Connect with us

សេដ្ឋកិច្ច

សមាគមធុរកិច្ចថៃ-កម្ពុជា ចង់បង្កើនការវិនិយោគ​ពង្រីកទីផ្សារ​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

បានផុស

នៅ

សមាគមធុរកិច្ចថៃ-កម្ពុជា មានបំណងបង្កើនឱកាសពាណិជ្ជកម្ម វិនិយោគ ពង្រីកបណ្តាញទីផ្សារ រវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Voratat Tantimongkolsuk ប្រធានសមាគមធុរកិច្ចថៃ-កម្ពុជា ទើបតែងតាំងថ្មី បានដឹកនាំគណៈប្រតិភូ​ទស្សនកិច្ច នៅកម្ពុជា នឹងបានជួបពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មផងដែរ កាលពីថ្ងៃទី ២៨ វិច្ឆិកា។

ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណង ឧទ្ទេសនាម ប្រធានសមាគមធុរកិច្ចថៃ-កម្ពុជា ដែលទើបតែងតាំងថ្មី ព្រមទាំង​ពិភាក្សាការងារ ដើម្បីពង្រឹង និងសម្រួលពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការទាញយកអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្មតំបន់ និងទ្វេភាគីកម្ពុជា។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្វាគមន៍ចំពោះការអញ្ជើញទស្សនកិច្ចស្វែងយល់ និងចាប់យក​នូវកាលានុវត្តភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់គណៈប្រតិភូថៃនៅពេលនេះ។ លោក បានបន្តថា តាមរយៈដំណើរ​ទស្សនកិច្ចនេះ នឹងជួយឱ្យគណៈប្រតិភូទាំងអស់ ជ្រាបច្បាស់ថែមទៀតពីសក្តានុពលរបស់កម្ពុជា នាពេលបច្ចុប្បន្ន។

លោករដ្ឋមន្រ្តី បានថ្លែងទៅកាន់គណៈប្រតិភូថៃថា ក្រសួងពាណិជ្ជកម្មបានធ្វើកំណែទម្រង់ការផ្តល់សេវាសាធារណៈ និងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន និងការចុះបញ្ជីម៉ាក ឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាព។ លោក បានលើកទឹកចិត្តដល់គណៈ​ប្រតិភូសមាគមធុរកិច្ចថៃ-កម្ពុជា ប្រើប្រាស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងដៃគូសេដ្ឋកិច្ច ដែលកម្ពុជា ជាសមាជិក ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP, កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​ទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ជាដើម។

សូមបញ្ជាក់ថា ការនាំចេញ​នាំចូល​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​ថៃ ក្នុង​រយៈពេល ១០ ខែ​ឆ្នាំ ២០២២ មាន​តម្លៃ​សរុប​ជិត ៤ ពាន់​លាន​ដុល្លារ​កើន​ជាង ២១ ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១ ក្នុង​នោះ​ការនាំ​ទំនិញ​ពី​ប្រទេស​ថៃ​បាន​គ្រប​ដណ្តប់​រហូតដល់​ជិត ៨០ ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម