ព័ត៌មានជាតិ
ក្រៅពីប្រាសាទ ទស្សនាសារមន្ទីរផ្តល់បទពិសោធន៍ថ្មីបន្ថែមទេសចរមកកម្សាន្តតំបន់អង្គរ
សារមន្ទីរដើរតួនាទីជាផលិតផលទេសចរណ៍ដ៏សំខាន់មួយ ដែលផ្តល់បទពិសោធន៍បន្ថែមសម្រាប់ទេសចរមកកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ ក្រៅពីការទស្សនាតាមប្រាសាទនានា។

លោក ទេស សុធី អនុប្រធាននាយកដ្ឋានអភិវឌ្ឍទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា សារមន្ទីរដើរតួនាទីយ៉ាងសំខាន់ជាផ្នែកមួយនៃផលិតផលទេសចរណ៍ ដែលភ្ញៀវទេសចរគួរទៅទស្សនាសិក្សាមុន ឬក្រោយពេលទស្សនាប្រាសាទ ដើម្បីស្វែងយល់ជាមុននូវព័ត៌មានពាក់ព័ន្ធនានានៅតំបន់អង្គរ។

លោក ទេស សុធី បញ្ជាក់ថា «ក្រៅពីការទស្សនាតាមប្រាសាទ ភ្ញៀវទេសចរគួរចូលទៅទស្សនាតាមសារមន្ទីរមួយចំនួនដូចជា សារមន្ទីរសូត្រ សារមន្ទីរអង្គរ សារមន្ទីរ organic ដើម្បីទទួលបានចំណេះដឹងផ្សេងៗពីសិល្បៈបុរាណ ការកំណាយស្រាវជ្រាវ និងវត្ថុមានតម្លៃដ៏សម្បូរបែបនៅតំបន់អង្គរ»។

រមណីយដ្ឋានអង្គរមានសារមន្ទីរចំនួន ៣ ស្ថិតនៅក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។
សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ គឺជាសារមន្ទីរជាតិដ៏សំខាន់មួយនៅខេត្តសៀមរាប ដែលឧទ្ទិសដល់ការថែរក្សា និងដាក់តាំងបង្ហាញវត្ថុបុរាណ ព្រមទាំងប្រវត្តិសាស្ត្រនៃអរិយធម៌ខ្មែរ។ សារមន្ទីរនេះគឺជាឃ្លាំងស្តុកចំណេះដឹងបុរាណវិទ្យា ដែលប្រមូលផ្តុំវត្ថុមានតម្លៃជាច្រើនពីការធ្វើកំណាយស្រាវជ្រាវនានា។
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន ឬហៅថាផ្លូវ៦០ម៉ែត្រ កើតឡើងក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ទន្លេគង្គា ដោយមានប្រទេសចំនួន ៦ ចូលរួមមាន ប្រទេសកម្ពុជា, ឥណ្ឌា, ឡាវ, មីយ៉ាន់ម៉ា, ថៃ និងប្រទេសវៀតណាម ដែលមានតាំងបង្ហាញនូវសមុច្ច័យសំខាន់ៗក្នុងសាលពិព័រណ៍ទាំង ៤ របស់សារមន្ទីរមានដូចជា សាលព័ត៌មានពិព័រណ៍ ,សាលពិព័រណ៍វត្ថុធាតុដើម ,សាលពិព័រណ៍វាយនភណ្ឌបុរាណ និងសាលពិព័រណ៍វាយនភណ្ឌសហសម័យ ដើម្បីថែរក្សា ប្រពៃណីនៃការផលិតវាយនភណ្ឌ ក៏ដូចជាបង្ហាញពីទំនាក់ទំនងរវាងអរិយធម៌ វប្បធម៌ និងពាណិជ្ជកម្មរបស់ប្រទេសជាសមាជិក ដែលមានរយៈពេលជាច្រើនសតវត្សរ៍មកហើយ។
ខណៈសារមន្ទីរកុលាលភាជន៍ឡតានី គឺជាសារមន្ទីរដំបូងគេ និងតែមួយគត់ក្នុងប្រទេសកម្ពុជាដែលសាងសង់ឡើងនៅលើទីតាំងស្ថានីយឡបុរាណផ្ទាល់ មានទីតាំងនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចម្ងាយប្រមាណ ៣២ គីឡូម៉ែត្រភាគឦសានក្រុងសៀមរាប។
សារមន្ទីរនេះ គឺជាមជ្ឈមណ្ឌលតាំងបង្ហាញកុលាលភាជន៍ច្រើនប្រភេទ ដែលអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យារកឃើញពីរណ្ដៅកំណាយបុរាណវិទ្យា ពីបណ្ដុំឡបុរាណនានាជុំវិញ និងក្នុងតំបន់អង្គរ។


ក្រៅពីសារមន្ទីរទាំងបីនេះ ក្នុងក្រុងសៀមរាបក៏មានសារមន្ទីរជាតិអង្គរដ៏ធំមួយ ដែលជាទីតាំងតាំងពិព័រណ៍វត្ថុបុរាណសម័យអង្គរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


