Connect with us

ព័ត៌មានជាតិ

​ត្រីចិញ្ចឹមមានទីផ្សារល្អឡើងវិញ ប៉ុន្តែអ្នកចិញ្ចឹមគួរប្រុងប្រយ័ត្នមុនបោះទុនវិនិយោគ​

បានផុស

នៅ

ប្រ​ភេទ​ត្រីប្រា ត្រី​ពោ ត្រី​ឆ្ដោ និង​ត្រី​មួយ​ចំនួ​នទៀត ចាប់​ផ្តើម​មានត​ម្លៃ​ល្អ​ឡើង​វិញ​នៅលើ​​ទីផ្សារ​ក្នុង​ស្រុក បន្ទាប់ពីរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សុខ រ៉ាដែន ប្រធានសមា​គម​វា​រី​វប្បករ​កម្ពុជាបានឱ្យដឹងថា អ្នកចិញ្ចឹមត្រីនៅតែមានបន្ត ដោយសារ​តែ​តម្លៃ​ត្រីខ្លះមានការកើនឡើង​ដែលវាបានទៅបំពេញបន្ថែមនូវចន្លោះខ្វះខាត​នូវត្រីដែលខ្សត់ខ្សោយ។ សព្វថ្ងៃត្រីដែលមានការពេញនិយមនៅលើទីផ្សារគឺប្រភេទត្រីមួយចំនួនដូចជាត្រីប្រាមានតម្លៃ ៤ ៧០០ រៀល ក្នុង១គីឡូ ត្រីពោ តម្លៃ ៧ ៥០០ រៀលក្នុង១គីឡូ និងត្រីរសជាដើម។

​ទោះជាយ៉ាងណា លោក សុខ រ៉ាដែន ណែនាំឱ្យអ្នកចិញ្ចឹមក៏ត្រូវប្រយ័ត្ន និងសិក្សាឱ្យបានច្បាស់​លាស់ពីហានិភ័យ​មុនបោះទុន​វិនិយោគ កុំឃើញត្រីមានតម្លៃល្អភ្លាមដាក់ទុនភ្លែត ឬទៅចិញ្ចឹមទន្ទឹមគ្នាអាច​មានលទ្ធផលមិនល្អដែរ ខណៈវិបត្តិសេដ្ឋកិច្ចកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម