Connect with us

កូវីដ-១៩

ត្រឹម៣ថ្ងៃការចាក់វ៉ាក់សាំងនៅតំបន់ក្រហមជាង ១ សែននាក់

បានផុស

នៅ

គិតត្រឹមថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងជូនអ្នករស់នៅតំបន់ក្រហម បានចំនួន​ជាង ១សែននាក់ (១០០,៣៥៧)។

ទិន្នន័យពីក្រុមការងារសុខាភិបាលបង្ហាញថា ប្រជាជនបានចាក់វ៉ាក់សាំងរួចហើយសរុបចំនួន ១,៤៦៥,៩៨៥ ដែលជាការចាក់លើកទី១ ខណៈដែលដំណើរការចាក់លើកទី២ចំនួន សរុបចំនួន ១,០០៣,៨៣៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិ បានផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិនៅថ្ងៃទី ១ ដើមខែឧសភានេះ តាមការបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យកងទ័ពចាក់វ៉ាក់​សាំងស្រោច​នៅតំបន់ក្រហមក្នុងខណ្ឌទាំង៤នៅរាជធានីភ្នំពេញ បន្ទាប់ពីស្ថាន​ភាព​ឆ្លងរីករាលដាលក្នុង​សហគមនៅ​បន្តកើនឡើងជារៀងរាល់ថ្ងៃ។

ទីតាំងចាក់វ៉ាក់សាំងរួមមាន ខណ្ឌមានជ័យ ១ ស្ថិតនៅក្នុង សាលាបឋមសិក្សាស្ទឹងមានជ័យ (សង្កាត់ស្ទឹងមានជ័យ២)
សាលាបឋមសិក្សាសឡា (សង្កាត់ស្ទឹងមានជ័យ១) និងផ្សារបុរីលឹមឈាងហាក់ (សង្កាត់ស្ទឹងមានជ័យ៣)​។ ចំណែកឯខណ្ឌពោធិ៍សែនជ័យ ស្ថិតនៅក្នុងសាលាបឋមសិក្សាគោកបញ្ជាន់ (សង្កាត់ចោមចៅ២) រោងចក្រសាន់តិច SUNTEX (សង្កាត់ចោមចៅ១) និងទីបញ្ជាការកងពល (សង្កាត់ចោមចៅ៣)។

ក្រសួង​សុខាភិបាល​បាន​រាយការណ៍ករណីឆ្លងថ្មី​ថ្ងៃនេះចំនួន​ ៩៣៨ នាក់​ទៀត និងមានឣ្នកជាសះស្បើយ ចំនួន ៣៦១នាក់។ នេះជាកំណត់ត្រាធ្ងន់ធ្ងរ​បំផុត​របស់​ប្រទេស​កម្ពុជា​ ដែល​មានតួលេខ​អ្នក​ឆ្លងខ្ពស់​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈ​ពេល​​ជាង​មួយ​ឆ្នាំនេះ។

ក្រុង​ភ្នំពេញនៅតែបន្តស្ថាន​ភាព​ផុយស្រួយមានអ្នកឆ្លងថ្មី ៦០៨ នាក់ ក្នុង​រយៈ​ពេល ២៤ ម៉ោង​។ ចំនួនអ្នក​ឆ្លងកំពុង​សម្រាកកើន​ពេញ​មន្ទីរពេទ្យ​ដែល​ចេះ​តែ​​កើនឡើង​​ឥតឈប់ ​ធ្វើ​ឲ្យ​មន្ទីរពេទ្យ​និងមណ្ឌលព្យាបាល​កំពុ​ងប្រឈម​ខ្វះ​គ្រែ​សម្រាប់អ្នកជំងឺ៕ អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម