Connect with us

ជីវិតកម្សាន្ដ

ក្រុមបវរកញ្ញាកម្ពុជាគ្រងឈុតស្បៃបុរាណខ្មែរ រាំថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ទទួលបានការកោតសរសើរពីមហាជន

បានផុស

នៅ

ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្រុមបវរកញ្ញាកម្ពុជា បានគ្រងឈុតស្បៃបុរាណខ្មែរ និងរួមគ្នាបង្ហាញទស្សនីយភាពរាំថ្វាយព្រះពរ នៅមុខព្រះបរមរាជវាំង ចតុមុខមង្គល ដោយទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរយ៉ាងច្រើនពីសាធារណជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមកញ្ញា សុខគា គីមលាង (កូនអាន) បេក្ខភាពបវរកញ្ញាឯកអន្តរជាតិកម្ពុជា និងនាដការីរបាំ បានឱ្យដឹងថា ការសម្តែងទស្សនីយភាពរបាំនេះ ធ្វើឡើងក្រោមការដឹកនាំរបស់ CSNJ Training Academy ដែលផ្តោតលើការបណ្តុះបណ្តាលបវរកញ្ញា។ ក្នុងនោះ បានរួមបញ្ចូលការលើកកម្ពស់ការយល់ដឹងអំពីសិល្បៈវប្បធម៌ អត្តសញ្ញាណជាតិ និងមរតកដ៏មានតម្លៃរបស់កម្ពុជា ក្នុងន័យជំរុញឱ្យបវរកញ្ញាកម្ពុជា មានទាំងសម្រស់ សមត្ថភាព និងចំណេះដឹងអំពីវប្បធម៌ ដើម្បីជាមោទនភាពក្នុងការតំណាងជាតិទៅកាន់ឆាកអន្តរជាតិ។

ទស្សនីយភាពរាំថ្វាយព្រះពរនេះដែរ គឺមានការចូលរួមពីបវរកញ្ញាជាច្រើនរូប រួមមានកញ្ញា សុខគា គីមលាង, កញ្ញា អុីង​ សូនីហ្សាអុីសាប៊ីឡា​, កញ្ញា ហ៊ែល សារលាភី, កញ្ញា អាណា នីកូលី រួមនិងកញ្ញា ប៊ែរីស្រូម អានណាថូណា ដោយទទួលបានការកោតសរសើរ ចំពោះការចូលរួមថែរក្សា និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ ព្រមទាំងបានរួមសរសេរសារថ្វាយព្រះពរ ជូនសម្តេចព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដ៏មង្គលថ្លៃថ្លានោះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម