Connect with us

វប្បធម៌ ជំនឿ

ខណៈសិស្សមួយចំនួនធ្វើមិនស្គាល់គ្រូ ហេតុអ្វីសិស្សរៀនសិល្បៈគោរពគ្រូខ្លាំងម៉្លេះ?

បានផុស

នៅ

ខណៈសិស្សសិក្សាចំណេះដឹងទូទៅមួយចំនួន មានកាយវិការមិនសមរម្យចំពោះគ្រូ ឬស្គាល់គ្រូតែឆ្នាំ ឬពេលរៀនជាមួយ លុះរៀនចប់គេច ឬធ្វើមិនស្គាល់គ្រូ សូម្បីតែគ្រូខំបង្រៀន ហើយមិនដែលជំរិតទារលុយអ្វីក្ដី ប៉ុន្តែងាកមកមើល សិស្សសិក្សាជំនាញសិល្បៈ គឺមានការគោរពគ្រូជាខ្លាំង សូម្បីតែពេលគ្រូបង្រៀនក្បាច់រាំនោះ ក៏លើកដៃសំពះគ្រូហើយ ទើបបន្តរៀនរាំទៀត។ ហេតុអ្វីសិស្ស ឬអ្នកសិល្បៈបុរាណគោរពគ្រូខ្លាំងយ៉ាងនេះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ដួង សុខជា ហៅ Ka Tourk តួឯកអប្សរា និងជា និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកដឹកនាំរឿង បានឱ្យ “កម្ពុជាថ្មី” ដឹងក្នុង កម្មវិធី “សីលធម៌សង្គម” ថា ជាអ្នកសិល្បៈគំរូ ត្រូវ មានជំនាញចេះប្រាកដ មានក្រមសីលធម៌ មានឥរិយាបថការដេកដើរឈរអង្គុយល្អ ហើយត្រូវការគោរពឪពុកម្ដាយ និងឪពុកម្ដាយទី២ ឬគ្រូ។

កញ្ញា ដួង សុខជា បញ្ជាក់ថា៖ “ការគោរពឱនលំទោនគ្រូដើម ឪពុកម្ដាយ ឪពុកម្ដាយទី២ យើងត្រូវគោរពប្រណិប័តក្បួនច្បាប់ពីពួកគាត់។ ចំណុចហ្នឹងសំខាន់មែនទែន បើយើងធ្វើការរំលងឪពុកម្ដាយទី២ ជាគ្រូនៅសាលា គឺយើងអត់អាចទៅមុខបានទេ សម្រាប់សិល្បករបុរាណ រឿងហ្នឹងគឺសំខាន់បំផុត។ បើហ៊ានតែយើងមិនគោរពគាត់ យើងអាចនឹងមានរឿងមិនល្អ អាចមានអភិនីហារអីចូលមកប្រាប់យើងថា នែ៎ ម៉េចធ្វើអ៊ីចឹង?។

កញ្ញា ដួង សុខជា លើកឡើងបន្តថា គ្រូ ឬលោកយាយពីដើមៗ តែងប្រដៅ ឬជេរស្ដីសិស្ស ទោះសម្ដីគាត់អាក្រក់ តែគាត់តែងទូន្មានយើងឱ្យល្អ ឱ្យរៀនជំនាញរបស់ខ្លួនឱ្យចេះស្ទាត់ចេះប្រាកដ កុំហក់លោតពីមួយទៅមួយ ឬបំពានជំនាញគេដទៃ។

លោក ណេន ភារិទ្ធ ប្រធានក្រុម ឥសីវ៉ូលេ និងជា មន្ត្រីកិច្ចសន្យា នាយកដ្ឋានសិល្បៈទស្សនីយភាព បានឱ្យ “កម្ពុជាថ្មី” ដឹងថា គ្រូមិនចេះខុសទេ គ្រូណែនាំសិស្សអត់មានគំនិតអាក្រក់ទេ គឺមានបំណងល្អ ថ្វីដ្បិតគ្រូខ្លះមិនបានបង្ហាត់បង្រៀនសិស្សកាន់ឆ្នាំ ឬមិនមែនជាគ្រូបន្ទុកសិស្សក្ដី។

លោក ណេន ភារិទ្ធ បញ្ជាក់ថា៖ “ទោះបីគាត់បង្រៀនយើងបាន ១ឆមាស ២ឆមាសក៏ដោយ ក៏នៅជាគ្រូ ដូចគេថា គ្រូ ១ថ្ងៃ គ្រូ ១ជីវិត នោះ។ អ៊ីចឹង ពួកខ្ញុំអ្នកសិល្បៈតែងគោរពគ្រូ ទោះបីសម្ដែង ហាត់ ឬធ្វើអី គឺនឹកដល់គ្រូជានិច្ច។ សម្រាប់ខ្ញុំ និងក្រុម ទោះបីពេលខ្លះមិនបានអញ្ជើញលោកគ្រូអ្នកគ្រូមកទាំងអស់ ហោចណាស់ក៏បាន ១រូបដែរ ធ្វើម៉េចឱ្យមានគ្រូចូលរូមជាមួយយើង”។

