ព័ត៌មានជាតិ
ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១នឹងត្រូវរៀបចំឡើងនៅខែវិច្ឆិកាខាងមុខនេះ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងរៀបចំកម្មវិធីតាំងពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១នៅខែវិច្ឆិកាឆ្នាំ២០២៤ខាងមុខនេះដើម្បីបង្កើននូវទំនុកចិត្តដល់មហាជននិងឈប់ភ័ន្តច្រឡំថាការបរិភោគត្រីចិញ្ចឹមមិនល្អជាបន្តទៀត។

លោក ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទថ្លែងក្នុងពិព័រណ៍អន្តរជាតិ ស្តីពីកសិកម្ម សត្វចិញ្ចឹម វារីវប្បកម្ម សម្រស់ ឱសថ មន្ទីរពិសោធន៍ ឧបករណ៍វេជ្ជសាស្រ្ត អាហារ និងភេសជ្ជៈ និងឧស្សាហកម្មសត្វចិញ្ចឹមកាលពីថ្ងៃទី២៨សីហា នៅមជ្ឈមណ្ឌលកោះពេជ្រ ថា រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងរៀបចំកម្មវិធីតាំងពិព័រណ៍វារីវកម្មកម្ពុជាលើកទី១នៅខែវិច្ឆិកាឆ្នាំ២០២៤នៅតំបន់បឹងកក់រាជធានីភ្នំពេញដើម្បីផ្សព្វផ្សាយផលិតផលវារីវប្បកម្ម ឬការចិញ្ចឹមត្រីក្នុងស្រុកដល់មហាជនឱ្យបានស្គាល់កាន់តែច្បាស់ និងមានទំនុកចិត្តក្នុងការបរិភោគ ព្រមទាំងក្នុងគោលដៅផ្សារភ្ជាប់ ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ធាតុចូលវារីវប្បកម្មកសិករផលិត និងអ្នកប្រើប្រាស់។

លោកបានបន្តថាកាតាំងពិព័រណ៍នេះនឹងមាន ការចូលរួម ក្រមហ៊ុនផ្គត់ផ្គង់ និងអ្នកចែកចាយចំណី សារធាតុគីមី ឱសថវារីសត្វ សម្ភារបរិក្ខារសម្រាប់ធ្វើវារីវប្បកម្ម វារីវប្បករ ឬអ្នកចិញ្ចឹម ផលិតភ្ញាស់កូនពូជ អ្នកកែច្នៃ/សហគ្រាសកែច្នៃធុនតូច និងមធ្យម ក្រុមចុងភៅ និងអង្គការដៃគូ។
លោកបានបន្ថែមថា« កន្លងមកមានការធ្វើវិទ្ធង្សនាដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំចំពោះការចិញ្ចឹមត្រី។អីចឹងយើងឃើញថាឱ្យតែឮថាត្រីចិញ្ចឹមម្នាក់ៗបដិសេដដោយសារអីកន្លងមកគឺធ្វើឱ្យមានរូបភាពខុសនៃការចិញ្ចឹមត្រី។អីចឹងទេក្រសួងកសិកម្មដែលមាននាយកដ្ឋានជលផលជាសេនាធិការនឹងរៀនចំពិព័រណ៍វារីវប្បកម្មលើកទី១ដើម្បីឱ្យមហាជនបានយល់ដឹងកាន់តែច្បាស់ពីគុណប្រយោជន៍នៃការត្រីចិញ្ចឹមដើម្បីឱ្យពលរដ្ឋចូលរួមគាំទ្រ»។
លោកបានបន្តទៀតថាពិព័រណ៍នេះក៏នឹងមានការចូលរួមដាក់តាំងបង្ហាញនូវផលិតផលរបស់អ្នកចិញ្ចឹមត្រីនិងបង្ហាញពីបច្ចេកទេសថ្មីៗនៃការចិញ្ចឹមត្រីរបស់អ្នកជំនាញផងដែរ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទឲ្យដឹងថា ការអភិវឌ្ឍវារីវប្បកម្មកម្ពុជាក្នុងឆ្នាំ ២០២៣ កន្លងទៅមានការថយចុះ បើធៀបនឹងឆ្នាំ២០២២។ ក្នុងការនោះការចិញ្ចឹមត្រីបានចំនួន ៣១៤ ០០០តោន ពោលថយចុះ ១៦ ៦០០តោន និងការចិញ្ចឹមក្រពើបានចំនួន ៣៣២ ៧០០ក្បាល ពោលថយចុះចំនួន ៥៨ ៧១៤ក្បាល។ ចំណែកការភ្ញាស់កូនត្រីពូជវិញទទួលបានចំនួន ២៦៩លានក្បាល ពោលថយចុះ ១៤លានក្បាល។ ការថយចុះនៃការអភិវឌ្ឍវារីវប្បកម្មកម្ពុជា ដូចជាការចិញ្ចឹមត្រីនេះដោយសារអ្នកចិញ្ចឹមខ្វះបច្ចេកទេស និងការផលិតលើសពីតម្រូវការទីផ្សារជាដើមធ្វើឲ្យអ្នកចិញ្ចឹមមិនអាចលក់បានថ្លៃ និងធ្វើឲ្យគាត់បោះបង់មុខរបរនេះចោល។
សូមបញ្ជាក់ថា នៅឆ្នាំ២០២៤ ក្រសួងកសិកម្មតាមរយៈរដ្ឋបាលជលផល បានដាក់គោលដៅសម្រេចឲ្យបានផលនេសាទទឹកសាបចំនួន ៤៥៤ ០០០តោន និងសមុទ្រចំនួន ១៣០ ០០០តោន។ ចំណែកវារីវប្បកម្មវិញត្រូវបានរដ្ឋបាលជលផលដាក់គោលដៅសម្រេចឲ្យបានចំនួន ៣៥ម៉ឺនតោន៕
អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


