សេដ្ឋកិច្ច
អឺរ៉ុបចាប់អារម្មណ៍ សក្ដានុពលវិនិយោគវិស័យទេសចរណ៍ នៅកម្ពុជា
សហភាពអឺរ៉ុប ចាប់អារម្មណ៍កាលានុវត្តភាពវិនិយោគលើផ្នែកផ្សេងៗ និងវិស័យទេសចរណ៍នៅកម្ពុជា ដូចជាការបោះ ទុនវិនិយោគទេសចរណ៍ប្រកបដោយចីរភាព ទេសចរណ៍ធម្មជាតិ ទេសចរណ៍ពេលរាត្រីជាមួយផ្នែកអាហារ និងភេសជ្ជៈសម្រាប់ទីក្រុងធំៗ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៦ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM) ដឹកនាំដោយលោក Noel Clehane ចូលជួបពិភាក្សាការងារ ស្តីអំពីការស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍ ព្រមទាំងសក្តានុពលទេសចរណ៍កម្ពុជា។
គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EUROCHAM) បានបញ្ជាក់ពីការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរំណ៍ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ស្តែងតាមរយៈការបណ្តាក់ទុន និងការពង្រីកអាជីវកម្មរបស់សមាជិកខ្លួននៅកម្ពុជាជាង ៣០ ឆ្នាំ មកហើយ។

តាមរយៈទំហំវិនិយោគដែលមានស្រាប់ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សក្តានុពលទេសចរណ៍កម្ពុជា និងកម្លាំងពលកម្មដ៏សកម្ម ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំងលើកាលានុវត្តភាពវិនិយោគលើផ្នែកផ្សេងៗ ទៀតដូចជាការបោះទុនវិនិយោគទេសចរណ៍ប្រកប ដោយចីរភាព ទេសចរណ៍ធម្មជាតិ ទេសចរណ៍ពេលរាត្រីជាមួយផ្នែកអាហារ និងភេសជ្ជៈសម្រាប់ទីក្រុងធំៗ របស់កម្ពុជាដែលមានការទាក់ទាញទេសចរណ៍ជាខ្លាំង វត្ថុអនុស្សាវីរិយ៍ជាលក្ខណៈសិល្បៈពិតៗ បរិវត្តកម្មឌីជីថលក្នុងសេវាកម្មទេសចរណ៍។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូរដ្ឋ-ឯកជនជាមួយក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EUROCHAM) តាមអភិក្រមជវភាពនៃតួអង្គតែមួយ ដើម្បីជំរុញកំណើនវិនិយោគទេសចរណ៍ និងភ្ញៀវទេសចរអន្តរជាតិ ជាពិសេសសហការជំរុញការហោះហើរត្រង់ពីទីក្រុងសំខាន់ៗ នៅអឺរ៉ុប មកកាន់រាជធានីភ្នំពេញ ឬខេត្តសៀមរាប ស្របពេលដែលកម្ពុជាបានដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត ៤ F កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

ភាគីទាំងពីរ បានបង្ហាញពីឆន្ទៈរួមក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងឱកាសវិនិយោគនៅកម្ពុជា ដើម្បីគាំទ្រការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានចីរភាព ភាពធន់ និងមានភាពប្រកួតប្រជែងនៅក្នុងតំបន់ និងអន្តរជាតិ៕

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


