សេដ្ឋកិច្ច
កម្ពុជារៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី២ ទាក់ទាញទេសចរ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគ្រោងរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» លើកទី២ នៅតំបន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ចាប់ពីថ្ងៃ២៩ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ ដើម្បីជំរុញការផ្សព្វផ្សាយតំបន់ទេសចណ៍ និងលើកស្ទួយ វប្បធម៌សិល្បៈ។

ព្រឹត្ដិការណ៍វប្បធម៌នេះបង្ហាញពីមរតកខ្មែរ តាមរយៈការតាំងពិព័រណ៍ម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ស្នាដៃសិល្បៈខ្មែរ និងការសម្ដែងសិល្បៈបុរាណ។
អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរបានឱ្យដឹងថា ព្រឹត្តិការណ៍ ស្នាមញញឹមកម្ពុជា រៀបចំឡើងដើម្បីលើកស្ទួយ អភិរក្ស និងអភិវឌ្ឍ វប្បធម៌ សិល្បៈ ក៏ដូចជាការផ្សព្វផ្សាយអំពីទេសចរនៅគ្រប់តំបន់នៃអង្គរ។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទេសក៍ទេសចរអង្គរប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៤ នេះថា ការរៀបចំព្រឹត្តិការណ៍ទាំងអស់ សុទ្ធតែជាកត្តាទាក់ទាញទេសចរ ហើយបើមានការផ្សព្វផ្សាយទៅនោះទេសចរអន្តរជាតិនឹងកាន់តែស្គាល់ និងមកលេងនៅកម្ពុជា។

លោក ខៀវ ធី ប្រាប់ថា ស្ថានភាពភ្ញៀវទេសចរនៅខេត្តសៀមរាបក្នុងខែតុលា មានកំណើនបន្តិច ប៉ុន្តែបើប្រៀបជាមួយមុនពេលកូវីដ១៩ នៅឆ្ងាយណាស់។
លោក ខៀវ ធី៖ «ស្ថានភាពភ្ញៀវទេសចរនៅកម្ពុជាមិនសូវល្អ ដូចមុនកូវីដទេ ទោះបីយើងរៀបចំព្រឹត្តិការណ៍ក្នុងស្រុកច្រើនយ៉ាងណា ក៏ប៉ុន្តែការផ្សព្វផ្សាយខាងក្រៅមិនទាន់ជ្រាបដល់ទេសចរបរទេសឱ្យយល់ច្បាស់ពីកម្ពុជា»។
លោកចង់ឱ្យស្ថានទូតកម្ពុជាប្រចាំនៅបរទេសជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ឱ្យបានច្រើន ឱ្យប្រទេសសាមីស្គាល់ពីកម្ពុជាហើយមកលេង តាមរយៈការដាក់រូបភាពធំៗ អំពីប្រាសាទអង្គរវត្ត និងរូបភាពរបាំអប្សរាជាដើម ដើម្បីទាក់ទាញទេសចរណ៍។

យោងតាមគ្រឹះស្ថានអង្គរ គិតត្រឹមរយៈពេល ៩ ខែ ឆ្នាំ ២០២៤ ឆ្នាំ ២០២៤ មានភ្ញៀវទេសចរបរទេសចំនួនជិត ៧០ ម៉ឺននាក់ (៦៩៩ ៨៥០) បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរគិតជាទឹកប្រាក់ប្រមាណជាង ៣២,៥ លានដុល្លារ កើនឡើង ៣០,៣២% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។
គិតត្រឹមរយៈពេល ៨ ខែឆ្នាំ ២០២៤ (មករា-សីហា) កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៤,២៩ លាននាក់ (៤ ២៩១ ០៥៨) មានការកើនឡើង ២២,៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ៣,៥ លាននាក់។
ក្នុងចំណោមទេសចរអន្តរជាតិជាង ៤,២៩ លាននាក់ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ១ ៣៤០ ៧៥០ នាក់ កើន ១៣% វៀតណាមចំនួន ៨៦៨ ៤៤៥ កើន ៣៥,៣% ចិន ៥៣៨ ៨៣៤ កើន ៤៧,៧% ឡាវ ២៤២ ១០៤ កើន ១៣,៧% និងអាមេរិក ១៤០ ៨៥៧ កើនឡើង ១៧,៧%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


