សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី សម្រេចបានជិត ៩០០ លានដុល្លារ ត្រឹមរយៈពេល ១០ ខែ ឆ្នាំនេះ
ការដោះដូរទំនិញទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី សម្រេចបាន ៨៩៥ លានដុល្លារ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៥ កើនឡើង ២៥,២% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ខណៈអ្នកជំនាញអះអាងថា កំណើននៃការនាំចូលពីម៉ាឡេស៊ីឆ្លុះបញ្ចាំងអំពីការបង្វែរទិសនាំចូលរបស់កម្ពុជាពីប្រទេសថៃ។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៥ ការដោះដូរទំនិញកម្ពុជា-ម៉ាឡេស៊ីសម្រេចបានទំហំទឹកប្រាក់ ៨៩៥ លានដុល្លារ កើនឡើង ២៥,២% ក្នុងនោះកម្ពុជានាំទំនិញចេញទៅម៉ាឡេស៊ីមានទំហំទឹកប្រាក់ ១១៨ លានដុល្លារ កើន ៧,៤% ចំណែកឯកម៉ាឡេស៊ីនាំចូលមកវិញមានតម្លៃជាង ៧៧៧ លានដុល្លារ កើន ២៨,៥%។
ប្រទេសម៉ាឡេស៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ១១ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម ថៃ ជប៉ុន កាណាដា អាល្លឺម៉ង់ អេស៉្បាញ ចក្រភពអង់គ្លេស និងឥណ្ឌូនេស៊ី។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មានប្រសាសន៍ថា ដោយសារប្រជាពលរដ្ឋពហិការទំនិញថៃ ខណៈកម្ពុជាបង្វែរការផ្គត់ផ្គង់ពីបណ្តាប្រទេសមួយចំនួន ជាពិសេសនៅក្នុងតំបន់អាស៊ាន ដូចជាឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម ចិនជាដើម។
នៅក្នុងឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី មានទឹកប្រាក់សរុប ៨៦៥,៥២ លានដុល្លារ កើនឡើង ៣៦,៩% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះទំនិញម៉ាឡេស៊ីនាំចូលកម្ពុជា មានតម្លៃ ៧១៨ លានដុល្លារ កើន ៣៦,២% ចំណែកកម្ពុជានាំទៅម៉ាឡេស៊ី មានតម្លៃ ១៤៧,៣៩ លានដុល្លារ កើនឡើង ៤០,៣%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


