វប្បធម៌ ជំនឿ - Kampuchea Thmey Daily

​បុរស​ជនជាតិ​អាមេរិក​ប្រាប់​​អព្ភូតហេតុ​ ប្រាសាទ​បុរាណ​​ខ្មែរ​ហាក់​មាន​ថាមពល​ពិសេស អាចឆ្លងឆ្លើយទៅសាច់ញាតិនៅទីសែនឆ្ងាយ
អ្នក​ទេសចរអាមេរិក​ដែល​មក​រស់នៅ​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ បាន​រៀបរាប់​បទ​ពិសោធន៍​​​ដែល​បាន​មក​ទស្សនា​និង​រស់នៅ​ខេត្ត​សៀមរាប ខណៈ​ដែល​លោក​ជឿជាក់ ហាក់​​ទទួលបានអារម្មណ៍​ពិសេស​នៃ​ព្រលឹង​ប្រាសាទបុរាណខ្មែរ​នៅ​តំបន់​អង្គរ។

លោក Craig Dodeg បាន​មក​ទស្សនា​​ខេត្ត​សៀមរាប​ជា​លើកដំបូង​នៅ​ក្នុងឆ្នាំ ២០០៩។ ​​ជិត ២០ ឆ្នាំ នេះ លោក​​បាន​ផ្សារ​ភ្ជាប់​ក្តី​ស្រលាញ់​ជាមួយ​វប្បធម៌​ខ្មែរ​យ៉ាងជ្រាលជ្រៅ។

ក្នុង​បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗ​កន្លង​ទៅ​នេះ លោក​បាន​ប្រាប់​​ពី​ជំនឿមួយ​ ដែលប្រាសាទខ្មែរ​ហាក់​អាច​​ឲ្យលោក​ផ្ញើសារ​ឬ​ជជែកទៅសាច់ញាតិនៅ​ទីសែន​ឆ្ងាយ​បាន​។

លោក Craig Dodeg ផ្តល់សម្ភាសន៍​ដល់អ្នកសារព័ត៌មាន

លោក Craig Dodeg ​ប្រាប់​ថា ទោះបីជា​លោក​មិនសូវដឹង​ច្បាស់​អំពីប្រវត្តិសាស្ត្រ ប៉ុន្តែអ្វីដែលធ្វើឲ្យ​លោក​ចាប់អារម្មណ៍ខ្លាំងបំផុតគឺ​ព្រលឹងនិងស្មារតី​ ដែលស្ថិតនៅ​ក្នុង​​ប្រាសាទ​បុរាណខ្មែរ​។

លោក​បាន​លើក​យក​ទីតាំង​ចំនួន​ពីរ​ដែលធ្វើឲ្យ​លោក​រំជួល​ចិត្ត​បំផុត គឺ​នៅ​ពេល​លោក​បាន​ទៅ​ទស្សនា​​នៅ​ក្លោង​ទ្វារ​ខ្មោច​នៃ​ប្រាសាទ​អង្គរធំ ដែល​លោក​បាន​រៀបរាប់​ពី​ទិដ្ឋភាព​នៅ​ទី​នោះ​មាន​ភាព​ស្ងាត់ជ្រងំ ដែល​ធ្វើឲ្យ​លោក​មាន​អារម្មណ៍​ថា​អាច​ទាក់ទងឬ​និយាយ​ជាមួយ​សាច់​ញាតិ​នៅ​ទី​ដ៏​សែន​ឆ្ងាយ​។

លោក​រៀបរាប់​ដូច្នេះ​ថា «កាល​ពី​ប៉ុន្មាន​ឆ្នាំមុន ពេល​ដែល​ឪពុក​របស់​ខ្ញុំ​កំពុង​ឈឺ​ធ្ងន់​រៀប​នឹង​លា​ចាក​លោកទៅ​នៅ​សហរដ្ឋអាមេរិក ខ្ញុំ​បាន​ឡើង​ទៅ​លើ​ភ្នំ​ក្រោម ហើយ​និយាយ​បណ្តែត​តាម​ខ្យល់​ប្រាប់​ឪពុក​ថា បើ​ដល់ពេល​ត្រូវទៅហើយ ពុក​ក៏​ទៅចុះ។ ត្រឹមតែ ១៥ នាទី​បន្ទាប់​ពី​ខ្ញុំ​ចុះ​មក​ដល់​ផ្ទះ​វិញ ខ្ញុំ​ទទួល​បាន​ទូរសព្ទ​ប្រាប់ថា​ឪពុក​ខ្ញុំ​បានស្លាប់បាត់បង់ជីវិតមែន»។

លោក​បាន​រំលឹក​ហេតុការណ៍​នេះ​ធ្វើឲ្យ​លោក​ជឿ​ថា តំបន់​អង្គរ​មាន​ថាមពល​ពិសេស​ម្យ៉ាង​ដែល​ប៉ះពាល់​ដល់​ព្រលឹង និង​អាច​បញ្ជូន​សារ​របស់​គាត់​បាន។

លោក​​ក៏​បាន​លើក​ឡើង​ពី​បទ​ពិសោធន៍​ពេល​លោក​មក​ទស្សនាតំបន់​​អង្គរ​ជា​លើកទីមួយ​ជាមួយ​ក្រុម​ទេសចរណ៍ លោក​កត់​សម្គាល់ឃើញ​​ថា ភ្ញៀវ​ទេសចរ​ភាគច្រើន​ចូលចិត្ត​​ដើរ​ប្រញាប់​ប្រញាល់ ដែល​ធ្វើឲ្យ​ពួកគេ​រំលង​តម្លៃ​ពិត​ប្រាកដ​នៃ​តំបន់អង្គរ។

លោក​​ប្រាប់​ថា «ដើម្បី​ស្គាល់​អង្គរ​ឲ្យ​ច្បាស់ គេ​មិន​ត្រូវ​ដើរ​ប្រញាប់ពេក​ទេ គឺ​ត្រូវ​ចំណាយ​ពេល​ដើរ​យឺត​ៗ ស្ដាប់​ភាព​​ស្ងាត់ស្ងៀម និង​សំឡេង​ធម្មជាតិ​ដូចជា​សំឡេង​សត្វចាប ដើម្បី​ទទួល​យក​បរិយាកាស និង​ថាមពល​ផ្លូវចិត្ត​នៅទីនោះ»។

ការ​ដើរទស្សនានៅ​តំបន់អង្គរ លោក​ Craig Dodeg ចូលចិត្តទៅកន្លែង​ដែលមិន​សូវ​មាន​ភ្ញៀវ​ទេសចរ​​ទៅដល់​ ដូចជា​ជិះកង់ឬដើរ​តាមផ្លូវដីក្នុងព្រៃ​ដែលកើតចេញពីការដើរចុះឡើងរបស់អ្នកភូមិ ជា​ជាង​ការ​ដើរតាមផ្លូវចាក់សាប ដោយវាផ្តល់នូវអារម្មណ៍រុករកពិតៗ ដូចជា​ការផុស​ចេញ​ពីព្រៃ​មក​ប្រទះ​នឹង​ប្រាសាទ​តែម្ដង។

ពាក់ព័ន្ធ​សម្បត្តិ​​វប្បធម៌​ខ្មែរ​ដែល​​បន្សល់​ទុក​នេះ បុរស​ជនជាតិ​អាមេរិក​រូប​នេះ​មាន​ការស្ញប់ស្ញែងចំពោះសមត្ថភាពរបស់​បុព្វបុរសខ្មែរកាលជំនាន់មុន។ លោក​ស្ញប់ស្ញែងយ៉ាងខ្លាំង​ចំពោះ​ឆន្ទៈ ភាព​ព្យាយាម និង​​សមត្ថភាព​របស់​មនុស្សសម័យ​មុន ដែល​អាច​ដឹក​ថ្ម​ឡើងភ្នំ និង​សាងសង់​សំណង់​ដ៏អស្ចារ្យនេះបាន។

លោក​ក៏លើក​ឡើង​ពី​បាតុភូតសមរាត្រី (Equinox) ដែលព្រះអាទិត្យរះ​ចំកណ្ដាល​កំពូលប្រាសាទអង្គរវត្ត។

លោក​ជឿជាក់ថា បុព្វបុរស​ខ្មែរសម័យ​មុន​ពូកែសង្កេតមើលផ្កាយ ព្រះអាទិត្យ និងគន្លងតារា ទើបអាច​គណនា​ប្លង់​សាងសង់​បានយ៉ាង​ត្រឹមត្រូវ​បែបនេះ។ ក្រៅពីនេះ លោក​ក៏មានការកោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការរៀបចំប្រព័ន្ធទឹក និងធារាសាស្ត្ររបស់ដូនតាខ្មែរនាសម័យនោះផងដែរ។

បន្ថែមពីនេះ លើសពីការអភិរក្សប្រពៃណីវប្បធម៌​បុរាណ លោក​ក៏​ចង់​ឲ្យពិភពលោក​បាន​ឃើញនិង​ផ្តល់​តម្លៃ​ដល់​សិល្បៈបែប​ទំនើប ឬ​សហសម័យរបស់កម្ពុជាផងដែរ ដូចជា សិល្បៈសៀក តន្ត្រីករ អ្នក​គូរ​គំនូរ​ជីវចល និងអ្នកបង្កើតមាតិកាតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បី​បង្ហាញ​ពី​ការ​វិវឌ្ឍចម្រុះ​នៃ​វប្បធម៌ខ្មែរ​នា​ពេលបច្ចុប្បន្ន៕

The post ​បុរស​ជនជាតិ​អាមេរិក​ប្រាប់​​អព្ភូតហេតុ​ ប្រាសាទ​បុរាណ​​ខ្មែរ​ហាក់​មាន​ថាមពល​ពិសេស អាចឆ្លងឆ្លើយទៅសាច់ញាតិនៅទីសែនឆ្ងាយ appeared first on Kampuchea Thmey Daily.

ចម្លាក់វប្បធម៌​ខ្មែរ អាយុកាល​រាប់ពាន់ឆ្នាំ កំពុងអង្រួនចិត្តអ្នកទស្សនា ចិន យ៉ាងច្រើនកុះករ នៅសារមន្ទីរសានស៊ី
​ថ្មចម្លាក់​​​​តំណាង​វប្បធម៌​និង​អរិយធម៌ខ្មែរបុរាណ បានក្លាយជាផ្ទាំងទស្សនីយភាពដ៏លេចធ្លោមួយ នៅសារមន្ទីរសានស៊ី (Shanxi Museum) ដោយបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន នៅក្នុងថ្ងៃបើកសម្ពោធ។ ចាប់តាំងពីផ្ទាំងចម្លាក់ថ្មរហូតដល់និមិត្តសញ្ញាពិសិដ្ឋៗ ប្រវត្តិសាស្ត្រដែលមានអាយុកាលជាង ១,០០០ ឆ្នាំ បានរស់រវើកឡើងវិញដោយស្ងប់ស្ងាត់។

ពិព័រណ៍ក្រោមប្រធានបទ «ទ្រព្យសម្បត្តិរាប់ពាន់ឆ្នាំនៃអរិយធម៌ខ្មែរបុរាណ» បានបើកទ្វារទទួលអ្នកទស្សនា​រយៈពេល​ជិត​​កន្លះឆ្នាំ (៥ខែ) ចាប់​ពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសារមន្ទីរសានស៊ី ក្នុងទីក្រុងតៃយាន (Taiyuan) ដែលជាទីក្រុងនៃខេត្តសានស៊ី ហើយព្រឹត្តិការណ៍នេះនឹងបន្តរៀបចំរហូតដល់ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៦។

រូបភាព៖Xinhua New

យោងតាមវីដេអូដែលផ្សព្វផ្សាយដោយសារព័ត៌មានរដ្ឋចិន CCTV បានបង្ហាញឲ្យឃើញពីទិដ្ឋភាពដ៏រស់រវើក នៃហ្វូងមនុស្សយ៉ាងច្រើនកុះករ ដែលបានសម្រុកទៅទស្សនា និងស្វែងយល់ពីត្បូងពេជ្រនៃសិល្បៈវប្បធម៌ខ្មែរ។ សារព័ត៌មាន CCTV បានលើកឡើងដោយកោតសរសើរថា  «អរិយធម៌ខ្មែរបុរាណ បានលេចត្រដែតឡើងយ៉ាងត្រចះត្រចង់នៅសារមន្ទីរសានស៊ី និងបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងភ្លាមៗ នៅក្នុងថ្ងៃបើកសម្ពោធ»។

សេចក្តីរាយការណ៍ដដែល បានបរិយាយបន្ថែមថា ចាប់តាំងពីផ្ទាំងចម្លាក់ថ្មរហូតដល់និមិត្តសញ្ញាពិសិដ្ឋៗផ្សេងទៀត ប្រវត្តិសាស្ត្រដ៏រុងរឿងដែលមានអាយុកាលជាង ១០០០ ឆ្នាំរបស់កម្ពុជា ហាក់បីដូចជាបានរស់រវើកឡើងវិញដោយស្ងប់ស្ងាត់នៅលើទឹកដីចិន។ ជាក់ស្ដែង នៅក្នុងពិព័រណ៍នេះ មានការដាក់តាំងបង្ហាញនូវព្រះពុទ្ធរូប ចម្លាក់ស្ថាបត្យកម្ម និងគ្រឿងភាជន៍បុរាណៗ ដែលមានអាយុកាលតាំងពីសម័យអាណាចក្រភ្នំ (ហ្វូណន) រហូតដល់សម័យអាណាចក្រអង្គរ។

ឯកឧត្តម លី វណ្ណា រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ដែលបានអញ្ជើញចូលរួមផ្ទាល់ បានលើកឡើងដោយធ្វើការវាយតម្លៃខ្ពស់នៅក្នុងព្រឹត្តិការណ៍នោះថា៖ «ប្រជាជនចិនភាគច្រើនគឺស្គាល់វប្បធម៌ខ្មែរយ៉ាងច្បាស់ ជាពិសេសគឺប្រាសាទអង្គរវត្ត។ ប៉ុន្តែការបានឃើញវត្ថុដ៏ស្រស់ស្អាតបែបនេះផ្ទាល់ភ្នែក ជាពិសេសស្នាដៃឯកផ្នែកចម្លាក់ដូចជាវត្ថុដែលនៅទីនោះ គឺពិតជាឱកាសដ៏កម្រខ្លាំងណាស់»។

ព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាដំណើរឆ្លងកាត់ប្រវត្តិសាស្ត្រសិល្បៈខ្មែររាប់ពាន់ឆ្នាំ ក៏ដូចជាការបង្ហាញពីការផ្លាស់ប្តូរវប្បធម៌ដ៏យូរលង់រវាងកម្ពុជា និងចិន។ ឯកឧត្តម លី វណ្ណា បានបន្ថែមថា៖ «ឱកាសនេះផ្តល់ឲ្យប្រជាជនចិននូវលទ្ធភាពកាន់តែច្រើនក្នុងការសិក្សា និងសង្កេតមើលអរិយធម៌ខ្មែរ ហើយថែមទាំងរំលឹកឡើងវិញនូវទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរផងដែរ»។

គួររំលឹកផងដែរថា ចំណងមិត្តភាពរវាងចិន និងកម្ពុជា មានប្រវត្តិសាស្ត្រតាំងពីជិត ២,០០០ ឆ្នាំមុនមកម្ល៉េះ។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិនបានដើរតួជាអ្នកគាំទ្រយ៉ាងសកម្មលើការអភិរក្សបេតិកភណ្ឌវប្បធម៌របស់កម្ពុជា តាមរយៈការផ្តល់បច្ចេកវិទ្យា និងអ្នកជំនាញ។ ខាងភាគីសារមន្ទីរបានបញ្ជាក់ថា ពិព័រណ៍នេះគឺជាឧទាហរណ៍ដ៏រស់រវើកមួយ នៃការរីកចម្រើននៃកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ៕

ឯកឧត្តម លី វណ្ណា រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា

រូបភាព៖Xinhua New

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post ចម្លាក់វប្បធម៌​ខ្មែរ អាយុកាល​រាប់ពាន់ឆ្នាំ កំពុងអង្រួនចិត្តអ្នកទស្សនា ចិន យ៉ាងច្រើនកុះករ នៅសារមន្ទីរសានស៊ី appeared first on Kampuchea Thmey Daily.

ក្រៅ​ពី​ប្រាសាទ ទស្សនា​សារមន្ទីរ​ផ្តល់​បទ​ពិសោធន៍​ថ្មី​បន្ថែម​ទេសចរ​មក​កម្សាន្ត​តំបន់​​អង្គរ
សារមន្ទីរ​ដើរ​តួនាទី​ជា​ផលិតផល​ទេសចរណ៍​ដ៏​សំខាន់​មួយ ដែល​​​ផ្តល់​បទ​ពិសោធន៍​​បន្ថែមសម្រាប់​ទេសចរ​មក​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ក្រៅ​ពី​ការ​ទស្សនា​តាម​ប្រាសាទ​នានា។

លោក ទេស សុធី អនុប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​ទេសចរណ៍ និង​វប្បធម៌​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​ថា សារមន្ទីរដើរតួនាទីយ៉ាង​សំខាន់​ជាផ្នែកមួយនៃផលិតផលទេសចរណ៍​ ដែល​ភ្ញៀវ​ទេសចរ​អាច​ចូលទៅទស្សនាសារមន្ទីរទាំងនេះមុន ឬក្រោយពេលទស្សនាប្រាសាទ ដើម្បីស្វែង​យល់​ជាមុននូវព័ត៌មានពាក់ព័ន្ធ​នានា។

លោក ទេស​ សុធី បញ្ជាក់ថា «ក្រៅពីការ​ទស្សនាតាមប្រាសាទ ភ្ញៀវទេសចរ​គួរ​ចូល​​ទៅ​ទស្សនា​តាម​សារមន្ទីរ​មួយ​ចំនួន​ដូចជា​ សារ​មន្ទីរ​សូត្រ សារមន្ទីរ​អង្គរ សារមន្ទីរ organic ដើម្បីទទួល​បាន​ចំណេះដឹងផ្សេងៗសិល្បៈបុរាណ កំណាយស្រាវជ្រាវ និងវត្ថុមានតម្លៃផ្សេងៗដ៏សម្បូរបែប»។

រមណីយដ្ឋានអង្គរមានសារមន្ទីរចំនួន ៣ ស្ថិតនៅក្រោម​ការ​គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។

សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ គឺជាសារមន្ទីរជាតិដ៏សំខាន់មួយនៅខេត្តសៀមរាប ដែលឧទ្ទិសដល់ការថែរក្សា និងដាក់តាំងបង្ហាញវត្ថុបុរាណ ព្រមទាំងប្រវត្តិសាស្ត្រនៃអរិយធម៌ខ្មែរ។ សារមន្ទីរនេះគឺជាឃ្លាំងស្តុកចំណេះដឹងបុរាណវិទ្យា ដែលប្រមូលផ្តុំវត្ថុមានតម្លៃជាច្រើនពីការធ្វើកំណាយស្រាវជ្រាវនានា។

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន ឬហៅថាផ្លូវ៦០ម៉ែត្រ កើត​ឡើង​ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-​ទន្លេគង្គា ដោយមានប្រទេសចំនួន ៦ ចូលរួមមាន ប្រទេសកម្ពុជា, ឥណ្ឌា, ឡាវ, មីយ៉ាន់ម៉ា, ថៃ និងប្រទេសវៀតណាម ដែល​មាន​តាំងបង្ហាញនូវសមុច្ច័យសំខាន់ៗ​ក្នុងសាលពិព័រណ៍ទាំង ៤ របស់សារមន្ទីរមានដូចជា សាលព័ត៌មានពិព័រណ៍ ,សាលពិព័រណ៍វត្ថុធាតុដើម ,សាលពិព័រណ៍វាយនភណ្ឌបុរាណ និងសាលពិព័រណ៍វាយនភណ្ឌសហសម័យ ដើម្បីថែរក្សា ប្រពៃណីនៃការផលិតវាយនភណ្ឌ ក៏ដូចជាបង្ហាញ​ពី​ទំនាក់ទំនងរវាងអរិយធម៌ វប្បធម៌ និងពាណិជ្ជកម្មរបស់ប្រទេសជាសមាជិក ដែលមានរយៈពេលជាច្រើនសតវត្សរ៍មកហើយ។

ខណៈ​សារមន្ទីរកុលាលភាជន៍ឡតានី គឺជាសារមន្ទីរដំបូងគេ និងតែមួយគត់ក្នុងប្រទេសកម្ពុជាដែល​សាង​សង់ឡើងនៅលើទីតាំងស្ថានីយឡបុរាណផ្ទាល់ មានទីតាំង​នៅ​ក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចម្ងាយប្រមាណ ៣២ គីឡូម៉ែត្រភាគឦសានក្រុងសៀមរាប។

សារមន្ទីរនេះ គឺជាមជ្ឈមណ្ឌលតាំងបង្ហាញកុលាលភាជន៍ច្រើនប្រភេទ ដែលអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យារកឃើញពីរណ្ដៅកំណាយបុរាណវិទ្យា ពីបណ្ដុំឡបុរាណនានាជុំវិញ និងក្នុងតំបន់អង្គរ។

ក្រៅពីសារមន្ទីរទាំងបីនេះ ក្នុងក្រុងសៀមរាបក៏មានសារមន្ទីរជាតិអង្គរដ៏ធំមួយ ដែលជាទីតាំងតាំងពិព័រណ៍វត្ថុបុរាណសម័យអង្គរ៕

The post ក្រៅ​ពី​ប្រាសាទ ទស្សនា​សារមន្ទីរ​ផ្តល់​បទ​ពិសោធន៍​ថ្មី​បន្ថែម​ទេសចរ​មក​កម្សាន្ត​តំបន់​​អង្គរ appeared first on Kampuchea Thmey Daily.

បង្កប់​តម្លៃ​ប្រវត្តិសាស្រ្ត​​​ ១ ពាន់​ឆ្នាំមុន ជា​ហេតុ​ផលទេសចរ​ចូលចិត្ត​ទៅ​ថត​រូប​ថ្ងៃ​លិច​នៅ​ប្រាសាទ​​នាគ​ព័ន្ធ
ចំណុច​លេចធ្លោ​មួយ​ដែលទាក់ទាញ​ទេសចរ​ចូលចិត្ត​​ទៅ​ទស្សនា​ និង​ថតរូប​​ថ្ងៃ​លិចនៅ​ប្រាសាទនាគព័ន្ធ ក្រៅ​ពី​មាន​ទីធ្លា​ស្រឡះ​ល្អ​ដែលផ្តល់​​អារម្មណ៍ស្រស់ស្រាយគឺ​ទីនោះ​បង្កប់​តម្លៃ​ប្រវត្តិសាស្រ្ត​ដែល​ផ្សារ​ភ្ជាប់​អតីត​រាជធានី​ក្នុងរាជ្យ​​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧។ នេះ​បើ​តាម​លោក ជា សារិទ្ធ បុរាណវិទូ និងជា​មន្រ្តីផ្នែកអភិរក្សប្រាសាទ​​នៃ​អាជ្ញាធរ​ជាតិ​អប្សរា។

​​ប្លែក​ពី​ប្រាសាទ​ដទៃ​ទៀត​ដូចជា អង្គរវត្ត ភ្នំបាខែង ភ្នំ​ក្រោម ឬ​ប្រែ​រូប​ជា​ដើម លោក ជា សារិទ្ធ មន្រ្តីផ្នែកអភិរក្សប្រាសាទ​​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ថា ទីតាំង​ប្រាសាទ​នាគព័ន្ធ​ទទួល​បានការ​ពេញនិយម​ខ្លាំង​សម្រាប់​អ្នក​ទេសចរ​មកទស្សនាថ្ងៃលិច ខណៈ​ទីតាំង​ក៏​ផ្សារភ្ជាប់​ទៅកាន់​ប្រវត្តិសាស្ត្រកាល​ពី​ជាង ១ ពាន់​ឆ្នាំ​មុន​។

«នៅ​ទី​នោះប្រៀប​បាន​នឹង​គោល​នៃ​រាជធានី​មួយ ដែល​ស្ថិត​នៅ​លើ​កោះ​កណ្តាល​បារាយណ៍ ដោយ​មាន​ប្រាសាទ​តាសោម​នៅ​ទិសខាង​កើត និង​ប្រាសាទ​ព្រះខ័ន​នៅទិស​ខាងលិច។ នៅ​ពេល​ដែល​យើង​ទស្សនា​ថ្ងៃលិច​ ដោយ​បែរមុខ​ទៅទិសខាង​លិច យើង​អាចស្រមៃទៅដល់​ប្រាសាទព្រះខ័ន ដែល​ធ្លាប់​ជា​នគរនិង​ជារាជវាំងបណ្តោះអាសន្នរបស់ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​»។

លោក​បាន​រំលឹក​ពី​ដំណើរ​ប្រវត្តិសាស្ត្រ​នៅពីក្រោយប្រាសាទព្រះខ័ន ដែល​ក្រោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ទទួល​បានជ័យជម្នះ​ក្នុង​សង្គ្រាម ព្រះអង្គ​បានគង់​នៅ​នគរ​ជ័យ​ស្រី (ប្រាសាទព្រះខ័ន) ដើម្បី​រៀបចំ​ស្តារនិង​ជួសជុល​រាជវាំង​នៅអង្គរធំ (យសោធរបុរៈ) ឡើងវិញ បន្ទាប់​ពី​ត្រូវ​បាន​ពួក​ចាម​វាយ​បំផ្លាញ​ខ្ទេចខ្ទី។

ក្រោយ​ពីរៀបចំនគរ​នៅអង្គរធំ​រួចរាល់ ព្រះអង្គ​បាន​យាង​ចេញ​ពី​ទីនោះ​​ទៅ​គង់​នៅ​អង្គរធំ​វិញ ហើយ​បាន​កែប្រែ​ប្រាសាទ​ព្រះខ័ន​ឲ្យក្លាយ​ជា​ប្រាសាទ​សម្រាប់​ឧទ្ទិស​ថ្វាយ​ដល់​ព្រះបិតា​របស់​ព្រះអង្គ​។

បើតាម​លោក ជា សារិទ្ធ រចនាសម្ព័ន្ធនៃប្រាសាទទាំងបី (ប្រាសាទនាគព័ន្ធ តាសោម និងព្រះខ័ន) សុទ្ធ​សឹង​តែ​ជា​ផ្នែក​មួយ​ដ៏​មាន​សារៈសំខាន់​បំផុត​នៃ​នគរជ័យ​ស្រីក្នុងរាជ្យព្រះបាទ​​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧៕

The post បង្កប់​តម្លៃ​ប្រវត្តិសាស្រ្ត​​​ ១ ពាន់​ឆ្នាំមុន ជា​ហេតុ​ផលទេសចរ​ចូលចិត្ត​ទៅ​ថត​រូប​ថ្ងៃ​លិច​នៅ​ប្រាសាទ​​នាគ​ព័ន្ធ appeared first on Kampuchea Thmey Daily.

«កិច្ចសំពះផ្ទឹមចងដៃ» របស់ខ្មែរ គ្មានក្នុងពិធីភ្ជាប់ពាក្យទេ និងត្រូវក្រាបផ្ទឹម មិនមែនអង្គុយលើកៅអីផ្ទឹមចងដៃឡើយ
ប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រួសារមួយចំនួនបានរៀបចំ «កិច្ចសំពះផ្ទឹមចងដៃ ឬក្រាបផ្ទឹមចងដៃ» ប្រាសចាកពីក្បួនខ្នាតដើមក្នុងមង្គលការខ្មែរ ដោយខ្លះបានប្តូរពីការក្រាបសំពះផ្ទឹមចងដៃ ទៅជាអង្គុយលើកៅអីផ្ទឹមចងដៃវិញ ក្រោមហេតុផល តម្រូវតាមស្ថានភាពមនុស្សចាស់ ដែលលោកពិបាកអង្គុយឱនចងដៃកូនក្រមុំកូនកំលោះ។ ទន្ទឹមនឹងនេះ ក៏មានគ្រួសារមួយចំនួនបានបញ្ចូល «ពិធីសំពះផ្ទឹមចងដៃ» ក្នុងពិធីភ្ជាប់ពាក្យជាដើម។

យោងតាមក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និងក្រសួងធម្មការនិងសាសនា ពន្យល់ថា «ពិធីភ្ជាប់ពាក្យ» ឬ «ស្តីដណ្តឹង» គឺគ្រាន់តែជាដំណាក់កាល នៃការព្រមព្រៀងរវាងគ្រួសារទាំងសងខាង ដើម្បីភ្ជាប់សាច់ភ្ជាប់ឈាមកូនចៅឱ្យក្លាយជាគូស្រករនាពេលអនាគតប៉ុណ្ណោះ។ ដូច្នេះ ក្នុងពិធីនេះមានត្រឹមតែកិច្ចចែចូវស្តីដណ្តឹង ការបំពាក់ចិញ្ចៀន និងពិសារស្លាភ្ជាប់ពាក្យ ខណៈសាមុីខ្លួនប្រុសស្រីមិនទាន់ក្លាយជាប្តីប្រពន្ធពេញលក្ខណៈតាមច្បាប់ និងប្រពៃណីនៅឡើយទេ។

ឯកិច្ចសំពះផ្ទឹមចងដៃ ត្រូវបានរៀបចំឡើងតែក្នុងថ្ងៃមង្គលការប៉ុណ្ណោះ ព្រោះជាពិធីសំខាន់ដែលបង្ហាញពីការផ្សំផ្គុំសាមីខ្លួនប្រុសស្រីឱ្យក្លាយជាប្តីប្រពន្ធស្របតាមប្រពៃណី ដោយមានការទទួលស្គាល់ និងប្រសិទ្ធពរជ័យពីញាតិមិត្តទាំងសងខាង។

ដោយឡែក ទាក់ទងនឹងការកែសម្រួលទម្រង់នៃ «កិច្ចសំពះផ្ទឹមចងដៃ» ពីការក្រាបផ្ទឹមទៅជាការអង្គុយលើកៅអីផ្ទឹម ដើម្បីសម្របតាមស្ថានភាពមនុស្សចាស់ពិបាកក្នុងការអង្គុយឱនចងដៃនោះ លោកស្រី ឡុងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសសិក្ខាសាលា ស្តីពី «រួមគ្នាលើកកម្ពស់សីលធម៌ តាមរយៈការផ្សព្វផ្សាយ» នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញទស្សនៈគាំទ្រចំពោះការកែសម្រួលដែលសមស្របនឹងបរិបទសង្គម ប៉ុន្តែជំរុញឱ្យរក្សាតម្លៃដើមនៃប្រពៃណីមង្គលការខ្មែរជាដាច់ខាត។

លោកស្រី គូសបញ្ជាក់ថា ដោយផ្អែកលើការគិតគូរ និងតាមការណែនាំ មន្ត្រីជាន់ខ្ពស់ក្រសួងបានផ្តួចផ្តើមការក្រាបសំពះផ្ទឹមចងដៃនៅលើគ្រែ ជំនួសការក្រាបផ្ទាល់លើកម្រាលដី។ វិធីសាស្ត្រនេះ មិនត្រឹមតែអាចជួយសម្រួលដល់មនុស្សចាស់ ដែលលោកពិបាកអង្គុយឱនចងដៃប៉ុណ្ណោះទេ តែក៏រក្សាបាននូវទម្រង់ និងអត្ថន័យដើមនៃពិធីសំពះផ្ទឹមតាមប្រពៃណីខ្មែរផងដែរ។

តួយ៉ាង ការផ្តួចផ្តើមនេះ ត្រូវបានចាត់ទុកថា ជាគំរូមួយនៃការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ស្របតាមគោលការណ៍ «រក្សាចាស់ បង្កើតថ្មី» ដែលផ្តោតលើការថែរក្សាមរតកដូនតា ព្រមទាំងបង្កើតនូវដំណោះស្រាយថ្មីៗ ដើម្បីឱ្យប្រពៃណីខ្មែរបន្តរស់រវើក និងស្ថិតស្ថេរតទៅមុខ និងអំពាវនាវឱ្យចូលរួមថែរក្សា និងលើកតម្កើងក្បួនខ្នាតប្រពៃណីមង្គលការខ្មែរឱ្យបានគង់វង្ស។ សូមស្តាប់វីដេអូលម្អិត៖

អាស្រ័យហេតុនេះ ក្រសួងពាក់ព័ន្ធ និងមន្ត្រីផ្នែកវប្បធម៌ បានអំពាវនាវឱ្យសាធារណជនយល់ដឹង និងគោរពតាមទម្រង់ដើមនៃពិធីអាពាហ៍ពិពាហ៍ខ្មែរ ដែលដូនតាបានបន្សល់ទុកជាមរតកវប្បធម៌ដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ។

គួរបញ្ជាក់ថា ថ្មីៗនេះ មានការកែប្រែមួយចំនួន កំពុងកើតមានក្នុងពិធីមង្គលការខ្មែរជាបន្តបន្ទាប់ ដោយមានប្រជាពលរដ្ឋខ្លះបានបញ្ចូល «កិច្ចសំពះផ្ទឹមចងដៃ» ទៅក្នុងពិធីភ្ជាប់ពាក្យ និងមានករណីមួយចំនួនទៀតប្រើប្រាស់ឯកសណ្ឋានមន្ត្រីរាជការ សញ្ញាស័ក្តិ ឬរូបសញ្ញារដ្ឋបាល ក្នុងកម្មវិធីមង្គលការជាដើម។

ហេតុនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា មានក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់តម្លៃដើមនៃប្រពៃណីខ្មែរ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យចូលរួមថែរក្សា អភិរក្ស និងគោរពតាមក្បួនខ្នាតដើមនៃពិធីអាពាហ៍ពិពាហ៍ខ្មែរ ដើម្បីរួមចំណែកការពារអត្តសញ្ញាណជាតិ និងបន្តលើកតម្កើងគុណតម្លៃវប្បធម៌ដ៏ថ្លៃថ្លារបស់ខ្មែរឱ្យស្ថិតស្ថេរគង់វង្សតទៅមុខ៕

The post «កិច្ចសំពះផ្ទឹមចងដៃ» របស់ខ្មែរ គ្មានក្នុងពិធីភ្ជាប់ពាក្យទេ និងត្រូវក្រាបផ្ទឹម មិនមែនអង្គុយលើកៅអីផ្ទឹមចងដៃឡើយ appeared first on Kampuchea Thmey Daily.

ជំនឿស្រោចទឹកលើករាសី មានប្រភពមកពីប្រាសាទនាគព័ន្ធ
ប្រាសាទនាគព័ន្ធ ​ត្រូវ​បាន​គេ​ជឿជាក់​ថា​ជា​កន្លែង​លាង​បាប​កាល​ពី​សម័យ​បុរាណ តាម​រយៈ​ភស្តុតាង​បង្ហាញ​នៅក្នុង​សិលាចារឹក។

បុរាណវិទូ​នៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ​​ពិធី​លាង​បាបនៅប្រាសាទនាគព័ន្ធ​​ នៅ​តែមាន​​​ឥទ្ធិពល​​បន្ត​​រហូតមកដល់​សព្វថ្ងៃ ប៉ុន្តែ​​បាន​ផ្លាស់​ប្តូរ​ទម្រង់​នៃកា​រៀបចំ​ពិធី​មួយ​ចំនួន។

លោក ជា សារិទ្ធ បុរាណវិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​

លោក ជា សារិទ្ធ បុរាណវិទូ​ និងជា​​មន្រ្តីផ្នែកអភិរក្សប្រាសាទនៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​ថា កាលពី​សម័យបុរាណ ការលាង​បាប​​នៅប្រាសាទ​នាគព័ន្ធ​ត្រូវនិមន្ត​ព្រះសង្ឃឬអាចារ្យមកធ្វើកិច្ច​ពិធី។

លោកថា ការ​រៀបចំ​កិច្ច​ពិធី​លាង​បាប គឹ​​តាមរយៈ​ស្រះ​ទាំង ៥ ដែ​ល​មាន​ទំនាក់ទំនង​គ្នា​​ភ្ជាប់​ពី​ស្រះ​កណ្តាល​ទៅ​ស្រះ​តូច​ទាំង ៤ ដែល​មាន​ដំបូលនិង​​ទរ​​បង្ហូរទឹកមួយ​​។

ក្នុង​កិច្ច​ដំណើរការពិធី​​គឺ​ព្រះសង្ឃឬអាចារ្យ នឹង​ធ្វើ​​នៅ​លើ​ជណ្ដើរ​​ស្រះ​ធំដែលមានមាត់ទ​រមួយ​​លម្អ​​ជា​​ទេវរូបភេទស្រី (នៅ​សល់នៅទរខាងកើត)។​ ពេលធ្វើពិធី​រួច គេ​​ដួស​​ទឹក​ចាក់​តាម​​ទរ​ ហើយ​យើង​ចូល​ទៅ​ត្រងទឹក​ចេញពី​មាត់ដំរី មនុស្ស សឹង្ហ និងមាត់សេះ យក​មក​លាង​ជម្រះកាយ។

លោក​ប្រៀបធៀប​បច្ចុប្បន្ន​​នេះ​មានកែប្រែ​ការធ្វើពិធី​មួយចំនួន ដោយគេ​ច្រើនតែនាំគ្នាដង​ទឹក​ពី​ក្នុងស្រះ​ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឱ្យលោក​ធ្វើកិច្ចប្រសិទ្ធីដើម្បី​លាង​ជម្រះ។

ពិធី​លាងបាបកាលពី​សម័យបុរាណបានក្លាយមកជាការ “ស្រោច​ទឹក​លើក​រាសី” តាម​បែប​អ្នក​អង្គរ ឬ “ការ​រំដោះគ្រោះ” តាម​​បែបអ្នកភ្នំពេញ នៅពេលដែលជួបគ្រោះថ្នាក់ ធ្វើការ​មិន​សូវ​រលូន ឬ​មានរឿងដាក់ខ្លួនជាដើម។

ពាក់ព័ន្ធ​ជំនឿនេះ​​មាន​ភាព​ស័ក្តិសិទ្ធិកម្រិត​ណា លោក ជា សារិទ្ធ​ បញ្ជាក់ថា​​គឺអាស្រ័យ​ទៅលើ​ការជឿជាក់​របស់បុគ្គលម្នាក់ៗ។ យ៉ាងណា សម័យបុរាណ ជំនឿនិង​សាសនា​មាន​ភាពជឿជាក់​​មុតមាំ​ខ្លាំងក្លា​ណាស់។

«ភស្តុតាង​គឺ​បើគ្មានជំនឿមុតមាំទេ ដូនតា​យើង​ក៏​មិន​ចំណាយ​ពេល​រាប់​សិប​ឆ្នាំ កម្លាំង​ពលកម្ម និងការផ្គត់ផ្គង់​អាហារដ៏មហាសាល ដើម្បីសាងសង់ប្រាសាទធំៗដូចជា នាគព័ន្ធ អង្គរវត្ត ឬ​បាយ័ន​នោះឡើយ»។ លោក ជា សារិទ្ធ បញ្ជាក់។

​ប្រាសាទនាគព័ន្ធ ក្រៅតែ​ជា​ទីតាំងស័ក្កសិទ្ធ​​សម្រាប់ការ​រៀបចំ​ពិធី​​លាងបាបលើករាសីកាល​ពីបុរាណ​ អ្នកស្រុក​ក៏មាន​​ជំនឿ​មួយទៀតគឺ​ពិធី​សុំទឹកភ្លៀង នៅ​ពេល​ស្រុក​ទេស​ជួបប្រទះ​គ្រោះ​រាំងស្ងួត​ខុស​ពី​ធម្មតា ដែល​អ្នក​ស្រុក​តែងតែ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើពិធី​តាម​បែប​ជំនឿ​បែប​ជីវចលដោយ​មានការ​លេងភ្លេង និង​សូត្រមន្ត។

ពិធីសុំ​ទឹកភ្លៀង​នេះ​​អ្នក​​ស្រុក​ហៅថា ​“ចាក់ត្រពោក​រាហូ” ​​ដែល​តែង​ធ្វើ​​ឡើង​ក្រោយរដូវចូលឆ្នាំ ឬក្រោយពិធីឆ្លងចេត្រ ដោយ​​មាន​ការ​ចូលរួម​ពីអ្នក​ភូមិ​ជុំវិញដូច​ជា ​ភូមិ​លាងដៃ ភូមិ​ភ្លង់ និង​ភូមិ​តាប្រុក ​ដោយ​​មានរៀបចំ​​កិច្ច​ពិធីបែប​សាសនា​ផង​ដែរ​។

ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងនៅរាជ្យ​ព្រះបាទជ័យវរ្ម័នទី៧ ក្នុងអំឡុង​ឆ្នាំ ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនា​មហាយាន។

​សាងសង់​ឡើងនៅចំកណ្តាលបារាយណ៍ «ជ័យតដាក» ឬវាលរាជដាក (បារាយណ៍ខាងជើង ឬបារាយណ៍​នាគព័ន្ធ) ភ្ញៀវ​ទេសចរជាតិនិងអន្តរជាតិ អាចធ្វើដំណើរទៅទស្សនាប្រាសាទនាគព័ន្ធ ដោយដើរឆ្លងកាត់ស្ពានឈើដែលមានប្រវែងជិត ២០០ ម៉ែត្រ។

ការ​ដើរកាត់ស្ពាន​ឈើ​មក​ទស្សនា​ប្រាសាទនាគព័ន្ធ​ ភ្ញៀវទេសចរអាចគយគន់ផ្ទៃទឹកដែលមានផ្កាឈូក រុក្ខវារីជាតិផ្សេងៗ ហើយមិនអាចភ្លេចបាន​គឺ​មក​​ថត​ថ្ងៃ​លិច​​ឆ្លុះ​ជាមួយស្ពានសាងសង់កាត់បារាយណ៍ហុំព័ទ្ធ​ដោយ​​លំហ​ទឹកល្ហរល្ហេវ៕

The post ជំនឿស្រោចទឹកលើករាសី មានប្រភពមកពីប្រាសាទនាគព័ន្ធ appeared first on Kampuchea Thmey Daily.

គោលការណ៍​ធម្មនុញ្ញ​អង្គរ ការ​ជួសជុល​ប្រាសាទ​បុរាណមិន​ឲ្យ​ប្រើ​ថ្ម​ថ្មី​លើ​សពី ២៥%​
ប្រាសាទ​បុរាណ​នៅ​តំបន់​អង្គរ​ដែល​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ ​បាន​រង​ការ​សឹករិចរិល​និង​ទ្រុឌទ្រោម​ជារៀង​​រាល់ថ្ងៃ​ ដែល​តម្រូវ​ឲ្យ​មានការ​ជួសជុល​ថែ​ទាំ​ជា​ប្រចាំ។

យ៉ាងណាមិញ មុនអនុវត្ត​កិច្ចការ​​ជួសជុល​​ក៏​ត្រូវ​ឆ្លង​កាត់​ការ​ពិនិត្យ​ និង​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​យ៉ាង​ហ្មត់ចត់​ពី​មន្រ្តី​ជំនាញរបស់អង្គការ​យូណេស្កូ។

លោក សោម សុផារ៉ាត់ ប្រធាន​នាយកដ្ឋាន​អភិរក្ស​ និង​បុរាណ​វិទ្យា

លោក សោម សុផារ៉ាត់ ប្រធាន​នាយកដ្ឋាន​អភិរក្ស​ និង​បុរាណ​វិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​គូស​បញ្ជាក់​ថា​ រាល់ការ​ជួស​ជុល​ប្រាសាទ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ ត្រូវ​តែ​គោរព​យ៉ាង​តឹងរ៉ឹង​តាម​លក្ខខណ្ឌ​នៃ​ធម្មនុញ្ញ​​អង្គរ។

តាមរយៈគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ហៅកាត់ថា ICC-Angkor) គោលការណ៍គ្រឹះ​នៃ​ធម្មនុញ្ញអង្គរ គឺ​រាល់ការជួសជុលប្រាសាទទាំងអស់ដាច់ខាតត្រូវតែគោរព និងអនុវត្តតាមលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់ក្នុងធម្មនុញ្ញនេះ ដោយមិនអាចធ្វើតាមតែអំពើចិត្តបានឡើយ។

«ក្នុងធម្មនុញ្ញអង្គរបាន​កំណត់ភាគរយច្បាស់លាស់​ណាស់​ ដោយមិនអនុញ្ញាតិ​ឱ្យប្រើប្រាស់ថ្មថ្មីលើសពី ២៥% នៃការជួសជុលនោះទេ​»។ សោម​ សុផារ៉ាត់ បញ្ជាក់ មុន​លោក​បន្ត​ថា «បើសិន​ថ្មចាស់ខូចគុណភាពបាក់បែកខ្លាំងមិនអាចទ្រទ្រង់ទម្ងន់បានតទៅទៀត នោះគេអាច​ប្រើ​ថ្មថ្មីជំនួស ឬ​បើ​ថ្មចាស់បាត់​បង់​រកមិន​ឃើញ ហើយ​ទីតាំង​ត្រូវ​ជួសជុល​ចាំបាច់​ត្រូវមានថ្មថ្មី​ជំនួស ដើម្បីបង្គុំឱ្យទៅជារចនាសម្ព័ន្ធពេញលេញ»។

«បើថ្មចាស់នៅមានគុណភាពអាចប្រើប្រាស់បាន មានសភាពបាក់បែកបន្តិចបន្តួច គេនឹងមិនបោះបង់ចោលទេគឺយកមកតភ្ជាប់ប្រើប្រាស់​ឡើង​វិញ»។ លោក សោម​ សុផារ៉ាត់ ​បន្ថែម។

ពាក់ព័ន្ធ​ការងារជួសជុលប្រាសាទបុរាណ លោក សោម សុផារ៉ាត់ មើលឃើញ​មានភាពខុសគ្នាស្រឡះពីការ​សាង​សង់សំណង់សម័យ​ទំនើប។

មន្រ្តី​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​រូបនេះ លើក​ឡើង​ពី​ភាព​ស្មុគស្មាញ​ក្នុង​កិច្ចការងារ​​ជួសជុលសំណង់​ប្រាសាទ​បុរាណក្នុ​ងតំបន់អង្គរ​ ដោយសារតែ​​ដុំថ្ម​ប្រាសាទ​នីមួយៗ​មាន​ទម្ងន់​ធ្ងន់ ដែល​ការ​ជួសជុល​តម្រូវឱ្យ​មានការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ត្រូវ​ប្រើ​ប្រាស់​ឡានស្ទូច ដើម្បីងាយស្រួល​ក្នុង​ការ​ផ្លាស់ទី។ ក្នុងករណីទីតាំង​ចង្អៀត​ដែល​ឡានស្ទូច​ចូល​មិន​ដល់ មន្រ្តី​ជំនាញ​ត្រូវ​ប្រើបច្ចេកទេស​តម្លើង​រន្ទា និង​កៅ​លាក់​ដើម្បីអូស​ឬយោងថ្ម។

លោក​​ប្រៀបធៀប​ការ​ជួសជុល​ប្រាសាទ​បុរាណ ​មិន​ងាយស្រួល​ដូច​ការ​សាងសង់​សំណង់សម័យថ្មី​​នោះទេ។ ការ​ជួសជុលថ្ម​​បុរាណ​ទាមទារការ​រើ​ រៀប និង​ពង្រឹង​គ្រឹះ​យ៉ាង​សម្រិត​សម្រាំង​។ បន្ថែមពីនេះ ការ​ជួសជុល​ក៏​ត្រូវ​​ចំណាយ​ពេល​យូរ ដោយសារ​ថ្មប្រាសាទមាន​ល្បាក់​មិន​ស្មើគ្នាមាន​ទាបមាន​ខ្ពស់ ដូច្នេះ​ដើម្បី​ដាក់​ថ្មមួយដុំ​​ឲ្យ​ចូលស៊ី​​គ្នា​ អ្នកបច្ចេកទេស​ត្រូវរើរៀបនិង​កែតម្រូវជាច្រើនដង ទើបធ្វើឱ្យការជួសជុល​ប្រាសាទ​មួយៗ​ត្រូវចំណាយពេល​យូរ​រាប់​ឆ្នាំ។

បើតាមលោក សោម សុផារ៉ាត់ ​ថ្ម​ប្រាសាទបុរាណជាទូទៅ​ប្រើប្រាស់សម្ភារៈ ៣ ប្រភេទគឺ ឥដ្ឋ ថ្មភក់ និងថ្មបាយក្រៀម។ ចំពោះរចនាសម្ព័ន្ធប្រាសាទ​ធំៗ គេច្រើនជួបប្រទះថ្ម ២ ប្រភេទ ដែល​ផ្នែកខាងក្រៅគឺជាថ្មភក់ ដែលមើលឃើញពីខាងក្រៅ​ទៅ​មានសោភ័ណភាព និងមានក្បូរក្បាច់រចនាស្អាត ប៉ុន្តែ​ផ្នែកខាងក្នុងគឺសុទ្ធតែជាថ្មបាយក្រៀម​។

លោកលើកឡើង​ឧទាហរណ៍ជាក់ស្តែង​​ប្រាសាទ​អង្គរវត្ត គឺ​មាន​ការ​ប្រើប្រាស់​ថ្ម​ពីរ​បញ្ចូល​គ្នា ដោយ​សំបក​​ខាង​ក្រៅ​ជា​ថ្ម​ភក់ ​រីឯ​​រចនាសម្ព័ន្ធ​ផ្នែក​ខាងក្នុង និង​គ្រឹះ​ប្រាសាទ​គឺជា​ថ្ម​បាយ​ក្រៀម៕

The post គោលការណ៍​ធម្មនុញ្ញ​អង្គរ ការ​ជួសជុល​ប្រាសាទ​បុរាណមិន​ឲ្យ​ប្រើ​ថ្ម​ថ្មី​លើ​សពី ២៥%​ appeared first on Kampuchea Thmey Daily.

ប្រាសាទ​នាគព័ន្ធ​មាន​ប្រវត្តិ និង​ជំនឿ​​ទាក់ទង​ការ​លាង​បាប និង​កន្លែង​​ព្យាបាល​រោគ
ខុស​ពី​ប្រាសាទ​មួយ​ចំនួន​នៅ​តំបន់​អង្គរ​ដូចជា​ប្រាសាទ​លលៃ ដែល​ព្រះមហាក្សត្រ​កសាង​ឡើង​ដើម្បី​ឧទ្ទិស​ដល់​បុព្វការី​ជន ប្រាសាទ​នាគព័ន្ធ​ដែល​កសាង​នៅ​កណ្តាល​បារាយ​ដូច​គ្នា សាងសង់ឡើង​មាន​គោលដៅ​ដើម្បី​ឧទ្ទិស​ដល់​ព្រះពោធិសត្វនិង​ជា​និមិត្ត​រូប​នៃ​ទន្លេ​អនោតត្តស្រះ។

លើស​​ពី​នេះទៅទៀត ពីបុរាណមក​ប្រាសាទ​នេះ​ក៏​អ្នក​ស្រុក​អង្គរ​ មាន​ជំនឿ​យ៉ាង​ជ្រាលជ្រៅ​ទាក់ទង​ការ​លាង​ជម្រះ​បាប និង​ការ​ព្យាបាល​រោគ ដែល​បន្ត​មាន​ឥទ្ធិពល​តាំង​ពី​សម័យ​បុរាណ​រហូត​មក​ដល់​បច្ចុប្បន្ន។

លោក ជា សារិទ្ធ បុរាណវិទូ​​និងជា​​មន្រ្តីផ្នែកអភិរក្សប្រាសាទនៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹង​ថា អ្នកស្រុក​នៅ​ក្នុង​សហគមន៍​ក្នុងតំបន់អង្គរ​តាំងពីដើមមក​​តែងតែ​នាំ​គ្នា​ចូល​មក​បោច​វល្លិ និង​រើស​សំបក​ឈើ​នៅ​ប្រាសាទ​នាគព័ន្ធ ដើម្បី​យក​ទៅ​ផ្សំ​ជាឱសថ​បុរាណ ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ក៏​តែងតែ​យក​ដបឬធុង​មក​ដួស​ទឹក​ពី​ស្រះ​យក​ទៅ​លុប​មុខ ឬ​លាង​ជម្រះ​រាងកាយ​ដើម្បី​បណ្ដេញ​ឧបទ្រព​ចង្រៃ និង​ព្យាបាល​ជំងឺ​។

លោក ជា សារិទ្ធ បានអះអាង​ថា​ ជំនឿនៃ​ការយកទឹក​មក​លាង​ជម្រះ​បាប​នៅ​ប្រាសាទ​នាគព័ន្ធ​ ក៏​ជា​ប្រភព​ដើម​នៃ​ទំនៀម​ទម្លាប់ “ចាក់​ទឹក​លើក​រាសី” ឬ​ពិធី​ស្រោចទឹក​ដោយ​ព្រះសង្ឃ​ក្នុង​ពិធី​ព្រះពុទ្ធសាសនា​ថេរវាទ​នា​សម័យ​បច្ចុប្បន្ន​នេះដែរ នៅ​ពេល​ដែល​មនុស្ស​មាន​រាសី​ធ្លាក់​ចុះ។

ពាក់ព័ន្ធប្រាសាទនាគព័ន្ធនេះដែរ លោក​លើកឡើងពី​ជំនឿដ៏មុតមាំ​មួយទៀតគឺ​ការ​សុំទឹកភ្លៀង នៅ​ពេល​ស្រុក​ទេស​ជួបប្រទះ​គ្រោះ​រាំងស្ងួត​ខុស​ពី​ធម្មតា ដែល​អ្នក​ស្រុក​តែងតែ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើពិធី​តាម​បែប​ជំនឿ​បែប​ជីវចលដោយ​មានការ​លេងភ្លេង និង​សូត្រមន្ត។

នៅក្នុង​ពិធីនោះ គេ​ដង​ទឹក​ពីស្រះ​យក​មក​ស្រោច​ឬ​បាច​ដាក់គ្នា និង​ចាក់​ទឹក​​លើ​​ទរ​បង្ហូរទៅ​ស្រះ​​ចេញ​តាម​មាត់ដំរី មាត់​មនុស្ស មាត់​សិង្ហ និង​សេះ​ ដើម្បី​បួងសួង​សុំ​ទឹក​ភ្លៀង ហើយ​ជាទូទៅ​ភ្លៀង​តែង​តែ​ធ្លាក់​មក​មែន ក្នុងរយៈពេល​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​បញ្ចប់​ពិធីរួច៕

The post ប្រាសាទ​នាគព័ន្ធ​មាន​ប្រវត្តិ និង​ជំនឿ​​ទាក់ទង​ការ​លាង​បាប និង​កន្លែង​​ព្យាបាល​រោគ appeared first on Kampuchea Thmey Daily.