វប្បធម៌ ជំនឿ
ល្ខោននិយាយ “រឿងផ្កាស្រពោន” បានអង្រួនចិត្តទស្សនិកជន ដល់ ខេត្តព្រៃវែង
បន្ទាប់ពីទទួលបានជោគជ័យហួសពីការនឹកស្មានលក់អស់សំបុត្រទាំង ៣ថ្ងៃ មុនការសម្ដែង នៅរាជធានីភ្នំពេញ ទស្សនីយភាពល្ខោននិយាយ រឿង ផ្កាស្រពោន បានអង្រួនខាបចិត្តទស្សនិជន ទៅដល់ ទីរួមស្រុកព្រះស្តេច ខេត្តព្រៃវែង។

នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឱ្យដឹង នៅថ្ងៃនេះថា នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ នាយកដ្ឋានសិល្បៈទស្សនីយភាព បាននាំយកនូវផ្ទាំងទស្សនីភាពល្ខោននិយាយ “រឿង ផ្កាស្រពោន” សម្តែងជូន ថ្នាក់ដឹកនាំក្រុមប្រឹក្សាស្រុក លោកអភិបាលនៃគណ:អភិបាលស្រុក ក្រុមប្រឹក្សាឃុំទាំង១១ មន្រ្តីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រះស្តេច លោកគ្រូ អ្នកគ្រូ និងសិស្សទាំង ៣ វិទ្យាល័យក្នុងស្រុកព្រះស្តេច ប្រមាណជាង ៦០០ នាក់។

ការបង្កើតឱ្យមាននូវព្រឹត្តិការណ៍វប្បធម៌នេះឡើង គឺដើម្បីផ្សព្វផ្សាយ នូវទម្រង់សិល្បៈល្ខោននិយាយ ជូនដល់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានឱ្យបានស្គាល់នូវមត៌កវប្បធម៌ដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបានរបស់ជាតិ និងជាចំណីចក្ខុសម្រាប់ជាការកម្សាន្តផងដែរ។

ថ្នាក់ដឹកនាំ និងក្រុមការងារនាយកដ្ឋានសិល្ប:ទស្សនីយភាព នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកព្រះស្តេច និងសហការី ដែលបានជួយសម្របសម្រួលធ្វើឱ្យការសម្តែងនេះប្រព្រឹត្តិទៅដោយរលូន និងទទួលជោគជ័យយ៉ាងត្រចះត្រចង់។

គួរបញ្ជាក់ថា ល្ខោននិយាយមានលំហូរចូលមកពីប្រទេសបារាំងនៅសម័យអាណានិគមបារាំងនៅចន្លោះឆ្នាំ១៩៤០ តាមរយៈជនជាតិបារាំងម្នាក់ ដោយជនជាតិបារាំងនោះបានបង្រៀននៅក្នុងសាលាគរុកោសល្យរបស់គ្រូដើម្បីជួយសម្ដែងរឿងខ្លីពាក់ព័ន្ធនឹងប្រទេសបារាំង។ បន្ទាប់មកបន្តិចម្ដងៗល្ខោននិយាយក៏បានអភិវឌ្ឍន៍ទៅមុខល្អប្រសើរ ទទួលការចាប់អារម្មណ៍ខ្លាំងពីប្រជាជននៅក្នុងសម័យសង្គមរាស្ត្រនិយម។ ល្ខោននិយាយមានការអភិវឌ្ឍជាខ្លាំង ដោយសារមានព្រឹទ្ធាចារ្យល្បីដូចជា ព្រឹទ្ធាចារ្យ ហុង គឹមហាក់ បានធ្វើការជាខ្លាំងទៅលើល្ខោននិយាយនេះ និងសម្ដេច សីហនុ ជាប្រមុខក៏បានគាំទ្រល្ខោននិយាយនេះខ្លាំងដែរ។

នៅក្នុងសម័យសារណៈរដ្ឋកម្ពុជាឆ្នាំ១៩៨០ និងឆ្នាំ១៩៨១ ក៏បានចាប់ផ្ដើមប្រមូលអ្នកចេះដឹងផ្នែកល្ខោននិយាយនេះ មកជុំគ្នាវិញ បន្ទាប់ពីសម័យខ្មែរក្រហមបានដួលរលំ ដោយក្នុងពេលនោះមានគ្នាតែ ៣ទៅ ៤នាក់ប៉ុណ្ណោះ។ ដូច្នោះនៅឆ្នាំ១៩៨១ ក៏ចាប់ផ្ដើមបើកសាលាថ្នាក់ល្ខោននៅក្នុងប្រទេសកម្ពុជាឡើងវិញ ដោយជ្រើសរើសសិស្សចូលរៀន ដែលមានលោកគ្រូ ហួត ស៊ីថន ជាសិស្សជំនាន់ទី១ ក្នុងសាលាល្ខោនប្រទេសកម្ពុជា។ ល្ខោននិយាយនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានសាលាមធ្យមវិចិត្រសិល្បៈ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទទួលសិស្សរៀនជារៀងរាល់ឆ្នាំ៕




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?