Connect with us

សេដ្ឋកិច្ច

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-ម៉ាឡេស៊ី សម្រេចបានជាង ៥០០ លានដុល្លារ កើនឡើងជាង​ ៥០%​

បានផុស

នៅ

ការដោះដូរទំនិញកម្ពុជា-ម៉ាឡេស៊ី ​សម្រេច​បានជាង​ ៥០០ ​លានដុល្លារ នៅក្នុងរយៈពេល ៤ ខែ ​(មករា-មេសា) ​២០២៦ ​កើនឡើង ៥១,៥% ធៀបនឹងរយៈពេលដូចគ្នា ​នៅឆ្នាំ ២០២៥ មានទឹកប្រាក់ ៣៥៣ លានដុល្លារ។ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គនា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យរបស់ ​GDCE ​បង្ហាញ​ថា​ គិត​ចាប់​ពី​ខែ​មករា ​ដល់​ខែ​មេសា ​២០២៦ កម្ពុជា​នាំទំនិញចេញ​ទៅ​ប្រទេសម៉ាឡេស៊ីមានទំហំទឹកប្រាក់ ៦៧ លានដុល្លារ កើនឡើង ៤៧,៤% ​ចំណែកម៉ាឡេស៊ី​នាំ​ចូល​មកវិញមានតម្លៃជាង ៤៦៧ លានដុល្លារ កើនឡើង ៥២,១%។

​ប្រទេសម៉ាឡេស៊ី គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាង​គេ​​ទី៧ របស់​កម្ពុជា​ បន្ទាប់​ពី​ប្រទេស​ចិន ​សហរដ្ឋ​អាមេរិក វៀតណាម ថៃ ជប៉ុន និងសិង្ហបុរី។​

​លោក​បណ្ឌិត ជ័យ តិច អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​ និងសេដ្ឋកិច្ច ​មាន​ប្រសាសន៍​ថា ​កម្ពុជា​បាន​បង្វែរ​មកទិញ​ទំនិញ​មួយ​ចំនួន​ពីប្រទេសម៉ាឡេស៊ី បន្ទាប់ពី​មាន​បញ្ហា​ព្រំដែន​ជា​មួយ​ថៃ​ជាមួយ​នឹង​ការ​ធ្វើ​ពហិការ​ទំនិញ​ថៃ​ពី​ប្រជាជន​កម្ពុជា​។​

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅ​ក្នុង​ឆ្នាំ ​២០២៥ ​​ពាណិជ្ជ​កម្មទ្វេ​ភាគី​កម្ពុជា-ម៉ាឡេស៊ី ​សម្រេច​បាននូវទំហំទឹកប្រាក់​ចំនួន​ ១,១ ពាន់លានដុល្លារ កើនឡើង​ ២៤,៦៦% ​ក្នុងនោះ ​កម្ពុជា​​នាំ​ចេញ​ទៅម៉ាឡេស៊ី ​មានតម្លៃ ​១៤៣ ​លាន​ដុល្លារ ​ធ្លាក់ចុះ ​២,៥៥% ​ចំណែកឯម៉ាឡេស៊ីនាំចូលមកវិញ ​មានតម្លៃ ៩៣៥ លានដុល្លារ កើន ៣០,២៥%​៕

​​អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម