ជីវិតកម្សាន្ដ - Kampuchea Thmey Daily

ផ្ទុះការវែកញែក! ក្រោយអ្នកផលិតមាតិកាវ័យក្មេងម្នាក់ លើកឡើងថា មិនចាំសូម្បីឈ្មោះគ្រូដែលធ្លាប់បង្រៀនខ្លួន (មានវីដេអូពេញ)
ស្របពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦ កាន់តែខិតជិតមកដល់នាខែសីហាខាងមុខ ការចែករំលែកវីដេអូខ្លីមួយរបស់អ្នកផលិតមាតិកាវ័យក្មេងម្នាក់ឈ្មោះ Chen Radee បានបង្កឱ្យមានការវែកញែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គម។

ក្នុងខ្លឹមសារវីដេអូនោះ យុវជនរូបនេះបាននិយាយពីពេលវេលា ៣ឆ្នាំចុងក្រោយនៃថ្នាក់វិទ្យាល័យរបស់ខ្លួន ដោយបានរៀបរាប់ថា ខ្លួនមិនដែលនឹកស្រមៃចង់វិលទៅរកជីវិតវិទ្យាល័យរបស់ខ្លួនវិញសោះឡើយ ដោយអះអាងថា ខ្លួនទៅរៀនមិនដែលទាន់ពេលវេលា ឯនាយកសាលតែងគំរាមចង់កាត់សក់។ ដោយហេតុនេះហើយ ខ្លួនតែងចង់រៀនឱ្យឆាប់ចប់ នឹងអាលធ្វើអ្វីដែលខ្លួនចង់ធ្វើ ខណៈពេលនោះ ក៏មមារញឹកនឹងការផលិតវីដេអូផង។

យុវជនរូបនេះក៏បានលើកឡើងពីការងារបង្រៀនរបស់គ្រូ ដោយគូសបញ្ជាក់ថា គ្រូជំរុញឱ្យរៀនគួរហើយមិនយកចិត្តទុកដាក់បង្រៀនម៉ោងរដ្ឋ និងយល់ថានោះជាគុណវិបត្តិ។ ផ្ទុយទៅវិញ ជុំវិញការលើកឡើងទាំងនេះ ហាក់ជំរុញការគិតអវិជ្ជមានចំពោះគុណតម្លៃនៃការអប់រំ ហើយបែរជាបន្ទោសបង្អាប់លើវិន័យសាលាទៅវិញ ពោលគឺទាក់ទងនឹងទុកសក់ ដែលគាត់ចាត់ទុកជារនាំងឃាំងឃាត់សិទ្ធិ។

លើសពីនេះ Chen Radee ក៏បានរំលេចដែរថា ខ្លួនគ្មានទំនាក់ទំនងល្អនឹងមិត្តរួមថ្នាក់ ហើយក៏ជំរុញការសិក្សាដោយខ្លួនឯង មិនមានការរៀនគួរអ្វីឡើយ និងសង្កត់ធ្ងន់ថា មិនចង់រៀនគួរ ព្រោះចង់ឈ្នះគ្រូ។ យ៉ាងណាមិញ អ្វីដែលធ្វើឱ្យថ្នាំងថ្នាក់ដល់អារម្មណ៍សាធារណជនខ្លាំងនោះ គឺការដែលយុវជនរូបនេះ មិនត្រឹមតែមោទនភាពលើចំណុចអវិជ្ជមានខ្លួនឯងប៉ុណ្ណោះទេ ហើយថែមលើកឡើងថា មិនចងចាំសូម្បីតែឈ្មោះគ្រូដែលធ្លាប់បង្រៀនខ្លួន។

ការលើកឡើងបែបនេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បញ្ចេញទស្សនៈផ្សេងៗគ្នា ដោយមតិភាគច្រើនបានសម្តែងការព្រួយបារម្ភចំពោះគុណតម្លៃនៃការដឹងគុណ និងការគោរពចំពោះលោកគ្រូ អ្នកគ្រូ។

ក្នុងចំណោមអ្នកបញ្ចេញមតិ លោក គឿន នភាល័យ តារាសម្តែង និងជាពិធិករកំពុងមានប្រជាប្រិយ តាមរយៈសារលើបណ្ដាញសង្គមហ្វេសប៊ុក បានចោទជាសំណួរថា “នៅសាលា គ្រូជាអ្នកមានគុណ ផ្តល់ចំណេះវិជ្ជារៀនបីឆ្នាំ អត់ស្គាល់ឈ្មោះគ្រូ?” ។ ជាមួយគ្នានេះ លោក នឹម កក្កដា គ្រូរបាំ និងជាអ្នកជំនាញខាងច្នៃដំឡើងឈុតបុរាណខ្មែរ ក៏បានលើកឡើងក្រើនរំលឹកដែរថា ការដឹងគុណគ្រូ អ្នកមានគុណ ជាគុណតម្លៃដ៏វិសេសវិសាលសម្រាប់មនុស្សគ្រប់គ្នា។

ដោយឡែក Tynin ក៏បានផ្តល់ជាទស្សនៈថា យុវជនមិនគួរផ្តោតតែទៅលើការផលិតមាតិកា រហូតធ្វេសប្រហែសការសិក្សានោះទេ ព្រោះការរៀនសូត្រ និងការមានជំនាញជាប់ខ្លួន គឺជាមូលដ្ឋានសំខាន់សម្រាប់អនាគត ខណៈការងារជាអ្នកផលិតមាតិកា មិនមែនតែងតែមានស្ថិរភាពនោះឡើយ។

ទន្ទឹមនឹងនេះ សាធារណជនមួយចំនួនក៏បានបញ្ចេញទស្សនៈថា ការសិក្សារយៈពេល ១២ ឆ្នាំ មិនមែនមានន័យត្រឹមតែការទទួលបានពិន្ទុល្អ ឬសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការមួយដែលជួយបណ្តុះបណ្តាលមនុស្សឱ្យចេះគោរព និងឱ្យតម្លៃចំពោះអ្នកដែលបានផ្តល់ចំណេះដឹង និងលះបង់ពេលវេលាក្នុងការបង្ហាត់បង្រៀន។

ឯមតិខ្លះក៏បានលើកឡើងថា ប្រសិនបើមនុស្សម្នាក់បានឆ្លងកាត់ការសិក្សាអស់រយៈពេល ១២ ឆ្នាំ ប៉ុន្តែមិនអាចចងចាំសូម្បីតែឈ្មោះលោកគ្រូ អ្នកគ្រូ ដែលធ្លាប់បង្រៀនខ្លួន នោះអាចឆ្លុះបញ្ចាំងថា បុគ្គលនោះមិនទាន់បានយកចិត្តទុកដាក់គ្រប់គ្រាន់ចំពោះតម្លៃនៃការអប់រំ និងការលះបង់របស់លោកគ្រូ អ្នកគ្រូនៅឡើយ។

គួរបញ្ជាក់ថា មកដល់ពេលនេះ ការវែកញែកជុំវិញប្រធានបទខាងលើនៅតែបន្តកើតមាននៅលើបណ្ដាញសង្គម ដោយមានទាំងអ្នកគាំទ្រ និងអ្នករិះគន់។ មនុស្សជាច្រើនបានចាត់ទុកថា ក្រៅពីចំណេះដឹង ការដឹងគុណ និងការគោរពចំពោះលោកគ្រូ អ្នកគ្រូ ក៏ជាគុណតម្លៃដ៏សំខាន់មួយ ដែលប្រព័ន្ធអប់រំគួរបន្តបណ្តុះបណ្តាល និងបណ្តុះស្មារតីដល់យុវជនជំនាន់ក្រោយផងដែរ៕

ស្របពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦ កាន់តែខិតជិតមកដល់នាខែសីហាខាងមុខ ស្រាប់តែផ្ទុះការវែកញែកជាសាធារណៈមួយជុំវិញ យុវជនដែលជាអ្នកផលិតមាតិកាមួយរូប បានចែករំលែកវីដេអូខ្លីមួយនិយាយអំពីការត្រៀមខ្លួនរយៈពេល ២ខែមុនការប្រឡងបាក់ឌុប និងបានរំលឹកពីអនុស្សាវរីយ៍មិនល្អក្នុងវ័យសិក្សាថ្នាក់វិទ្យាល័យរបស់ខ្លួន និងថែមទាំងបានលើកឡើងថា ខ្លួនមិនចងចាំសូម្បីតែឈ្មោះលោកគ្រូ អ្នកគ្រូ ដែលធ្លាប់បង្រៀនខ្លួន។

ការលើកឡើងបែបនេះ បានធ្វើឱ្យមានប្រតិកម្មជាច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលភាគច្រើនបានបង្ហាញការព្រួយបារម្ភអំពីគុណតម្លៃនៃការដឹងគុណ និងការគោរពចំពោះលោកគ្រូ អ្នកគ្រូ។

លោក គឿន នភាល័យ បានបញ្ចេញមតិតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដោយចោទសួរថា៖ «នៅសាលាគ្រូជាអ្នកមានគុណ ផ្តល់ចំណេះវិជ្ជារៀនបីឆ្នាំ អត់ស្គាល់ឈ្មោះគ្រូ?»។

ជាមួយគ្នានេះ លោក នឹម កក្កដា ក៏បានលើកឡើងថា៖ «ស្អីជាវប្បធម៌ ឲ្យក្មេងមិនស្គាល់វប្បធម៌និយាយបានធម្មតា។ ការដឹងគុណគ្រូ អ្នកមានគុណ ជាគុណតម្លៃដ៏វិសេសវិសាលសម្រាប់មនុស្សគ្រប់គ្នា»។

ដោយឡែក គណនី Tynin បានផ្តល់ដំបូន្មានដល់យុវជនថា កុំគ្រាន់តែផ្តោតលើការផលិតមាតិកា រហូតធ្វេសប្រហែសការសិក្សា ដោយបញ្ជាក់ថា ការរៀនសូត្រ និងការមានជំនាញជាប់ខ្លួន គឺជាមូលដ្ឋានសំខាន់សម្រាប់អនាគត ខណៈការងារជាអ្នកផលិតមាតិកា មិនមែនជាការងារដែលមានស្ថិរភាពជានិច្ចនោះទេ។

ទន្ទឹមនឹងនេះ សាធារណជនមួយចំនួនក៏បានបញ្ចេញទស្សនៈថា ការសិក្សារយៈពេល ១២ ឆ្នាំ មិនមែនមានន័យត្រឹមតែការទទួលបានពិន្ទុល្អ ឬសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការបណ្តុះបណ្តាលមនុស្សឱ្យចេះគោរព និងឲ្យតម្លៃចំពោះអ្នកដែលបានផ្តល់ចំណេះដឹង និងលះបង់ពេលវេលាក្នុងការបង្ហាត់បង្រៀន។

មតិខ្លះបានលើកឡើងថា ប្រសិនបើមនុស្សម្នាក់បានឆ្លងកាត់ការសិក្សាអស់រយៈពេល ១២ ឆ្នាំ ប៉ុន្តែមិនចងចាំសូម្បីតែឈ្មោះលោកគ្រូ អ្នកគ្រូដែលធ្លាប់បង្រៀនខ្លួន នោះអាចឆ្លុះបញ្ចាំងថា បុគ្គលនោះមិនទាន់បានយកចិត្តទុកដាក់គ្រប់គ្រាន់ចំពោះតម្លៃនៃការអប់រំ និងការលះបង់របស់លោកគ្រូ អ្នកគ្រូនៅឡើយ។

គួរបញ្ជាក់ថា មកដល់ពេលនេះ ការវែកញែកជុំវិញប្រធានបទខាងលើនៅតែបន្តកើតមាននៅលើបណ្ដាញសង្គម ដោយមានទាំងអ្នកគាំទ្រ និងអ្នករិះគន់ ខណៈមនុស្សជាច្រើនបានចាត់ទុកថា បន្ថែមពីលើចំណេះដឹង ការដឹងគុណ និងការគោរពចំពោះលោកគ្រូ អ្នកគ្រូ ក៏ជាគុណតម្លៃដ៏សំខាន់មួយដែលប្រព័ន្ធអប់រំគួរបន្តបណ្តុះបណ្តាលដល់យុវជនផងដែរ។

The post ផ្ទុះការវែកញែក! ក្រោយអ្នកផលិតមាតិកាវ័យក្មេងម្នាក់ លើកឡើងថា មិនចាំសូម្បីឈ្មោះគ្រូដែលធ្លាប់បង្រៀនខ្លួន (មានវីដេអូពេញ) appeared first on Kampuchea Thmey Daily.

ក្រុមបវរកញ្ញាកម្ពុជាគ្រងឈុតស្បៃបុរាណខ្មែរ រាំថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ទទួលបានការកោតសរសើរពីមហាជន
ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្រុមបវរកញ្ញាកម្ពុជា បានគ្រងឈុតស្បៃបុរាណខ្មែរ និងរួមគ្នាបង្ហាញទស្សនីយភាពរាំថ្វាយព្រះពរ នៅមុខព្រះបរមរាជវាំង ចតុមុខមង្គល ដោយទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរយ៉ាងច្រើនពីសាធារណជន។

បើតាមកញ្ញា សុខគា គីមលាង (កូនអាន) បេក្ខភាពបវរកញ្ញាឯកអន្តរជាតិកម្ពុជា និងនាដការីរបាំ បានឱ្យដឹងថា ការសម្តែងទស្សនីយភាពរបាំនេះ ធ្វើឡើងក្រោមការដឹកនាំរបស់ CSNJ Training Academy ដែលផ្តោតលើការបណ្តុះបណ្តាលបវរកញ្ញា។ ក្នុងនោះ បានរួមបញ្ចូលការលើកកម្ពស់ការយល់ដឹងអំពីសិល្បៈវប្បធម៌ អត្តសញ្ញាណជាតិ និងមរតកដ៏មានតម្លៃរបស់កម្ពុជា ក្នុងន័យជំរុញឱ្យបវរកញ្ញាកម្ពុជា មានទាំងសម្រស់ សមត្ថភាព និងចំណេះដឹងអំពីវប្បធម៌ ដើម្បីជាមោទនភាពក្នុងការតំណាងជាតិទៅកាន់ឆាកអន្តរជាតិ។

ទស្សនីយភាពរាំថ្វាយព្រះពរនេះដែរ គឺមានការចូលរួមពីបវរកញ្ញាជាច្រើនរូប រួមមានកញ្ញា សុខគា គីមលាង, កញ្ញា អុីង​ សូនីហ្សាអុីសាប៊ីឡា​, កញ្ញា ហ៊ែល សារលាភី, កញ្ញា អាណា នីកូលី រួមនិងកញ្ញា ប៊ែរីស្រូម អានណាថូណា ដោយទទួលបានការកោតសរសើរ ចំពោះការចូលរួមថែរក្សា និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ ព្រមទាំងបានរួមសរសេរសារថ្វាយព្រះពរ ជូនសម្តេចព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដ៏មង្គលថ្លៃថ្លានោះផងដែរ៕

The post ក្រុមបវរកញ្ញាកម្ពុជាគ្រងឈុតស្បៃបុរាណខ្មែរ រាំថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ទទួលបានការកោតសរសើរពីមហាជន appeared first on Kampuchea Thmey Daily.

អ្នកគ្រូ ម៉ៅ ទិព្វមុនី មរណភាពក្នុងវ័យ ៥៦ឆ្នាំ បន្សល់ត្រឹមមរតកស្នាដៃសម្រាប់អ្នកបន្តវេនសិល្បៈបុរាណខ្មែរ
សាលាមធ្យមវិចិត្រសិល្បៈ បានប្រកាសដំណឹងដ៏សែនក្រៀមក្រំថា អ្នកគ្រូ ម៉ៅ ទិព្វមុនី ប្រធានសាលារបាំ នៃសាលាមធ្យមវិចិត្រសិល្បៈ បានទទួលមរណភាពកាលវេលាម៉ោង ១ និង ១៥នាទី រំលងអាធ្រាតឈានចូលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៥៦ឆ្នាំ ដោយរោគាពាធ ខណៈកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាម។

តាមសេចក្តីជូនដំណឹងរបស់សាលាមធ្យមវិចិត្រសិល្បៈ សពអ្នកគ្រូ ម៉ៅ ទិព្វមុនី ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តពោធិព្រឹក្ស (វត្តខ្ទរ) ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីឱ្យសាច់ញាតិ មន្ត្រីរាជការ បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។

បើតាមប្រភពជិតស្និតនឹងអ្នកគ្រូ ត្រូវជាសិស្ស បានឱ្យដឹងថា មុនទទួលមរណភាព អ្នកគ្រូ ម៉ៅ ទិព្វមុនី បានចូលធ្វេីឱ្យសម្រេចនូវការស្រាវជ្រាវ​ និង​សរសេរ​សៀវភៅ​របាំ​ស្នា ក្នុងឆ្នាំ២០២៥ និងជួយ​ធ្វើ​ឱ្យ​រស់​ឡើងវិញ​នូវ​ទម្រង់​ល្ខោន​គែន «រឿង​សព្វ​សិទ្ធិ» ដែល​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ​ ឱម​ យុវណ្ណឌី​ ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ​២០២៦ ។

ជាមួយគ្នានេះដែរ ប្រភពដដែលបញ្ជាក់ដែរថា អ្នកគ្រូក៏មានបំណងបន្តរៀបចំ និងចងក្រងសៀវភៅល្ខោនគែន ព្រមទាំងទំនុកច្រៀងរបាំប្រពៃណី ទុកជាឯកសារសម្រាប់សិស្សានុសិស្សនៃសាលារបាំសិក្សា និងស្រាវជ្រាវបន្ត ដោយបានប្រគល់កិច្ចការដល់ខ្លួន ប៉ុន្តែបេសកកម្មដ៏មានអត្ថន័យនេះ មិនទាន់បានសម្រេចពេញលេញនៅឡើយទេ។

សាលាមធ្យមវិចិត្រសិល្បៈ សិស្សរបាំ ក៏ដូចជាសាធារណជន បានចាត់ទុកមរណភាពរបស់អ្នកគ្រូ ម៉ៅ ទិព្វមុនី គឺជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃមួយរូបរបស់វិស័យសិល្បៈវប្បធម៌កម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការអភិរក្ស បណ្តុះបណ្តាល និងបន្តវេនមរតកសិល្បៈបុរាណខ្មែរទៅកាន់យុវជនជំនាន់ក្រោយ។

ក្នុងឱកាសដ៏សែនសោកសៅនេះ សាលាមធ្យមវិចិត្រសិល្បៈ និងសិស្សជាច្រើន ក៏បានសម្តែងនូវក្តីអាឡោះអាល័យ និងឧទ្ទិសបុណ្យកុសលទាំងឡាយ ជូនដល់វិញ្ញាណក្ខន្ធអ្នកគ្រូ ម៉ៅ ទិព្វមុនី សូមបានទៅកាន់សុគតិភព និងកុំបីឃ្លៀងឃ្លាតឡើយ៕

The post អ្នកគ្រូ ម៉ៅ ទិព្វមុនី មរណភាពក្នុងវ័យ ៥៦ឆ្នាំ បន្សល់ត្រឹមមរតកស្នាដៃសម្រាប់អ្នកបន្តវេនសិល្បៈបុរាណខ្មែរ appeared first on Kampuchea Thmey Daily.

លោក ទិត្យ វិច្ឆិកា ច្រៀងមិនយកកម្រៃ តែសុំប្តូរជាស្បៀង និងសម្ភារៈដើម្បីជួយកងទ័ពជួរមុខ
លោក ទិត្យ វិច្ឆិកា បានប្រកាសជាសាធារណៈថា លោកត្រៀមខ្លួនទៅច្រៀងតាមកម្មវិធីផ្សេងៗដោយមិនទទួលយកប្រាក់កម្រៃនោះទេ ប៉ុន្តែលោកស្នើសុំម្ចាស់កម្មវិធីប្តូរជាអាហារ និងសម្ភារៈចាំបាច់មួយចំនួន ដើម្បីយកទៅឧបត្ថម្ភដល់កងទ័ពកំពុងបំពេញភារកិច្ចនៅតាមជួរមុខ។

កន្លងមក លោក ទិត្យ វិច្ឆិកា តែងតែបង្ហោះបង្ហាញសកម្មភាពរៀបចំអាហារ និងដឹកជញ្ជូនស្បៀងអាហារទៅកាន់តំបន់ព្រំដែន តាមរយៈការចូលរួមបរិច្ចាគពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដោយប្រើប្រាស់រថយន្តធុនធំដើម្បីដឹកជញ្ជូនសម្ភារៈចាំបាច់ទៅដល់គោលដៅ។

ថ្មីៗនេះ លោកបានបង្ហាញពីគោលបំណងរបស់ខ្លួនដោយបញ្ជាក់ថា ប្រសិនបើបងប្អូនស្រលាញ់ និងចង់អញ្ជើញលោកទៅច្រៀងកម្សាន្តក្នុងកម្មវិធីផ្សេងៗ លោកសុខចិត្តមិនយកតម្លៃខ្លួនជាប្រាក់ឡើយ ដោយសុំត្រឹមសម្ភារៈមួយចំនួនមានដូចជា ប្រេងឆា១កេះ ខ្ទឹមស១បាវ និងសុលឡាអាគុយចំនួន១គ្រឿង ដើម្បីយកទៅប្រគល់ជូនកងទ័ពនៅជួរមុខសម្រាប់ប្រើប្រាស់។

លោក ទិត្យ វិច្ឆិកា បានបញ្ជាក់បន្ថែមថា “ខ្ញុំត្រូវការសុលឡាអាគុយចំនួន ២០គ្រឿង ដូច្នេះមានន័យថា ខ្ញុំត្រូវទៅច្រៀងជូនប្រហែល ២០កម្មវិធី។ ប្រសិនបើបងប្អូនត្រូវការ សូមទំនាក់ទំនងមកខ្ញុំ ខ្ញុំនឹងទៅច្រៀងជូនភ្លាម”។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលមានស្ថានការណ៍ជម្លោះនៅតាមព្រំដែនកន្លងមក លោក ទិត្យ វិច្ឆិកា ក៏បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំអាហារ និងផ្តល់ជំនួយមនុស្សធម៌ដល់កងទ័ពជួរមុខ ក៏ដូចជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្គ្រាមផងដែរ៕ ដោយ៖ ចាន់រ៉ា

The post លោក ទិត្យ វិច្ឆិកា ច្រៀងមិនយកកម្រៃ តែសុំប្តូរជាស្បៀង និងសម្ភារៈដើម្បីជួយកងទ័ពជួរមុខ appeared first on Kampuchea Thmey Daily.

ឱក សុគន្ធកញ្ញា បង្ហាញមោទនភាព ព្រោះបានរួមគ្នាជាមួយកាយរិទ្ធិជាតិកម្ពុជា ក្នុងការប្រកួតក្រុមភ្លេងថ្នាក់ជាតិលើកទី៣
ក្នុងនាមជាទូតសុឆន្ទៈនៃកាយរឹទ្ធិជាតិកម្ពុជា កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញនូវអារម្មណ៍រំភើប និងសេចក្តីរីករាយជាខ្លាំង ដែលបានមានវត្តមានចូលរួមក្នុងព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតក្រុមភ្លេងកាយរិទ្ធិថ្នាក់ជាតិលើកទី៣ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «ភ្លេងកាយរិទ្ធិដើម្បីសន្តិភាព និងការអភិវឌ្ឍ»។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ បានប្រារព្ធឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមពីថ្នាក់ដឹកនាំកាយរឹទ្ធិជាតិកម្ពុជា ក្រុមបេក្ខភាព និងភ្ញៀវកិត្តិយសជាច្រើនរូប។

អ្នកនាង ឱក សុគន្ធកញ្ញា បានលើកឡើងថា ក្នុងមនោសញ្ចេតនាដ៏រំភើប និងសប្បាយរីករាយយ៉ាងក្រៃលែង ក្នុងនាមជាទូតសុឆន្ទៈនៃកាយរឹទ្ធិជាតិកម្ពុជា អ្នកនាងមានកិត្តិយសបានចូលរួមជាមួយមហាគ្រួសារកាយរិទ្ធិជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតក្រុមភ្លេងកាយរិទ្ធិថ្នាក់ជាតិ លើកទី៣ ដែលជាមោទនភាពដ៏ធំធេងមួយសម្រាប់រូបនាង។

ជាមួយគ្នានេះ អ្នកនាងក៏បានសម្តែងការអបអរសាទរចំពោះក្រុមដែលទទួលបានជ័យលាភីទាំង៣ រួមមាន ក្រុមភ្លេងកាយរឹទ្ធិរាជធានីភ្នំពេញ ក្រុមភ្លេងកាយរឹទ្ធិខេត្តឧត្តរមានជ័យ និងក្រុមភ្លេងកាយរឹទ្ធិខេត្តបាត់ដំបង ព្រមទាំងបានកោតសរសើរដល់បេក្ខភាពគ្រប់ក្រុមដែលបានជំនះភាពភ័យខ្លាច និងខិតខំបង្ហាញសមត្ថភាពរបស់ខ្លួនយ៉ាងពេញទំហឹង។

តារាចម្រៀងរូបនេះ បានបញ្ជាក់ថា ខ្លួនមានមោទនភាពចំពោះការខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយចិត្តយ៉ាងសកម្មរបស់សមាជិកកាយរិទ្ធិវ័យក្មេងទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយជោគជ័យ។

បន្ថែមពីនេះ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកាយរឹទ្ធិជាតិកម្ពុជាគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់ឱកាស និងកិត្តិយសដល់អ្នកនាងឱ្យក្លាយជាផ្នែកមួយនៃមហាគ្រួសារកាយរឹទ្ធិជាតិកម្ពុជា និងបានចូលរួមចំណែកក្នុងការជំរុញសកម្មភាពអប់រំ និងអភិវឌ្ឍយុវជនកម្ពុជាប្រកបដោយគុណតម្លៃ និងស្មារតីសន្តិភាព៕ ដោយ៖ ចាន់រ៉ា

The post ឱក សុគន្ធកញ្ញា បង្ហាញមោទនភាព ព្រោះបានរួមគ្នាជាមួយកាយរិទ្ធិជាតិកម្ពុជា ក្នុងការប្រកួតក្រុមភ្លេងថ្នាក់ជាតិលើកទី៣ appeared first on Kampuchea Thmey Daily.

ក្រោយគេរំលឹករឿង «ឆ្អឹងអណ្ដែត» ធ្វើឱ្យតួឯកភាពយន្តខ្មែរដ៏ល្បី ទេព រិន្ទដារ៉ូ នឹករលឹកដល់អ្នកដឹកនាំរឿង
រំលឹកដល់ខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញអំឡុងទសវត្សរ៍ឆ្នាំ១៩៩០-១៩៩១ គឺរឿង «ឆ្អឹងអណ្តែត» ទស្សនិកជនអ្នកគាំទ្រជាច្រើននៅតែចងចាំមិនភ្លេចចំពោះស្នាដៃផលិតរបស់ផលិតករជើងចាស់ លោក ម៉ៅ អាយុទ្ធ ដែលជាកវីនិពន្ធ និងជាបុគ្គលឆ្នើមមួយរូបក្នុងវិស័យភាពយន្តកម្ពុជា។

បើទោះបីជារយៈពេលជាង ៣ទសវត្សរ៍ បានកន្លងផុតទៅក៏ដោយ ក្តីនឹករលឹកចំពោះខ្សែភាពយន្តដ៏ល្បីមួយនេះ នៅតែមានសម្រាប់មហាជនអ្នកគាំទ្រ ខណៈថ្មីៗនេះ រឿង «ឆ្អឹងអណ្តែត» ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមនាំគ្នាបង្ហោះ និងចែករំលែកជាថ្មី ដែលបានជំរុញឱ្យតារាសម្តែងជើងចាស់ល្បីឈ្មោះបោះសំឡេង លោក ទេព រិន្ទដារ៉ូ បង្ហាញពីអារម្មណ៍នឹករលឹកចំពោះផលិតករ ម៉ៅ អាយុទ្ធ ដែលធ្លាប់ដឹកនាំការសម្តែងរបស់លោកនៅក្នុងស្នាដៃដ៏ល្បីនេះ។

ខ្សែភាពយន្ត «ឆ្អឹងអណ្តែត» គឺមានការចូលរួមសម្តែងដោយលោក ទេព រិន្ទដារ៉ូ និងកំពូលតារាសម្តែងស្រី អ្នកនាង អម្ពរ ទេវី ហើយភាពយន្តមួយនេះ បានទទួលការគាំទ្រយ៉ាងខ្លាំង និងទទួលបានភាពល្បីល្បាញទាំងនៅក្នុង និងក្រៅប្រទេសនាពេលនោះ។

ក្រោយឃើញមានការបង្ហោះរំលឹកពីស្នាដៃចាស់ឡើងវិញ លោក ទេព រិន្ទដារ៉ូ ក៏បានចែករំលែកបន្តដោយភ្ជាប់ជាមួយសារខ្លីមួយថា “ឆ្អឹងអណ្តែត ដែលបានបញ្ចាំងបានទៅដល់ ៣ខែ នៅរោងភាពយន្តវិមានទិព្វ នឹកដល់លោកពូ ម៉ៅ អាយុទ្ធ”។

ជាមួយគ្នានេះ អ្នកគាំទ្រជាច្រើនក៏បានបង្ហាញអារម្មណ៍នឹករលឹកដល់ស្នាដៃភាពយន្តមួយនេះផងដែរ ដោយលើកឡើងថា រឿង «ឆ្អឹងអណ្តែត» មានទាំងបទចម្រៀងពីរោះ និងការសម្តែងដ៏ប៉ិនប្រសប់របស់តារាជើងចាស់ជាច្រើន ដែលបានធ្វើឱ្យស្នាដៃមួយនេះ ក្លាយជាអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់អ្នកស្រលាញ់វិស័យភាពយន្តខ្មែរ។

គួររំលឹកថា លោក ម៉ៅ អាយុទ្ធ ជាកវីនិពន្ធ(ចម្រៀង-កំណាព្យ) អ្នកនិពន្ធ (រឿង-ល្ខោន) ហើយក៏ជាផលិតករភាពយន្តជើងចាស់ដ៏លេចធ្លោមួយរូបរបស់កម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យភាពយន្ត និងសិល្បៈវប្បធម៌ជាតិអស់រយៈពេលជាច្រើនទសវត្សរ៍។ តួយ៉ាង មហាជនខ្មែរ បានស្គាល់លោកច្បាស់តាមរយៈស្នាដៃនិពន្ធ និងដឹកនាំរឿង នេសាទក្រពើ, ហ្លួងព្រះសេ្តចកន, អណ្តាតដុះឆ្កឹង, សម្តីចុងក្រោយ រីឯកំណាព្យដែលទាក់ទាញចំណាំអារម្មណ៍មហាជនខ្លាំង គឺមានចំណងជើងថា «លុយ» ។

លោកបានចាប់ផ្តើមការងារផ្នែកនិពន្ធ និងសារព័ត៌មានតាំងពីវ័យក្មេង។ ក្នុងអាជីពសិល្បៈ លោកបាននិពន្ធ និងផលិតខ្សែភាពយន្តជាច្រើន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនទាំងក្នុង និងក្រៅប្រទេស។

ក្រៅពីការងារសិល្បៈ លោកក៏ធ្លាប់កាន់តំណែងជាអ្នកដឹកនាំស្ថាប័នព័ត៌មាន (ទទក) និងជារដ្ឋលេខាធិការក្រសួងព័ត៌មានផងដែរ។ លោកត្រូវបានគេស្គាល់ថា ជាបុគ្គលដែលមានទេពកោសល្យខ្ពស់ និងមានការប្តេជ្ញាចិត្តក្នុងការថែរក្សា និងលើកស្ទួយវប្បធម៌ជាតិខ្មែរ។ ជាពិសេស លោក ម៉ៅ អាយុទ្ធ បានរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍវិស័យភាពយន្តកម្ពុជាឡើងវិញ បន្ទាប់ពីប្រទេសបានឆ្លងកាត់សង្គ្រាម និងវិបត្តិជាច្រើន។ ស្នាដៃរបស់លោកត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ និងការចងចាំរបស់ប្រជាជនខ្មែរ។

​នៅតែ​ចងចាំជានិច្ច ​ខ្សែ​ភាពយន្តពីររឿង​ស្នាដៃចុងក្រោយ​លោក​ម៉ៅ អាយុទ្ធ ​

លោក ម៉ៅ អាយុទ្ធ បានទទួលមរណភាពនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយសារជំងឺកូវីដ។ ការបាត់បង់រូបលោក ត្រូវបានមហាជន និងអ្នកសិល្បៈជាច្រើនចាត់ទុកថា ជាការបាត់បង់ធនធានមនុស្សដ៏មានតម្លៃមួយរូបរបស់កម្ពុជា៕ ដោយ ៖ ចាន់រ៉ា

លោក ម៉ៅ អាយុទ្ធ បន្សល់ស្នាដៃ​​អ្វី​ខ្លះ​ ក្នុង​វិស័យ​ភាពយន្ត​?

The post ក្រោយគេរំលឹករឿង «ឆ្អឹងអណ្ដែត» ធ្វើឱ្យតួឯកភាពយន្តខ្មែរដ៏ល្បី ទេព រិន្ទដារ៉ូ នឹករលឹកដល់អ្នកដឹកនាំរឿង appeared first on Kampuchea Thmey Daily.

លោកស្រី សុភា បុត្រឈរ ប្រកាសជួយ នាយ តាក់ស៊ី ក្រោយឃើញស្ថានភាពជំងឺគួរឱ្យសង្វេគ
ទីបំផុតតារាកំប្លែងជើងចាស់ នាយ តាក់ស៊ី ហាក់មានក្តីសង្ឃឹមឡើងវិញ បន្ទាប់ពីលោកស្រី សុភា បុត្រឈរ បានប្រកាសចេញមុខជួយឧបត្ថម្ភដល់រូបលោក ក្រោយបានឃើញស្ថានភាពជំងឺដ៏គួរឱ្យសង្វេគ ដែលបណ្តាលឱ្យត្រូវកាត់ម្រាមដៃ និងម្រាមជើងស្ទើរទាំងអស់ ដើម្បីសង្គ្រោះជីវិតពីជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ។

កាលពីពេលថ្មីៗកន្លងទៅ នាយ តាក់ស៊ី បានលើកដៃសំពះអំពាវនាវដល់មហាជន និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឱ្យជួយគាំទ្រដល់ការព្យាបាលរបស់លោក ខណៈដែលជីវភាពកំពុងជួបការលំបាកយ៉ាងខ្លាំង។

ដោយមើលឃើញពីទុក្ខលំបាក និងក្តីអាណិតអាសូរចំពោះតារាកំប្លែងរូបនេះ លោកស្រី សុភា បុត្រឈរ បានបង្ហោះសារតាមបណ្តាញសង្គម ដោយបញ្ជាក់ថា “បានឃើញវីដេអូរបស់បងប្រុសហើយ ពិតជាសង្វេគខ្លាំងណាស់។ ទាំងម្រាមដៃ និងម្រាមជើងត្រូវកាត់ស្ទើរទាំងអស់ ដើម្បីរក្សាជីវិត។ នាងខ្ញុំនឹងឱ្យក្រុមការងារទាក់ទងទៅបងឆាប់ៗនេះ”។

គួរបញ្ជាក់ថា នាយ តាក់ស៊ី បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីស្ថានភាពជំងឺទឹកនោមផ្អែមរបស់លោកវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរ រហូតត្រូវកាត់ម្រាមដៃ និងម្រាមជើងមួយចំនួន។ រូបភាពដ៏ឈឺចាប់របស់លោក បានធ្វើឱ្យមហាជន ក៏ដូចជាសិល្បករ-សិល្បការិនីជាច្រើន មានការរន្ធត់ចិត្ត និងអាណិតអាសូរជាខ្លាំង។

តាមការចែករំលែកនៅលើបណ្តាញសង្គម បានបង្ហាញពីស្ថានភាពលំបាករបស់តារាកំប្លែងរូបនេះថា បុរសដែលធ្លាប់នាំសំណើច និងភាពសប្បាយរីករាយជូនទស្សនិកជនទូទាំងប្រទេស បច្ចុប្បន្នកំពុងប្រឈមនឹងជីវភាពដ៏លំបាក និងជំងឺដ៏ធ្ងន់ធ្ងរ ដែលធ្វើឱ្យមនុស្សជាច្រើនមានក្តីអាណិត និងជូនពរឱ្យលោកឆាប់ជាសះស្បើយឡើងវិញ៕ ដោយ៖ ចាន់រ៉ា

The post លោកស្រី សុភា បុត្រឈរ ប្រកាសជួយ នាយ តាក់ស៊ី ក្រោយឃើញស្ថានភាពជំងឺគួរឱ្យសង្វេគ appeared first on Kampuchea Thmey Daily.

វីជេ អាឡាស្កូ ដាស់តឿនសិល្បករមានឥទ្ធិពល ប្រើប្រាស់ទេពកោសល្យប្រកបដោយសីលធម៌ និងសុជីវធម៌
ពិធីករស្រស់សង្ហា និងជាទីប្រឹក្សាភិបាលសហព័ន្ធកីឡារាំកម្ពជា វីជេអាឡាស្កូ ថ្មីៗនេះ បានចេញមុខអំពាវនាវក៏ដូចជាបំផុសដល់សិល្បករ-សិល្បការិនីខ្មែរ ដែលមានឥទ្ធិពលនៅក្នុងសង្គមត្រូវប្រើប្រាស់ទេពកោសល្យប្រកបដោយសីលធម៌និងសុជីវធម៌ខ្ពស់។

តាមការកត់សម្គាល់ ពិធីករវីជេ អាឡាស្កូ កន្លងមកក៏ធ្លាប់បានលើកឡើងពីសារ:សំខាន់សម្រាប់ដាស់តឿនដល់អ្នកសិល្ប:និងពិធីករ-ពិធីការិនីថា សុជីវធម៌ជារឿងដ៏សំខាន់បំផុតដែលជាគំរូល្អដល់សង្គម និងក្មេងៗជំនាន់ក្រោយ។ លើសពីនេះលោកបានបំផុសផងដែរ ដល់សិល្បកររៀមច្បងក្នុងកាជួយចែករំលែកចំណេះ ដឹងសិល្ប:ដល់ប្អូនៗក៏ដូចជាយុវជនជំនាន់ក្រោយ។

ជាក់ស្តែង ពេលនេះតារាប្រុសរូបសង្កា អាឡាស្កូ បានចេញមកស្នើយ៉ាងទទូចដល់សិល្បករ-សិល្បការិនីថា
“សិល្បករគឺមានឥទ្ធិពល ដូច្នេះសូមបងប្អូនប្រើប្រាស់នៅទេពកោសល្យឬសមត្ថភាពរបសើយើងឱ្យប្រកប ដោយសីលធម៌និង សុជីវធម៌ខ្ពស់”។ ក្នុងន័យនេះ លោកចង់ឃើញអ្នកសិល្ប:ទាំងអស់ត្រូវប្រើចំណេះដឹងរបស់ខ្លួនឱ្យក្លាយជាគំរូបសម្រាប់សង្គម។

គួរបញ្ជាក់ដែរថា ពិធីករស្រស់សង្ហានិងជាទីប្រឹក្សាភិបាលសហព័ន្ធកីឡារាំកម្ពជាវីជេ អាឡាស្កូ កាលពីថ្មីៗកន្លងទៅបានធ្វើការចែករំលែកនូវបទពិសោធនិងគន្លឹះ៩ចំណុច ដើម្បីធ្វើឱ្យខ្លួនឯងមានឥទ្ធិពលនិងមានអំណាច ខណ:កន្លងមកតារាប្រុសរូបនេះតែងបំផុសនូវគំណិតល្អៗដល់អ្នកគាំទ្រផងដែរ៕ ដោយ: ចាន់រ៉ា

The post វីជេ អាឡាស្កូ ដាស់តឿនសិល្បករមានឥទ្ធិពល ប្រើប្រាស់ទេពកោសល្យប្រកបដោយសីលធម៌ និងសុជីវធម៌ appeared first on Kampuchea Thmey Daily.