Connect with us

សេដ្ឋកិច្ច

​កម្ពុជា​ ប្ដេជ្ញា​លុប​បំបាត់ ​Scam Online​ ដើម្បី​បង្កើត​ទំនុក​ចិត្ត​អ្នក​វិនិយោគ​

បានផុស

នៅ

​ឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ​អនុប្រធានទី១ ​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា មាន​ប្រ​សា​សន៍​​នៅ​ក្នុង​វេទិកា​វិនិយោគ​កម្ពុជា នៅ​ថ្ងៃ​ទី ​៧ ​ឧសភា ២០២៦ថា​ ​ការ​ប្ដេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាលកម្ពុជា ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​បទ​ល្មើស​អន​ឡាញ​ បានធ្វើឡើងតាម​រយៈ​ការដាក់​ចេញ​នូវ​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ កាលពីថ្ងៃទី ០៦ មេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការដាក់ចេញនូវច្បាប់ប្រឆាំងការឆបោកអនឡាញនេះ ​ជាសក្ខីភាព​បង្ហាញ​អំពីចំណាត់ការ​ ​ដែលស្ដែងចេញតាមរយៈ​សកម្មភាព​ចុះបង្ក្រាប​ជនល្មើស​ជាក់​ស្ដែង​ជា​បន្តបន្ទាប់​។​

លោក ស៊ុន ចាន់ថុល បន្ថែមថា៖ «កិច្ចការនេះ ​ស្ថិតក្រោមការយកចិត្តទុកដាក់​ពីប្រ​មុខ​ដឹកនាំរដ្ឋាភិបាល​ ដើម្បី​ធានា​លុបបំបាត់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ សំដៅ​បង្កើត​ឱ្យបាននូវ​បរិកាសវិនិយោគ​ និងទេសចរណ៍​ ប្រកបដោយសុវត្ថិភាព​ សន្តិសុខ ​និងភាពជឿជាក់​ពេញ​លេញ​»។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ ក៏បានអំពាវនាវឱ្យអ្នកវិនិយោគ ​ផ្ដល់ទំនុកចិត្ត ​និង​ជួយផ្សព្វផ្សាយ​អំពីការ​ប្ដេជ្ញាចិត្ត​ និង​ចំណាត់ការ​របស់រាជរដ្ឋាភិបាល​ ពាក់ព័ន្ធនឹងការបង្ក្រាបការឆបោកតាមអនឡាញ​ ​ដើម្បីបង្ហាញ​ទៅកាន់ពិភព​លោក​ថា កម្ពុជា ​មាន​សុវត្ថិភាព ​១០០% ​ទាំងវិនិយោគ ​និងទេសចរណ៍៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម