Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការវែកញែក! ក្រោយអ្នកផលិតមាតិកាវ័យក្មេងម្នាក់ លើកឡើងថា មិនចាំសូម្បីឈ្មោះគ្រូដែលធ្លាប់បង្រៀនខ្លួន (មានវីដេអូពេញ)

បានផុស

នៅ

ស្របពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦ កាន់តែខិតជិតមកដល់នាខែសីហាខាងមុខ ការចែករំលែកវីដេអូខ្លីមួយរបស់អ្នកផលិតមាតិកាវ័យក្មេងម្នាក់ឈ្មោះ Chen Radee បានបង្កឱ្យមានការវែកញែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងខ្លឹមសារវីដេអូនោះ យុវជនរូបនេះបាននិយាយពីពេលវេលា ៣ឆ្នាំចុងក្រោយនៃថ្នាក់វិទ្យាល័យរបស់ខ្លួន ដោយបានរៀបរាប់ថា ខ្លួនមិនដែលនឹកស្រមៃចង់វិលទៅរកជីវិតវិទ្យាល័យរបស់ខ្លួនវិញសោះឡើយ ដោយអះអាងថា ខ្លួនទៅរៀនមិនដែលទាន់ពេលវេលា ឯនាយកសាលតែងគំរាមចង់កាត់សក់។ ដោយហេតុនេះហើយ ខ្លួនតែងចង់រៀនឱ្យឆាប់ចប់ នឹងអាលធ្វើអ្វីដែលខ្លួនចង់ធ្វើ ខណៈពេលនោះ ក៏មមារញឹកនឹងការផលិតវីដេអូផង។

យុវជនរូបនេះក៏បានលើកឡើងពីការងារបង្រៀនរបស់គ្រូ ដោយគូសបញ្ជាក់ថា គ្រូជំរុញឱ្យរៀនគួរហើយមិនយកចិត្តទុកដាក់បង្រៀនម៉ោងរដ្ឋ និងយល់ថានោះជាគុណវិបត្តិ។ ផ្ទុយទៅវិញ ជុំវិញការលើកឡើងទាំងនេះ ហាក់ជំរុញការគិតអវិជ្ជមានចំពោះគុណតម្លៃនៃការអប់រំ ហើយបែរជាបន្ទោសបង្អាប់លើវិន័យសាលាទៅវិញ ពោលគឺទាក់ទងនឹងទុកសក់ ដែលគាត់ចាត់ទុកជារនាំងឃាំងឃាត់សិទ្ធិ។

លើសពីនេះ Chen Radee ក៏បានរំលេចដែរថា ខ្លួនគ្មានទំនាក់ទំនងល្អនឹងមិត្តរួមថ្នាក់ ហើយក៏ជំរុញការសិក្សាដោយខ្លួនឯង មិនមានការរៀនគួរអ្វីឡើយ និងសង្កត់ធ្ងន់ថា មិនចង់រៀនគួរ ព្រោះចង់ឈ្នះគ្រូ។ យ៉ាងណាមិញ អ្វីដែលធ្វើឱ្យថ្នាំងថ្នាក់ដល់អារម្មណ៍សាធារណជនខ្លាំងនោះ គឺការដែលយុវជនរូបនេះ មិនត្រឹមតែមោទនភាពលើចំណុចអវិជ្ជមានខ្លួនឯងប៉ុណ្ណោះទេ ហើយថែមលើកឡើងថា មិនចងចាំសូម្បីតែឈ្មោះគ្រូដែលធ្លាប់បង្រៀនខ្លួន

ការលើកឡើងបែបនេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បញ្ចេញទស្សនៈផ្សេងៗគ្នា ដោយមតិភាគច្រើនបានសម្តែងការព្រួយបារម្ភចំពោះគុណតម្លៃនៃការដឹងគុណ និងការគោរពចំពោះលោកគ្រូ អ្នកគ្រូ។

ក្នុងចំណោមអ្នកបញ្ចេញមតិ លោក គឿន នភាល័យ តារាសម្តែង និងជាពិធិករកំពុងមានប្រជាប្រិយ តាមរយៈសារលើបណ្ដាញសង្គមហ្វេសប៊ុក បានចោទជាសំណួរថា “នៅសាលា គ្រូជាអ្នកមានគុណ ផ្តល់ចំណេះវិជ្ជារៀនបីឆ្នាំ អត់ស្គាល់ឈ្មោះគ្រូ?” ។ ជាមួយគ្នានេះ លោក នឹម កក្កដា គ្រូរបាំ និងជាអ្នកជំនាញខាងច្នៃដំឡើងឈុតបុរាណខ្មែរ ក៏បានលើកឡើងក្រើនរំលឹកដែរថា ការដឹងគុណគ្រូ អ្នកមានគុណ ជាគុណតម្លៃដ៏វិសេសវិសាលសម្រាប់មនុស្សគ្រប់គ្នា។

ដោយឡែក Tynin ក៏បានផ្តល់ជាទស្សនៈថា យុវជនមិនគួរផ្តោតតែទៅលើការផលិតមាតិកា រហូតធ្វេសប្រហែសការសិក្សានោះទេ ព្រោះការរៀនសូត្រ និងការមានជំនាញជាប់ខ្លួន គឺជាមូលដ្ឋានសំខាន់សម្រាប់អនាគត ខណៈការងារជាអ្នកផលិតមាតិកា មិនមែនតែងតែមានស្ថិរភាពនោះឡើយ។

ទន្ទឹមនឹងនេះ សាធារណជនមួយចំនួនក៏បានបញ្ចេញទស្សនៈថា ការសិក្សារយៈពេល ១២ ឆ្នាំ មិនមែនមានន័យត្រឹមតែការទទួលបានពិន្ទុល្អ ឬសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការមួយដែលជួយបណ្តុះបណ្តាលមនុស្សឱ្យចេះគោរព និងឱ្យតម្លៃចំពោះអ្នកដែលបានផ្តល់ចំណេះដឹង និងលះបង់ពេលវេលាក្នុងការបង្ហាត់បង្រៀន។

ឯមតិខ្លះក៏បានលើកឡើងថា ប្រសិនបើមនុស្សម្នាក់បានឆ្លងកាត់ការសិក្សាអស់រយៈពេល ១២ ឆ្នាំ ប៉ុន្តែមិនអាចចងចាំសូម្បីតែឈ្មោះលោកគ្រូ អ្នកគ្រូ ដែលធ្លាប់បង្រៀនខ្លួន នោះអាចឆ្លុះបញ្ចាំងថា បុគ្គលនោះមិនទាន់បានយកចិត្តទុកដាក់គ្រប់គ្រាន់ចំពោះតម្លៃនៃការអប់រំ និងការលះបង់របស់លោកគ្រូ អ្នកគ្រូនៅឡើយ។

គួរបញ្ជាក់ថា មកដល់ពេលនេះ ការវែកញែកជុំវិញប្រធានបទខាងលើនៅតែបន្តកើតមាននៅលើបណ្ដាញសង្គម ដោយមានទាំងអ្នកគាំទ្រ និងអ្នករិះគន់។ មនុស្សជាច្រើនបានចាត់ទុកថា ក្រៅពីចំណេះដឹង ការដឹងគុណ និងការគោរពចំពោះលោកគ្រូ អ្នកគ្រូ ក៏ជាគុណតម្លៃដ៏សំខាន់មួយ ដែលប្រព័ន្ធអប់រំគួរបន្តបណ្តុះបណ្តាល និងបណ្តុះស្មារតីដល់យុវជនជំនាន់ក្រោយផងដែរ៕

ស្របពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២៥-២០២៦ កាន់តែខិតជិតមកដល់នាខែសីហាខាងមុខ ស្រាប់តែផ្ទុះការវែកញែកជាសាធារណៈមួយជុំវិញ យុវជនដែលជាអ្នកផលិតមាតិកាមួយរូប បានចែករំលែកវីដេអូខ្លីមួយនិយាយអំពីការត្រៀមខ្លួនរយៈពេល ២ខែមុនការប្រឡងបាក់ឌុប និងបានរំលឹកពីអនុស្សាវរីយ៍មិនល្អក្នុងវ័យសិក្សាថ្នាក់វិទ្យាល័យរបស់ខ្លួន និងថែមទាំងបានលើកឡើងថា ខ្លួនមិនចងចាំសូម្បីតែឈ្មោះលោកគ្រូ អ្នកគ្រូ ដែលធ្លាប់បង្រៀនខ្លួន។

ការលើកឡើងបែបនេះ បានធ្វើឱ្យមានប្រតិកម្មជាច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលភាគច្រើនបានបង្ហាញការព្រួយបារម្ភអំពីគុណតម្លៃនៃការដឹងគុណ និងការគោរពចំពោះលោកគ្រូ អ្នកគ្រូ។

លោក គឿន នភាល័យ បានបញ្ចេញមតិតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ដោយចោទសួរថា៖ «នៅសាលាគ្រូជាអ្នកមានគុណ ផ្តល់ចំណេះវិជ្ជារៀនបីឆ្នាំ អត់ស្គាល់ឈ្មោះគ្រូ?»។

ជាមួយគ្នានេះ លោក នឹម កក្កដា ក៏បានលើកឡើងថា៖ «ស្អីជាវប្បធម៌ ឲ្យក្មេងមិនស្គាល់វប្បធម៌និយាយបានធម្មតា។ ការដឹងគុណគ្រូ អ្នកមានគុណ ជាគុណតម្លៃដ៏វិសេសវិសាលសម្រាប់មនុស្សគ្រប់គ្នា»។

ដោយឡែក គណនី Tynin បានផ្តល់ដំបូន្មានដល់យុវជនថា កុំគ្រាន់តែផ្តោតលើការផលិតមាតិកា រហូតធ្វេសប្រហែសការសិក្សា ដោយបញ្ជាក់ថា ការរៀនសូត្រ និងការមានជំនាញជាប់ខ្លួន គឺជាមូលដ្ឋានសំខាន់សម្រាប់អនាគត ខណៈការងារជាអ្នកផលិតមាតិកា មិនមែនជាការងារដែលមានស្ថិរភាពជានិច្ចនោះទេ។

ទន្ទឹមនឹងនេះ សាធារណជនមួយចំនួនក៏បានបញ្ចេញទស្សនៈថា ការសិក្សារយៈពេល ១២ ឆ្នាំ មិនមែនមានន័យត្រឹមតែការទទួលបានពិន្ទុល្អ ឬសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការបណ្តុះបណ្តាលមនុស្សឱ្យចេះគោរព និងឲ្យតម្លៃចំពោះអ្នកដែលបានផ្តល់ចំណេះដឹង និងលះបង់ពេលវេលាក្នុងការបង្ហាត់បង្រៀន។

មតិខ្លះបានលើកឡើងថា ប្រសិនបើមនុស្សម្នាក់បានឆ្លងកាត់ការសិក្សាអស់រយៈពេល ១២ ឆ្នាំ ប៉ុន្តែមិនចងចាំសូម្បីតែឈ្មោះលោកគ្រូ អ្នកគ្រូដែលធ្លាប់បង្រៀនខ្លួន នោះអាចឆ្លុះបញ្ចាំងថា បុគ្គលនោះមិនទាន់បានយកចិត្តទុកដាក់គ្រប់គ្រាន់ចំពោះតម្លៃនៃការអប់រំ និងការលះបង់របស់លោកគ្រូ អ្នកគ្រូនៅឡើយ។

គួរបញ្ជាក់ថា មកដល់ពេលនេះ ការវែកញែកជុំវិញប្រធានបទខាងលើនៅតែបន្តកើតមាននៅលើបណ្ដាញសង្គម ដោយមានទាំងអ្នកគាំទ្រ និងអ្នករិះគន់ ខណៈមនុស្សជាច្រើនបានចាត់ទុកថា បន្ថែមពីលើចំណេះដឹង ការដឹងគុណ និងការគោរពចំពោះលោកគ្រូ អ្នកគ្រូ ក៏ជាគុណតម្លៃដ៏សំខាន់មួយដែលប្រព័ន្ធអប់រំគួរបន្តបណ្តុះបណ្តាលដល់យុវជនផងដែរ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម