Connect with us

ព័ត៌មានជាតិ

Angkor Milk  រកចំណូលបាន៨០លានដុល្លារពីផលិតផលទឹកដោះគោនៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុនផលិតទឹកដោះគោ Angkor Milk  ​ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សវៀតណាម Vinamilk ​និងជារោងចក្រផលិតទឹកដោះគោដំបូងគេនៅកម្ពុជា បានរកប្រាក់ចំណូលបាន ៨០លានដុល្លារ កាលពីឆ្នាំ២០២៤ កន្លងទៅ​និង បានពង្រីកចំណែកទីផ្សាររហូតដល់៣០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការិយាល័យពាណិជ្ជកម្មរបស់វៀតណាម ដែលត្រូវបានដកស្រង់ដោយសារព័ត៌មានវៀតណាមចុះផ្សាយកាលពីថ្ងៃទី២៨ ខែមេសា ក្រុមហ៊ុនទឹកដោះគោ Angkor Milk ដែលបានទទួលអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការនៅកម្ពុជាក្នុងខែតុលា ឆ្នាំ ២០១៣ ជាមួយនឹងទុនវិនិយោគជាង ២៣ លានដុល្លារអាមេរិក នៅលើផ្ទៃដីប្រមាណ ៣ ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញដែលជាការសហការ​គ្នារវាងអ្នកវិនិយោគ​កម្ពុជា-​វៀតណាមរវាងក្រុមហ៊ុនក្នុងស្រុក BPC Trading Co,.Ltd  កាន់កាប់ហ៊ុន៤៩ ភាគរយ និងក្រុមហ៊ុន Vitnamilke របស់ប្រទេសវៀតណាមមាន ៥១ ភាគរយ។ នៅខែឧសភា ឆ្នាំ ២០១៤ រោងចក្រនេះបានចាប់ផ្តើមសាងសង់ និងសម្ពោធនៅឆ្នាំ ២០១៦។ ​ប៉ុន្តែផលិតផលទឹកដោះគោត្រូវបានដាក់លក់តាំងពីឆ្នាំ២០១៥មកម្ល៉េះ។

ចាប់តាំងពីពេលនោះមក ផលិតផលទឹកដោះគោរបស់ក្រុមហ៊ុនទឹកដោះគោ Angkor Milk មានវត្តមានស្ទើរតែគ្រប់ខេត្ត-ក្រុងនៃប្រទេសកម្ពុជា​ ដែលធ្វើឱ្យចំណែកទីផ្សារកើនទៅដល់ជាង ៣០% នៃចំណែកទីផ្សារទឹកដោះគោសរុបរបស់កម្ពុជាកាលពីឆ្នាំ២០២៤ ដោយកើនពីត្រឹមតែ ៦% ក្នុងឆ្នាំ ២០១៥។

​លោក Nguyen Huu Dinh នាយកក្រុមហ៊ុន Angkor Milk មានប្រសាសន៍ថា គោលនយោបាយរបស់ក្រុមហ៊ុនគឺគោរពយ៉ាងម៉ឺងម៉ាត់ទៅតាមការតំរង់ទិសការអភិវឌ្ឍន៍ និងដំណើរការផលិតកម្ម ដើម្បីធានាគុណភាពផលិតផលរបស់ក្រុមហ៊ុនមេ​ Vinamilk របស់ខ្លួន ។

លោកថា៖«គោល​ដៅ​របស់​ក្រុមហ៊ុន​គឺ​​អភិវឌ្ឍ​ផលិតផល​ដែលមានគុណភាព​ខ្ពស់​ដើម្បី​បម្រើ​អតិថិជន​កម្ពុជា។ ក្រុមហ៊ុនមានទិសដៅពង្រីកការវិនិយោគលើរោងចក្រ ឃ្លាំង បច្ចេកវិទ្យា និងកសិដ្ឋានបន្ថែមទៀតនាពេលខាងមុខផងដែរ»។

បច្ចុប្បន្ននេះ ផ្ទៃដីសរុបរបស់ក្រុមហ៊ុន រួមទាំងរោងចក្រ និងឃ្លាំង បានពង្រីកដល់ ៦ហិកតា ជាមួយនឹងការវិនិយោគពង្រីកសរុបជិត ៥២ លានដុល្លារ។ ប្រាក់ចំណូលសម្រេចបានជាង ៨០លានដុល្លារនៅឆ្នាំ ២៣០២៤ បង្កើតការងារដល់កម្មករជាង ៦០០ នាក់ ដែលក្នុងនោះកម្មករជាជនជាតិវៀតណាមមានតែ​១១ នាក់ប៉ុណ្ណោះ​។ ជារៀងរាល់ឆ្នាំក្រុមហ៊ុន Angkor Milk បង់ពន្ធ​ក្នុងស្រុកប្រមាណ ១៣ លានដុល្លារ ​។

​ក្រុមហ៊ុន Vinamilk បានចំណាយទុនជិត១១លានដុល្លារទិញយកភាគហ៊ុនពីក្រុមហ៊ុន BPC Trading Co,.Ltd  ក្នុងឆ្នាំង២០១៧។ បច្ចុប្បន្នក្រុមហ៊ុន Angkor Milk ​ផលិតនូវផលិតផលមួយចំនួនដូចជា ទឹកដោះគោស្រស់ ទឹកដោះគោខាប់ ទឹកដោះគោ UHT ទឹកដោះគោជូរ ​និង ទឹកផ្លែឈើ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម