កូវីដ-១៩
អាជីវករផ្សារពហុកីឡាដ្ឋានក្រុងតាខ្មៅ ១៨ នាក់ វិជ្ជមានកូវីដ១៩ មិនទាន់មានការបិទផ្សារនោះទេ
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានឱ្យដឹងថាអាជ្ញាធរបានរកឃើញអាជីវករក្នុងផ្សារពហុកីដ្ឋានក្រុងតាខ្មៅ ចំនួន ១៨ នាក់វិជ្ជមានជំងឺកូវីដ១៩ គិតត្រឹមម៉ោង១ រសៀលថ្ងៃទី ០៤ ខែឧសភានេះ ខណៈអាជ្ញាធរមិនទាន់មានការបិទផ្សារនោះទេ។
លោក គង់ សោភ័ណ្ឌ បានចុះសួរសុខទុក្ខ បងប្អូនអាជីវករ ដែលកំពុងលក់ដូរក្នុងផ្សារកីឡាដ្ឋានក្រុងតាខ្មៅ និងណែនាំដល់បងប្អូនអាជីវករ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពាក់ម៉ាសជាប្រចាំ សំអាតដៃជាមួយអាកុល នៅពេលចាប់ឬកាន់របស់អ្វីមួយ ពិសេសនៅពេលទទួលប្រាក់ពីអ្នកទិញ។

ទន្ទឹមនឹងនោះ លោក ក៏បានណែនាំដល់ អាជ្ញាធរដែលកំពុងប្រចាំការនៅទីនោះ ត្រូវធ្វើការពិនិត្យកំដៅ បាញ់អាកុលជាប្រចាំ មុនពេលបងប្អូនប្រជាពលរដ្ឋចូលទិញម្ហូបអាហារនៅក្នុងផ្សារ។
អភិបាលរងខេត្តកណ្តាល លោក ម៉េង លាន ក៏អំពាវនាវឱ្យប្រជាពលរដ្ឋ នៅក្រុងតាខ្មៅ និងអាជីវករទាំងអស់ជ្រាបថា ផ្សារតារាងបាល់ ដែលជាផ្សារបណ្តោះអាសន្ន សម្រាប់ផ្គត់ផ្គង់បន្លែ ត្រី សាច់ ជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្រុងតាខ្មៅ នឹងមិនមានការបិទផ្អាកដំណើរការនោះទេ ក្រោយពីរកឃើញមានករណីវិជ្ជមានលើអាជីវករ និងអ្នកអូសរទេះ។

លោកថាពួកគាត់ត្រូវបានក្រុមគ្រូពេទ្យ នាំយកទៅព្យាបាល រីឯអ្នកពាក់ព័ន្ធដោយផ្ទាល់ បានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ និងអ្នកប្រយោលដាក់ឱ្យធ្វើចត្តាឡីស័កបានត្រឹមត្រូវ៕

អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