លោក ណេន ភារិទ្ធ បានឱ្យដឹងបន្តថា ការគោរពគ្រូនេះ មិនត្រឹមតែសំខាន់ទេ គឺមានតម្លៃ ពេលយើងក្លាយខ្លួនជាគ្រូគេ ក៏យើងមានកូនសិស្សមកគោរពដែរ។ យើងនឹងយកចំណេះវិជ្ជាជំនាញដែលបានទទួល និងរៀនពីគ្រូយើង ទៅបង្ហាត់បង្រៀនណែនាំសិស្សយើងបន្ត។

គួរបញ្ជាក់ថា របាំ ឬល្ខោនព្រះរាជទ្រព្យ​ ឬល្ខោនក្បាច់បុរាណខ្មែរ ​ដែលមានកំណេីតចេញមកពីសាសនាព្រាហ្មណ៍ និងតែងតែប្រារព្ធពិធីសំពះគ្រូនៅថ្ងៃព្រហស្បតិ៍​ ដែលជាការរំលឹកនឹកគុណគ្រូបាធ្យាយទាំងឡាយដែលបានចែកស្ថានទៅ​ ឬក៏កំពុងរស់រាន​នៅឡេីយដែលលោកធ្លាប់បានផ្តល់ចំណេះដឹងសព្វមុខវិជ្ជាដល់សិស្ស។

យោងតាមសៀវភៅ​វចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ​ ជួន​ ណាត​ ត្រង់ទំពរ័៧៩៣​ មានសេចក្តីថា​​ ព្រហស្បតិ៍​ ឈ្មោះថ្ងៃទី៥ ក្នុងមួយសប្តាហ៍​ ថ្ងៃព្រហស្បតិ៍​ពោលតាមលទ្ធិព្រាហ្មណ៍​ ថាជានាម នៃទេវតាវិសេសមួយអង្គជាប្រធាន ឬជាម្ចាស់ នៃមន្តវិជ្ជា និងអក្សរសាស្ត្រ​ ជាគ្រូ នៃពួកទេវតា​ហៅថា​ ព្រះវហស្បតិ (ព្រះហស្បតិ៍)​ ខាងតារាសាស្ត្រថា ជាឈ្មោះនៃផ្កាយមួយក្នុងពពួកផ្កាយនព្វគ្រោះហៅថា​ ( ផ្កាយព្រហស្បតិ៍​ ) ព្រោះហេតុនោះហេីយបានជាបុព្វបុរសទាំងឡាយរបស់យេីងហៅ ថ្ងៃព្រហស្បតិ៍ ថា​ “ព្រហស្បតិ៍​រាជគ្រូ”​ តាមលទ្ធិនោះឯង ហេីយតាំងទម្លាប់ឱ្យសិស្សចាប់ផ្តេីមរៀនអក្សរលេខនព្វន្ត​ មន្តវិជ្ជាទាំងពួង​ រេីសរកតែថ្ងៃព្រហស្បតិ៍ដោយប្រកាន់ជំនឿថា នឹងបានឆាប់ចេះ​ ព្រមទាំងនឹងមានសេចក្តីសុខសប្បាយរៀងទៅផង។

ចាប់ពីឆ្នាំ១៩៩៧ មក រាជរដ្ឋាភិបាលកម្ពុជា​ បានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ នៅថ្ងៃទី៥ ខែតុលា។ ដោយគ្រូបង្រៀនត្រូវបានចាត់ទុកជា មាតាបិតាទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា របស់យើងដែលជាទំពាំងស្នងឬស្សី៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ដនៅក្រុងដូនកែវ

សន្តិសុខសង្គម១ ម៉ោង មុន

នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជន​បទេស​២​នាក់​ពាក់​ព័ន្ធ​បទល្មើស​ប៉ុនប៉ង​ឃាតកម្ម​

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើផលិតកម្មGalaxy ពេលផលិតចម្រៀងជួយដាក់សារស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ចុះ​សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ជាមួយ​កម្មករ​និយោជិក នៅ​រោងចក្រ​តា​រាល​ជាង​៦​ពាន់​នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

ខ្សែរថភ្លើងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដាក់​ឲ្យដំណើរការ​រត់​សាកល្បងដោយ​ជោគជ័យ

សន្តិសុខសង្គម១៣ ម៉ោង មុន

ផ្លូវបេតុងជិត៦០០ម៉ែត្រ ដែលមិនប្រកាសដេញថ្លៃជាសាធារណៈ ចាប់ផ្តើមលួចសាងសង់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ណាសា៖ ស្រទាប់ភពពុធ កម្រាស់ជាង ១៦គីឡូម៉ែត្រ អាចក្រាលដោយពេជ្រសុទ្ធ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កប៉ាល់​ដឹក​ប្រេង​ក្រឡាប់​នៅ​ហ្វីលីពីនបណ្តាល​ឲ្យ​កំពប់​​ប្រេង​១៥០០​តោន​ចូលសមុទ្រ​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​នាយក FBI លាតត្រដាងផែនការ​របស់ខ្មាន់កាំភ្លើង​ដែលប៉ងផ្តាច់ជីវិតលោក ដូណាល់ ត្រាំ

ចរាចរណ៍៦ ម៉ោង មុន

ភ្លៀងធ្លាក់ជាប់ៗគ្នា ផ្លូវលេខ៤៨ ចំណុចចំណោតភ្នំទឹកសមុទ្ររអិលខ្លាំង នគរបាលដាក់កម្លាំងសម្រួលចរាចរណ៍២៤ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម