វប្បធម៌ ជំនឿ
ក្បួនពាក់ចិញ្ចៀន បង្កើនសំណាងសម្រាប់អ្នកកើតថ្ងៃព្រហស្បតិ៍
សម្រាប់មនុស្សដែលក្នុងថ្ងៃព្រហស្បតិ៍ ពាក់ចង់បង្កើនសំណាង ទាំងរឿងការងារ ហិរញ្ញវត្ថុ សេចក្តីស្នេហា យោងតាមតាមក្បួនពីជំនាន់ចាស់មក ការពាក់ចិញ្ចៀន គឺអាចជួយឲ្យកាន់តែប្រសើរ។ ប៉ុន្តែមិនមែនមានន័យថា យើងចេះតែពាក់គ្រប់ម្រាមនោះទេ។ ព្រោះការពាក់ចិញ្ចៀន ដូចនាំមកនូវភាពមានបានសេចក្ដីសុខបន្ថែមមានដល់ជីវិតយ៉ាងដូច្នោះ។

បុគ្គលិកលក្ខណៈអ្នកកើតថ្ងៃព្រហស្បតិ៍
មនុស្សដែលកើតនៅថ្ងៃព្រហស្បតិ៍ ជាធម្មតាឆាប់ខឹង តែក៏ឆាប់ត្រជាក់មកវិញលឿន រឹងខាងក្រៅ ទន់ខាងក្នុង អាចលេចចេញដោយផ្ទាល់ ត្រង់ រឹងរូស មិនស្ដាប់អ្នកណា។ ប៉ុន្តែបើអ្នកស្និទ្ធស្នាលនឹងយល់ថា អ្នកកើតថ្ងៃព្រហស្បតិ៍ជាមនុស្សមានចិត្តស្លូតបូត សុភាព តែងតែព្យាយាមរកវិធីជួយអ្នកដទៃ។ សូម្បីតែពេលខ្លះ ពួកគេជួយរហូតដល់គ្មានពេលដោះស្រាយបញ្ហាផ្ទាល់ខ្លួន។ មនុស្សថ្ងៃព្រហស្បតិ៍ ស្អប់ការក្បត់ មិនស្មោះត្រង់បំផុត។
ម្រាមដៃកណ្ដាលខាងឆ្វេងជួយជម្រះបំណុលឲ្យកាន់តែឆាប់
សម្រាប់បុគ្គលដែលមានបញ្ហាលុយកាក់ រហូតជំពាក់បំណុលគេជុំទិស។ តានក្បួនហុងស៊ុយ ត្រូវបានណែនាំឲ្យពាក់ចិញ្ចៀនលើម្រាមដៃកណ្ដាលខាងឆ្វេង។ ផ្នែកខាងឆ្វេង នឹងជួយកែលម្អហោរាសាស្ត្រហិរញ្ញវត្ថុ។ ប៉ុន្តែវាក៏តម្រូវឲ្យមានវិន័យហិរញ្ញវត្ថុផងដែរ ដោយមិនជំពាក់បំណុលបន្ថែម។
ម្រាមដៃកណ្ដាលខាងស្ដាំទាក់ទងនឹងការងារ
បើអ្នកចង់មានសំណាងក្នុងការងារ អ្នកត្រូវបន្ថែមចិញ្ចៀននៅម្រាមកណ្ដាលនៃស្តាំដៃ។ វានឹងជួយមនុស្សឲ្យមើលឃើញផ្នែកទន់ភ្លន់របស់យើង ធ្វើឲ្យការងាររលូន ទាក់ទាញអ្វីដែលល្អ ចូលមកក្នុងជីវិត។

ម្រាមដៃនាងខាងឆ្វេង តំណាងឲ្យស្នេហា ឬជួយឲ្យស្នេហាស្ថិតស្ថេរ
ស្នេហាមានបញ្ហា ចង់ជួសជុល ចង់បង្កើនសំណាង ចិញ្ចៀនត្រូវតែពាក់នៅលើម្រាមដៃនាងខាងឆ្វេង នឹងជួយបង្កើនសំណាង បង្កើនភាពទាក់ទាញ មានសំណាងល្អក្នុងរឿងស្នេហា បន្ថែមភាពរឹងមាំក្នុងការនិយាយល្អរបស់មនុស្សថ្ងៃព្រហស្បតិ៍ផងដែរ។
យ៉ាងណាមិញ ក្បួនពាក់ចិញ្ចៀនសម្រាប់ថ្ងៃព្រហស្បតិ៍ គួរបន្ថែមចិញ្ចៀនធ្វើពីមាស ប្លាទីន ឬប្រាក់ បើមានត្បូងគួរមានពណ៌លឿងស្រាល។ ទំហំចិញ្ចៀនធំជាងម្រាមដៃរបស់អ្នកបន្តិច គឺល្អបំផុត៕
គ្រូ ណុប
ចុចអាន៖ក្បួនពាក់ចិញ្ចៀន ដើម្បីបង្កើនសំណាងសម្រាប់អ្នកកើតថ្ងៃអង្គារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


