ជីវិតកម្សាន្ដ
ឱក សុគន្ធកញ្ញា បង្ហាញមោទនភាព ព្រោះបានរួមគ្នាជាមួយកាយរិទ្ធិជាតិកម្ពុជា ក្នុងការប្រកួតក្រុមភ្លេងថ្នាក់ជាតិលើកទី៣
ក្នុងនាមជាទូតសុឆន្ទៈនៃកាយរឹទ្ធិជាតិកម្ពុជា កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញនូវអារម្មណ៍រំភើប និងសេចក្តីរីករាយជាខ្លាំង ដែលបានមានវត្តមានចូលរួមក្នុងព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតក្រុមភ្លេងកាយរិទ្ធិថ្នាក់ជាតិលើកទី៣ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «ភ្លេងកាយរិទ្ធិដើម្បីសន្តិភាព និងការអភិវឌ្ឍ»។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ បានប្រារព្ធឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការចូលរួមពីថ្នាក់ដឹកនាំកាយរឹទ្ធិជាតិកម្ពុជា ក្រុមបេក្ខភាព និងភ្ញៀវកិត្តិយសជាច្រើនរូប។
អ្នកនាង ឱក សុគន្ធកញ្ញា បានលើកឡើងថា ក្នុងមនោសញ្ចេតនាដ៏រំភើប និងសប្បាយរីករាយយ៉ាងក្រៃលែង ក្នុងនាមជាទូតសុឆន្ទៈនៃកាយរឹទ្ធិជាតិកម្ពុជា អ្នកនាងមានកិត្តិយសបានចូលរួមជាមួយមហាគ្រួសារកាយរិទ្ធិជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតក្រុមភ្លេងកាយរិទ្ធិថ្នាក់ជាតិ លើកទី៣ ដែលជាមោទនភាពដ៏ធំធេងមួយសម្រាប់រូបនាង។
ជាមួយគ្នានេះ អ្នកនាងក៏បានសម្តែងការអបអរសាទរចំពោះក្រុមដែលទទួលបានជ័យលាភីទាំង៣ រួមមាន ក្រុមភ្លេងកាយរឹទ្ធិរាជធានីភ្នំពេញ ក្រុមភ្លេងកាយរឹទ្ធិខេត្តឧត្តរមានជ័យ និងក្រុមភ្លេងកាយរឹទ្ធិខេត្តបាត់ដំបង ព្រមទាំងបានកោតសរសើរដល់បេក្ខភាពគ្រប់ក្រុមដែលបានជំនះភាពភ័យខ្លាច និងខិតខំបង្ហាញសមត្ថភាពរបស់ខ្លួនយ៉ាងពេញទំហឹង។
តារាចម្រៀងរូបនេះ បានបញ្ជាក់ថា ខ្លួនមានមោទនភាពចំពោះការខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយចិត្តយ៉ាងសកម្មរបស់សមាជិកកាយរិទ្ធិវ័យក្មេងទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយជោគជ័យ។
បន្ថែមពីនេះ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកាយរឹទ្ធិជាតិកម្ពុជាគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់ឱកាស និងកិត្តិយសដល់អ្នកនាងឱ្យក្លាយជាផ្នែកមួយនៃមហាគ្រួសារកាយរឹទ្ធិជាតិកម្ពុជា និងបានចូលរួមចំណែកក្នុងការជំរុញសកម្មភាពអប់រំ និងអភិវឌ្ឍយុវជនកម្ពុជាប្រកបដោយគុណតម្លៃ និងស្មារតីសន្តិភាព៕ ដោយ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


