Connect with us

សេដ្ឋកិច្ច

ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបានទំហំទឹកប្រាក់ជាង $៣៦ ពាន់លាន នៅក្នុងរយៈពេល ៧ ខែ

បានផុស

នៅ

គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងប្រទេសកម្ពុជា ជាមួយដៃ​គូពា​ណិជ្ជកម្មអន្តរជាតិ សម្រេចបាននូវទំហំទឹកប្រាក់ជាង ៣៦,៣ ពាន់​លានដុល្លារ កើនឡើង ១៦,៥%​ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់អគ្គនា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យរបស់ GDCE​ បានបង្ហាញថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៥ ការនាំចេញ-នាំចូល​ទំ​និញ​រវាងកម្ពុជា ជាមួយដៃគូអន្តរជាតិមានទំហំទឹកប្រាក់សរុប ៣៦,៣២ ពាន់លានដុល្លារ កើនឡើង ១៦,៥%​ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញ ១៧,១៦ ពាន់​លាន​ដុល្លារ កើនឡើង ១៦,២% ចំណែកទំនិញនាំទំនិញចូល​មកវិញមាន​ទំហំ​ទឹកប្រាក់ ១៩,១៥​ ពាន់​លាន​ដុល្លារ កើនឡើង ១៦,៧%។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ​ការដឹកនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ពោលគឺសម្ដេចបានធ្វើការងារទំនាក់ទំនងពាណិជ្ជ​កម្ម​យ៉ាងសកម្ម ដោយ​បានចេញដំណើរទៅអន្តរជាតិគ្រប់ប្រទេស ​ដើម្បីទាក់ទាញការវិនិយោគមកកម្ពុជា ធ្វើឱ្យការ​ចាប់​អា​រម្មណ៍​គម្រោងវិនិយោគ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​មានកំណើនខ្ពស់ ដែលធ្វើឱ្យ​ការ​ផលិត កែច្នៃ និងនាំចូល​វត្ថុ​ធាតុ​ដើម និងនាំចេញកើនឡើង។​

default

ទេសាភិបាល ធនាគារជាតិនៃកម្ពុជា (NBC) លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងថា សេដ្ឋ​កិច្ចពិភពលោក កំពុង​រងផលប៉ះពាល់ពីភាពមិនច្បាស់លាស់​នៃគោលនយោ​បាយគាំ​ពារនិ​យម​ ការ​កើនឡើងជម្លោះប្រដាប់អាវុធ និងភាពតាន​តឹងភូមិសាស្ត្រនយោបាយ។

លោកស្រីបាន​បន្ថែម​ថា៖ «ក្នុងស្ថានភាពនេះ សេដ្ឋកិច្ចកម្ពុជាក៏ប្រឈម នឹងភាពមិនច្បាស់​លាស់​ផងដែរ ក៏ប៉ុន្តែនៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ នេះ កំណើនសេដ្ឋកិច្ចកម្ពុជាបន្តសម្រេចបាន ៥,៩%​ ដែលគាំទ្រដោយការកើនឡើងនៃវិស័យកម្មន្តសាល ទេសចរណ៍ និងកសិកម្ម»។

លោកបណ្ឌិត ​ហុង វណ្ណៈ ​អ្នកជំនាញ​សេដ្ឋកិច្ចនៃ​រាជបណ្ឌិតសភា​កម្ពុជាមានប្រសាសន៍ថា សុខមាល​ភាព​នៃពាណិជ្ជកម្មអន្តរជាតិកម្ពុជា មានប្រក្រតីភាពល្អ ខណៈការនាំ​ចេញរបស់កម្ពុជា ទៅអាមេរិក និងអឺរ៉ុប នៅដំណើរការទៅតាមក្របខណ្ឌ​ដែលបាន​អនុវត្ត​កន្លងមក មិន​មានការប្រែ​ប្រួល​នោះទេ។

ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និង​ឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើ​អំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផល​ធ្វើ​អំពី​កៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម