ព័ត៌មានជាតិ
រោងចក្រដំឡើងរថយន្ដរបស់ក្រុមហ៊ុនធំៗណាខ្លះ កំពុងមានវត្តមាន នឹងគ្រោងធ្វើនៅកម្ពុជា?
បច្ចុប្បន្ន កម្ពុជាបានទាក់ទាញការវិនិយោគពីក្រុមហ៊ុនផលិតរថយន្តម៉ាកល្បីៗរបស់ពិភពលោកមួយចំនួន ដូចជាក្រុមហ៊ុនរថយន្តតូយ៉ូតា (ម៉ាកល្បីរបស់ជប៉ុន) រថយន្ត Ford (ម៉ាកដ៏ល្បីរបស់អាមេរិក) រួមនឹងក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់កូរ៉េខាងត្បូងចំនួនពីរ គឺ Hyundai និង Daehan ដែលបានបង្កើតរោងចក្រដំឡើងរថយន្ត នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងទឹកដីខេត្តកោះកុង និងនៅក្រុងបាវិតខេត្តស្វាយរៀងជាដើម។ នេះបើតាមការបញ្ជាក់របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញផ្សាយកាលពីពេលកន្លងទៅ។

ដោយមានការលើកទឹកចិត្ដដល់អ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា ពីរាជរដ្ឋាភិបាល គិតមកដល់ពេលនេះ កម្ពុជាមានគម្រោងរោងចក្រដំឡើងរថយន្ដថ្មីសរុបចំនួនប្រមាណជា ១០ ក្រុមហ៊ុន ដែលកំពុងដំណើរការអាជីវម្មផ្គត់ផ្គង់ និងកំពុងដំណើរការ សាងសង់រោងចក្រ។ ប៉ុន្តែ កម្ពុជាថ្មី សូមលើកយកតែក្រុមហ៊ុនដំឡើងរថយន្ត របស់ក្រុមហ៊ុនចំនួន ៦ ប៉ុណ្ណោះ។
១. ក្រុមហ៊ុន Hyundai Camko Motor
Hyundai ជាក្រុមហ៊ុន បង្កើតរោងចក្រដំឡើងរថយន្តដំបូងគេនៅកម្ពុជា ពោលគឺអំឡុងឆ្នាំ២០១១ ដែលជាការវិនិយោគ រួមគ្នារវាងក្រុមហ៊ុន KH Motors និងក្រុមហ៊ុនលីយ៉ុងផាត់ (ខេមបូឌា) ហើយក្រុមហ៊ុននេះ បានជ្រើសយកតំបន់ សេដ្ឋកិច្ចពិសេសក្នុងទឹកដីនៃខេត្តកោះកុង ធ្វើជាទីតាំងដំឡើង។


២. ក្រុមហ៊ុន Daehan Auto
ក្រុមហ៊ុន DAEHAN Auto (Cambodia) Co., Ltd ជាក្រុមហ៊ុនដំឡើងរថយន្តម៉ាក Ssangyong, Daehan, Sino ជាដើម និងជាក្រុមហ៊ុនដំឡើងរថយន្តទីពីរ បន្ទាប់ពី Hyundai ។ ក្រុមហ៊ុននេះ បានចាប់ផ្ដើមបើករោងចក្រ ដំឡើងរថយន្តរបស់ខ្លួន ក្នុងឆ្នាំ២០១៨ នៅក្រុងបាវិត ខេត្តស្វាយរៀង និងអាចដំឡើងរថយន្តបានច្រើនប្រភេទ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

៣. ក្រុមហ៊ុន RMA Cambodia (Ford)
នៅថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២១ រោងចក្រដំឡើងរថយន្ត Ford ដោយបោះទុនវិនិយោគប្រមាណ ២១លានដុល្លារ អាមេរិក ដោយជ្រើសយកទីតាំងសម្រាប់រោងចក្រដំឡើងនៅ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។


៤. ក្រុមហ៊ុន HGB Motors Assembly
ក្រុមហ៊ុន HGB Motors Assembly Co.,Ltd ជាក្រុមហ៊ុនដំឡើងរថយន្តម៉ាក KIA ។ ក្នុងឆ្នាំ២០២១ ក្រុមហ៊ុន នេះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា យល់ព្រមសំណើសុំវិនិយោគគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន ដោយបានជ្រើសយកទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

៥. ក្រុមហ៊ុន K Cambodia (Isuzu)
គម្រោងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្ត ISUZU របស់ក្រុមហ៊ុន K (Cambodia).,LTD ដែលមានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារអាមេរិកនេះ ទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២២ វិនិយោគនៅទីតាំងក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

៦. ក្រុមហ៊ុន Toyota Tsusho Manufacturing
រោងចក្រដំឡើងរថយន្តឈ្មោះ Toyota Tsusho Manufacturing (Cambodia) Co., Ltd., (TTMC) ជាគម្រោងវិនិយោគរបស់ក្រុមហ៊ុន Toyota Tsusho ជាមួយទឹកប្រាក់វិនិយោគចំនួនប្រមាណជាង ៣៦ លានដុល្លារ អាមេរិក គ្រោងធ្វើនៅទីតាំងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ។


ការដំឡើងរោងចក្ររថយន្ដថ្មីនៅកម្ពុជា នឹងជួយបង្កើនចំណូលជូនប្រជាពលរដ្ឋ ដោយបានបង្កើតការងារ និងជំនួសឱ្យ ការនាំចូលរថយន្ដថ្មីទាំងស្រុងពីក្រៅប្រទេស និងចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិ ជាមួយនឹងចំណូលពន្ធផ្សេងៗ និងជួយឱ្យតម្លៃរថយន្ដថ្មីមានភាពល្អប្រសើរជាងមុន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


