Connect with us

សេដ្ឋកិច្ច

​បណ្តារោងចក្រ​ផលិត​ស្រាបៀរ ​និង​ភេសជ្ជៈធំៗសាទរចំពោះចំណាត់ការរដ្ឋាភិបាលលើការបញ្ឈប់ដាក់រង្វាន់ក្រោមក្រវិលកំប៉ុង

បានផុស

នៅ

ក្រុមហ៊ុនផលិតស្រាបៀរ ​និង​ភេសជ្ជៈក្នុងស្រុកធំៗមួយចំនួនបានប្រកាសសាទរ និងស្វាគមន៍ក្នុងការត្រៀមអនុវត្តតាមវិធានការ​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការបញ្ឈប់ដាក់រង្វាន់ក្រោមក្រវិលកំប៉ុងស្រាបៀរ និងភេសជ្ជៈ ចាប់ពីថ្ងៃទី ០១ ខែតុលា ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពីថ្ងៃទី៥ ខែឧសភា រាជរដ្ឋាភិបាល​កម្ពុជា​ បានសម្រេច​អនុវត្ត​គោល​ការណ៍​បញ្ឈប់ឱ្យ​ក្រុមហ៊ុនផលិតស្រា ​និង​ភេសជ្ជៈ​ផ្ដល់​រង្វាន់​តាមរយៈ​ការ​គាស់​ក្រវិល​កំប៉ុង​ស្រាបៀរ ​ឬគម្របផលិតផល​ភេសជ្ជៈចាប់ពីថ្ងៃទី ០១ ខែតុលា​ ឆ្នាំ ២០២៦ តទៅ។

​ក្រុមហ៊ុន ​ហ៊ិននីគែន ​ខេមបូឌា ​បានចេញចេញសារនៅថ្ងៃទី៦ ខែឧសភាស្វាគមន៍ចំពោះបទប្បញ្ញតិរបស់រាជរដ្ឋាភិបាលកម្ពុជាជុំវិញ​គោល​ការណ៍​គ្រប់គ្រងផលិតផលស្រាបៀរ ​និង​ភេសជ្ជ:គ្មានជាតិសុរាក្នុងស្រុក។​

​ក្រុមហ៊ុន ​​ហ៊ិននីគែន ប្រកាស​គាំទ្រវិធានការនេះ​ ដែលនេះគឺជាជំហានសំខាន់មួយ​ឆ្ពោះទៅរកទីផ្សារប្រកួត​ប្រជែងដោយ​យុត្តិធម៌ ​អនុលោមតាមច្បាប់ ​ដើម្បីឱ្យទីផ្សារមានការគ្រប់គ្រង់ប្រសើរឡើង ហើយនេះក៏ជាការជួយ​លើកកម្ពស់​ការពិសារប្រកបដោយការទទួលខុសត្រូវ​ និងគាំទ្រគោលដៅសុខភាព​សាធារណៈ​ផងដែរ។​ ក្រុមហ៊ុននឹងធានាឱ្យមានការផ្លាស់ប្តូរយ៉ាងរលូនសម្រាប់អ្នកប្រើប្រាស់អតិថិជន និងដៃគូ​របស់​យើងទាំងអស់។ ​

ជាមួយគ្នានេះដែរ ​ក្រុមហ៊ុន វឌ្ឍនៈ​បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមគោរព​ និងសហការ សំដៅជំរុញការ​អនុវត្តវិធាន​ការ​របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។ ​

​ខណះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ​នឹង​នៅបន្តទទួលខុសត្រូវក្នុងការប្ដូររង្វាន់ក្រោមក្រវិលកំប៉ុង និងគម្របដប ដែលកំពុងចរាចរណ៍លើទីផ្សារជូនតំណាងចែកចាយ និងអតិថិជនរហូតដល់អស់ពីស្តុក។​ «ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ​គោរព និងអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលដោយ ឈប់ដាក់​រង្វាន់នៅក្រោមក្រវិលកំប៉ុង និងគំរបដបរបស់ផលិតផលទាំងអស់របស់ក្រុមហ៊ុន ទៅតាមកាល​កំណត់ ដែលរាជរដ្ឋាភិបាល បានប្រកាស»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម