ ដូចគេថាមែនឬ?
សុបិនឃើញពស់ បង្ហាញពីប្រផ្នូលនៃការជួបជុំនាពេលអនាគត ខណៈសុបិនវាយពស់ ជាន់ពស់ ឬកាប់ពស់ អាចបកស្រាយអត្ថន័យដូចខាងក្រោម៖

សុបិនរត់គេចពីពស់
សុបិនរត់គេចពីពស់តូចក្ដី ធំក្ដី មានន័យថា អ្នកមិនទាន់បានត្រៀមរួចរាល់សម្រាប់ចាប់ផ្តើមសម្ព័ន្ធភាពស្នេហាទេ។ យ៉ាងណាមិញ បើចាប់ផ្ដើមសាងស្នេហ៍ក្នុងពេលនេះ គូជីវិតរបស់អ្នកជាមនុស្សមានអំណាច និងមានស្ថានភាពហិរញ្ញវត្ថុល្អប្រសើរ។
សុបិនរត់ជាន់ពស់
វាជាប្រផ្នូលថា ក្នុងអំឡុងពេលនេះ អ្នកមានឱកាសបានជួបមនុស្សល្អជាច្រើន ហើយក៏មានមនុស្សជាច្រើនដែលកំពុងចង់បានអ្នកជាគូផងដែរ។ ចំពោះអ្នកដែលទើបបែកបាក់គ្នា មានន័យថា គូស្នេហ៍របស់អ្នកអាចនៅរាប់អានគ្នាជាមិត្តភក្តិល្អ និងអាចពឹងផ្អែកគ្នាទៅវិញទៅមក។
សុបិនវាយពស់

សុបិននេះ ស្រាយថា អ្នកនៅលីវ អាចជួបគូគាប់ជាមិត្តរួមការងារ ឬអតីតមិត្តរួមថ្នាក់ ហើយខណៈពេលនេះ ក៏កំពុងមានមនុស្សលួចស្នេហ៍អ្នកផងដែរ។
សុបិនចាប់បោកពស់
បើទោះបីបច្ចុប្បន្ន អ្នកចង់បានដៃគូជីវិតប៉ុណ្ណាក៏ដោយ តាមទំនាយសុបិននេះ អ្នកមិនទាន់សក្តិសមសម្រាប់ចាប់ផ្ដើមអាពាហ៍ពិពាហ៍នៅឡើយទេ។ ការនៅលីវ កំលុងពេលនេះ ជាពេលល្អបំផុតសម្រាប់ជួយខ្លួនឯង និងក្រុមគ្រួសារ។
សុបិនកាប់ពស់
សុបិននេះ មិនពាក់ព័ន្ធនឹងស្នេហាទេ វាទាក់ទងទងជាមួយអាជីព និងការរកស៊ីជួញដូរ។ សុបិនកាប់ពស់ឬកាត់ពស់ជាកង់ៗ បកស្រាយថា ក្នុងជីវិតអ្នកនឹងជួបឧបសគ្គរាំងស្ទះដល់ការរីកចម្រើននៅកន្លេងការងារ ឯជំនួញត្រូវមានកំណែទម្រង់ខ្លះ ទើបរីកដុះដាលទៅមុខ។
លេខសំណាង៖ លេខនាំសំណាងក្នុងសុបិននេះមាន ៤៥, ៥៦, ៤៥៩, ៤៩៨, ៥៦៦, ៥៦៨ និង ៦៥៨៕
អត្ថបទ៖ សន្យា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


