Connect with us

សេដ្ឋកិច្ច

ឧកញ៉ា គីម ហ៊ាង ៖ មានលុយ ទិញដីមិនខុសទេ អត់លុយទិញ ដីទើបជាកំហុស

បានផុស

នៅ

អ្នកជំនាញផ្នែកអចលនទ្រព្យចាស់វស្សាមួយរូប បានលើកឡើងថា មានលុយទិញដី គឺអត់ខុសទេ ប៉ុន្តែបើអត់លុយទិញ នោះគឺទើបជាកំហុស ហើយមានតែការវិនិយោគដីធ្លីទេ ទើបធ្វើឲ្យអ្នកមានខ្លាំង។ នេះជាការលើកឡើង របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនKW Cambodia និងKhmer Real Estate។

លោកឧកញ៉ា គីម ហ៊ាង មាន​ប្រសាសន៍​ថា ការយល់ឃើញរបស់បុគ្គលម្នាក់ៗ ទៅលើការវិនិយោគដីធ្លី មិនដូចគ្នាទេ​។ ចំពោះបុគ្គលខ្លះ ដែលថា មិនគួរយក​លុយទៅវិនិយោគដីធ្លីនោះ តាមលោកបណ្ឌិត គីម ហ៊ាង យល់ថា មិនមានអ្វី​ខុស​​នោះទេ តែថា អ្នកមាននៅ​ស្រុក​ខ្មែរ​ភាគច្រើន គឺមានដោយសារដីធ្លី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា «អញ្ចឹងខ្ញុំគិតថា អ្នកដែល​និយាយថា ពុំគួរវិនិយោគដីធ្លី ប្រហែលជាគាត់អត់មានលុយ ដើម្បីវិនិយោគ ប៉ុន្តែ​បើអ្នកមានលុយម៉ង គឺគេវិនិយោគ​ហើយ យើងត្រូវទទួលស្គាល់ការពិត សម្ដីនីមួយៗ គឺមិនដូចគ្នា ព្រោះគំនិត​មនុស្សខុសគ្នា ការយល់ឃើញខុសគ្នា អញ្ចឹងអ្នកមាននៅស្រុកខ្មែរយើង គឺភាគច្រើនបំផុត គាត់មានដោយសារដីធ្លី ដោយសារគាត់យកលុយវិនិយោគដីធ្លី បានគាត់ជាអ្នកមាន»។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានសង្កត់ធ្ងន់ថា មានតែការវិនិយោគដីធ្លីទេ ទើបធ្វើឲ្យអ្នកមានខ្លាំង ហើយនៅស្រុ​ក​ខ្មែរយើងក្នុងចំណោមមនុស្ស ១០០នាក់ គឺមានមនុស្សជាង ៩០នាក់ហើយ ដែលមានបានដោយសារវិនិយោគ​លើ​ដីធ្លី។ លោកបន្ថែមថា «អញ្ចឹងអូខេ! គាត់និយាយវាត្រូវ សម្រាប់ចំណុចគាត់ ខ្ញុំអត់និយាយថា គាត់និយាយខុស​ទេ ប៉ុន្តែយើងអាចនិយាយថា ដោយសារគាត់មិនវិនិយោគហើយ ទើបគាត់មិនអាចក្លាយជាអ្នកមាន ដោយសារដីធ្លី ប៉ុន្តែអ្នកដែលវិនិយោគ ភាគច្រើនក្លាយជាអ្នកមាន ដោយសារដីធ្លី តែក៏មានអ្នកខ្លះក្ស័យធន ឬខាត ដោយសារដីធ្លី​ដូច​គ្នា​អញ្ចឹង…អញ្ចឹងទេតែលើស ៥១ភាគរយ គេហៅថា ជោគជ័យហើយ អញ្ចឹងជារួមសម្រាប់ខ្ញុំ មានលុយទិញដី គឺអត់ខុសទេ ប៉ុន្តែបើអត់លុយទិញ នោះគឺទើបជាកំហុស»។

អ្នកជំនាញផ្នែកអចលនទ្រព្យជិត ២០ឆ្នាំរូបនេះ ក៏បានឲ្យដឹងដែរថា ក្នុងរយៈពេលជិត ១០ខែ នៃឆ្នាំ២០២១នេះ សម្រាប់ ដីធ្លីទំហំធំៗ មិនមានការធ្លាក់ថ្លៃនោះទេ ហើយប្រសិនបើម្ចាស់ដីធំៗ ទាំងនោះ លក់មិនចេញ គឺពួកគេទុក​លក់នៅឆ្នាំក្រោយៗ ទៀត។ លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា «ជារួមក្នុងរយៈពេល ១០ខែ ឆ្នាំ២០២១ហ្នឹង បើយើងនិយាយ ពីម៉ាក្រូសេដ្ឋកិច្ច សម្រាប់តែវិស័យដីធ្លី គឺយើងឃើញសញ្ញាវា មនុស្សជាច្រើនថា ដីធ្លីធ្លាក់ថ្លៃ ប៉ុន្តែ​ខ្ញុំ​សូមបញ្ជាក់ឲ្យដឹងថា ១០ខែ ក្នុងឆ្នាំ ២០២១ហ្នឹង មនុស្សដែលនិយាយថា ដីចុះថ្លៃ គឺភាគច្រើនជាបុគ្គល ដែល​អត់​មានដី ឬក៏មានទ្រព្យសម្បត្តិតិចតួច»។

ឧកញ៉ា គីម ហ៊ាង បានបញ្ជាក់បន្ថែមថា «ប៉ុន្តែបើដីធំ ដីអ្នកមានវិញ គឺអត់មានចុះថ្លៃទេ សាធារណជន ឬក៏ប្រជា​ជនទូទៅថា កូវីដហើយ ដីធ្លីចុះថ្លៃ គឺជាសម្ដីរបស់មនុស្ស ដែលមិនមែនជាម្ចាស់ដីពិត ប៉ុន្តែបើម្ចាស់ដីពិតប្រាកដ អ្នកមានដីធំៗ ទូទៅ គឺគាត់អត់ចុះថ្លៃទេ លក់មិនចេញ គាត់ទុកចូលឆ្នាំ ២០២២ ២០២៣ ទើបគាត់លក់»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម