សេដ្ឋកិច្ច
សមិទ្ធិផលថ្មីលើទឹកដីកម្ពុជា! ក្រុមហ៊ុនរថយន្តដ៏ធំរបស់ចិន GAC ត្រៀមបើករោងចក្រដំឡើងរថយន្ត ក្នុងខេត្តសំណាងមួយនេះ
នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. ដែលមាន TH Group ជាក្រុមហ៊ុនមេ បានរៀបចំកម្មវិធីចំនួន២ ក្នុងពេលតែមួយ នោះគឺ ការប្រកាសអំពីការទទួលបានអាជ្ញាបណ្ណដំណើរការរោងចក្រដំឡើងរថយន្ត និងពិធីចុះអនុស្សរណៈទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន GAC International Co., Ltd. ក្នុងការដំឡើងរថយន្តម៉ាក GAC នៅខេត្តកំពង់ឆ្នាំង ក្នុងប្រទេសកម្ពុជា។

កម្មវិធីនេះ ធ្វើនៅអាគារតាំងបង្ហាញរថយន្ត GAC Cambodia ដោយមានការចូលរួម ពី ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី Zhong Jie ទីប្រឹក្សារដ្ឋមន្ត្រី ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោក Yu Jun អនុប្រធានក្រុមហ៊ុន Guangzhou Automobile Group Co., Ltd. លោក ណម តុង អគ្គនាយកក្រុមហ៊ុន TH Group លោក ណម ហាវ នាយកប្រតិបត្តិជាន់ខ្ពស់ TH Group រួមទាំងសិល្បករ សិល្បការនី Influencer, Content Creator ជាច្រើនរូប។

ក្នុងពិធីនេះ ឯកឧត្តម ជា វុទ្ធី មានប្រសាសន៍ថា ការសម្រេចចិត្តដំណើរការរោងចក្រដំឡើងរថយន្ត GAC នៅប្រទេសកម្ពុជា គឺជាការបង្ហាញពីទំនុកចិត្តដ៏រឹងមាំចំពោះអនាគតនៃទីផ្សាររបស់ប្រទេសកម្ពុជា។ ឯកឧត្តម បានចូលរួមអបអរសាទរចំពោះក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. ដែលនេះ គឺជាសមិទ្ធផលដ៏ល្អបំផុតមួយទៀតដែលក្រុមហ៊ុនទទួលបាន។ ឯកឧត្តម ជា វុទ្ធី មានប្រសាសន៍បញ្ជាក់ថា៖ “ក្នុងរយៈពេលជិត២ខែទេ ខ្ញុំបានចូលរួមកម្មវិធី២ របស់ក្រុមហ៊ុន TH Group។ នេះ សបញ្ជាក់ថា ក្រុមហ៊ុននេះគឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជាផង ចិនផង សហរដ្ឋអាមេរិកផង” ។ បន្ថែមពីនេះ ឯកឧត្តម ជា វុទ្ធី បន្ថែមថា សមិទ្ធផលនេះ ក៏ចូលរួមចំណែកបន្ថែមដល់ខ្សែសង្វាក់ពាណិជ្ជកម្មនៅក្នុងស្រុក ព្រោះថា ការពង្រឹងផលិតផលក្នុងស្រុក គឺជាចំណុចមួយដែលសំខាន់ ហើយការលើកទឹកចិត្តឱ្យមានការផលិតរថយន្តថ្មីនៅកម្ពុជា នាំឱ្យកាត់បន្ថយការប្រើប្រាស់ផលិតរថយន្តមួយទឹក ប្រកបដោយផាសុខភាព សុវត្ថិភាព និងតម្លៃសមរម្យ។

ការឈានទៅសម្រេចបង្កើតរោងចក្រដំឡើងរថយន្តម៉ាក GAC នៅកម្ពុជានេះ អាចចាត់ទុកបានថា កម្ពុជា ដែលនិយាយជារួម និង TH Group និយាយដោយឡែក គឺជាមជ្ឈមណ្ឌល ឬជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ និងមានទំនុកចិត្តបំផុត ក្នុងការកសាងម៉ាកយីហោ GAC ឱ្យកាន់តែល្បីល្បាញរាប់រយឆ្នាំទៅមុខ ពិសេសគឺជាចំណែកផ្តល់ឱកាសការងាររាប់រយកន្លែង និងផ្តល់លទ្ធភាពជូនប្រជាជនកម្ពុជា អាចប្រើប្រាស់រថយន្តថ្មីកាន់តែច្រើន។ ម្យ៉ាងវិញទៀត ភាពជោគជ័យទាំងអស់នេះហើយ ស្តែងឱ្យឃើញបានតាមរយៈចក្ខុវិស័យដ៏វែងឆ្ងាយ របស់ថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុន TH Group កំពុងខិតខំមិនសំចៃជំរុញកំណើនសេដ្ឋកិច្ច តាមលំនាំយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សម្រេចឱ្យបានចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ក្នុងឱកាសនេះ លោក ណម ហាវ នាយកប្រតិបត្តិជាន់ខ្ពស់ TH Group បានលើកឡើងថា រថយន្ត GAC គឺជារថយន្តដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាលំដាប់ពិភពលោក។ ក្រុមហ៊ុនមានយុទ្ធសាស្ត្រច្បាស់លាស់ ដោយចង់ផ្តល់នូវជម្រើសថ្មីសម្រាប់ប្រជាជនកម្ពុជា និងក៏ជាឱកាសសម្រាប់ឱ្យប្រជាជនខ្មែរផ្លាស់ប្តូរការប្រើប្រាស់រថយន្តមួយទឹក មកប្រើរថយន្តដែលថ្មី មានសុខសុវត្ថិភាព ភាពជឿជាក់ និងនវានុវត្តន៍ ក្នុងតម្លៃមួយដែលសមរម្យបំផុត។ លោក ណម ហាវ បញ្ជាក់ថា៖ “ពិធីចុះហត្ថលេខានេះ គឺជាជំពូកថ្មី ក្នុងដំណើរបន្ទាប់របស់យើង។ យើង កំពុងផ្លាស់ប្តូរពីក្រុមហ៊ុននាំចូលរថយន្ត ទៅជាក្រុមហ៊ុនដំឡើងរថយន្តប្រកបដោយមោទនភាព”។ លោក ក៏បានបញ្ជាក់ដែរថា មហិច្ឆតានេះ គឺស្របទៅនឹងចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជំរុញឱ្យមានការកែប្រែ និងធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ ពិសេស គឺវិស័យយានយន្ត។

ជាមូយគ្នានេះ លោកស្រី Zhong Jie ទីប្រឹក្សារដ្ឋមន្ត្រី ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លើកឡើងថា ការដំឡើងរថយន្ត GAC នៅកម្ពុជា នឹងបង្កើតឱកាសការងារជាច្រើន ជាពិសេស សម្រាប់អ្នកបច្ចេកទេស និងបុគ្គលិកនៅក្នុងស្រុក ដែលអាចបង្កើនជំនាញដល់ពួកគេ ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ មួយវិញទៀត ការណែនាំពីបច្ចេកវិទ្យាទំនើប និងជំនាញគ្រប់គ្រងរបស់ GAC នឹងធ្វើឱ្យមានការប្រសើរឡើងនូវសង្វាក់ឧស្សាហកម្មរថយន្តរបស់កម្ពុជា ជំរុញការអភិវឌ្ឍខ្លាំងក្លានៃឧស្សាហកម្មពាក់ព័ន្ធ និងជំរុញដំណើរឧស្សាហកម្មកម្ពុជាឱ្យក្លាយទៅជាការលើកកម្ពស់នៃច្ររបៀងអភិវឌ្ឍឧស្សាហកម្ម កម្ពុជា និងចិន ផងដែរ។

សូមជម្រាបថា រោងចក្រដំឡើងរថយន្ត GAC ក្រោមការសហការរវាងក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង GAC International Co., Ltd. នេះ គឺនឹងសម្រេចការវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ១៩លានដុល្លារអាមេរិក ក្រោមទំហំផ្ទៃដី ១១ហិកតានៅខេត្តកំពង់ឆ្នាំង ដែលអាចបង្កើតឱកាសការងារចំនួន ៤០០នាក់ ទៅ ៦០០នាក់ ជាមួយខ្សែចង្វាក់ផលិតកម្មរថយន្តបានចាប់ពីចំនួន ១ម៉ឺន ទៅ ១ម៉ឺន ៥ពាន់គ្រឿងនៅក្នុងមួយឆ្នាំ។ រយៈពេលជាងពាក់កណ្តាលទស្សវត្សរ៍ ក្នុងនាមជាអ្នកនាំចូល និងចែកចាយលក់រថយន្ត GAC និងគ្រឿងបន្លាស់រថយន្តផ្តាច់មុខតែមួយគត់ក្នុង កម្ពុជា ចាប់តាំងពីឆ្នាំ២០២០ GAC Cambodia ក្រោមដំបូលក្រុមហ៊ុនយក្ស TH Group បាននិងកំពុងពង្រីកខ្លួនយ៉ាងលឿនរហ័ស ដោយបច្ចុប្បន្ន GAC កំពុងឈរនៅលំដាប់លេខរៀងទី១ ជាម៉ាកយីហោប្រ៊ែនចិនដ៏ធំបំផុតនៅកម្ពុជា ក្នុងឆ្នាំ២០២៥៕




-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


