ព័ត៌មានជាតិ
លោក ម៉ៅ អាយុទ្ធ បន្សល់ស្នាដៃអ្វីខ្លះ ក្នុងវិស័យភាពយន្ត?
ដំណឹងនៃការទទួលមរណភាពរបស់លោក ម៉ៅ អាយុទ្ធ នៅវេលាល្ងាចថ្ងៃទី១៥ ខែមេសានេះ បានកំពុងធ្វើឲ្យមហាជននិងមន្រ្តីថ្នាក់ដឹកនាំជាច្រើនព្រមទាំងសិល្បករ-សិល្បការិនី ទូទាំងប្រទេសសម្តែងការចូលរួមសោកស្តាយយ៉ាងខ្លាំងជាមួយមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅបំផុតនេះ។
លោកជារដ្ឋលេខាធិការក្រសួងព័ត៌ មាននិងក៏ជាផលិតករខ្សែភាពយន្តខ្មែរដ៏ល្បីឈ្មោះមួយរូប ក្នុងចំណោមផលិតករជាច្រើនទៀត ។

លោក កឹម គុណវឌ្ឍ អតីតអគ្គនាយកទូរទស្សន៍កម្ពុជា បានបង្ហោះសារចូលរួមរំលែកទុក្ខ និងរៀបរាប់ថា គ្មានអ្វីដែលលោកសញ្ជឹងគិតយ៉ាងឆ្ងាយនៅវេលានេះ ជាងពេលណាៗទាំងអស់ ដោយសារតែរៀមច្បងដ៏ល្បី ដ៏សំខាន់ក្នុងវិស័យទូរទស្សន៍ជាតិនិងភាពយន្តរបស់ខ្មែរគឺឯកឧត្តមព្រឹទ្ធាចារ្យ ម៉ៅ អាយុទ្ធ ដែលរូបលោកជាគ្រូបាធ្យាយ៍ដ៏ច្បងមួយរូបលោកបានបណ្តុះដល់អ្នកបន្តវេន យ៉ាងច្រើនលើសលប់នៅក្នុងវិស័យនេះ រួមមានទាំងរូបលោក និង លោក លោកស្រីជា តារាភាពយន្ត , អ្នកអត្ថាធិប្បាយ , អ្នកថតវីឌីអូ កាម៉េរ៉ាថ្នាក់អន្តរជាតិ, អ្នកសម្តែង និងអ្នកកវីនិពន្ធ រាប់រយ ពាន់នាក់ ។

តាមរយៈបណ្តាញសង្គម លោកបានបង្ហើបប្រាប់ពីស្នាដៃកំណាព្យ និងស្នាដៃភាពយន្តសំខាន់ៗរបស់លោកម៉ៅ អាយុទ្ធ មាន« ប្រភេទ លុយ » និ ងស្នាដៃវណ្ណកម្មភាពយន្តខ្មែរមានដូចជា,រឿង ទឹករាំផ្ការាំ, បិទភ្នែក ហែកទ្រូង, ចិត្តចងចាំ, ឆ្អឹងអណ្តែត, នេសាទក្រពើ, ហ្លួងព្រះស្តេចកន និងខ្សែភាពយន្តប្រចាំ ស.វ « កូនប្រុស ក្រោមពន្លឺចន្ទ» ដែលលោកកំពុងតែដឹកនាំថត គឺជាមរតកអរូបី ដែលខ្មែរសូមចងចាំជានិច្ច ។
“ខ្ញុំសូមបញ្ចើចបញ្ចើដល់ព្រហ្មលិខិត ម្តេចក៏អ្នកមិនផ្តល់ឱកាសឲ្យយើងខ្ញុំបានទៅផ្ទាល់ឱនគោរពវិញ្ញាណក្ខន្ធរៀមច្បងដែលជាគ្រូដ៏ឆ្នើមរបស់យើងខ្ញុំ។ខ្ញុំសូមគោរពឧទ្ទិសដល់ឥន្ទព្រហ្ម ទេវតា សូមយោងយកវិញ្ញាណក្ខន្ធ រៀម ច្បងឯកឧត្តម ម៉ៅ អាយុទ្ធទៅតម្កល់នៅឯឋានបរម សុខជាទីស្ងប់ដ៏សុខសាន្ត។ខ្ញុំបាទសូមគោរពសព និងវិញ្ញាណខន្ធព្រឹទ្ធាចារ្យ ម៉ៅ អាយុទ្ធ ពីចម្ងាយ ដោយ ក្តីសោកសៅជាទីបំផុត “។ លោក កឹម គុណវឌ្ឍ ។

លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំរស់នៅភូមិ០៧ សង្កាត់បឹងរាំងខណ្ឌដូនពេញបានឆ្លងកូវី ដ-១៩ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។បន្ទាប់ពីចូលសម្រាកព្យាបាលបានប្រមាណ១០ថ្ងៃ លោកក៏បានទទួលមរណភាពនៅរង្វង់ម៉ោង ៦ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១៕
អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


