Connect with us

កូវីដ-១៩

អភិបាលខណ្ឌដូនពេញនាំអំណោយប្រមុខរដ្ឋាភិបាលជូនគ្រួសារសពទាំង៧ និងទារកវះពីម្ដាយស្លាប់ដោយសារកូវីដ

បានផុស

នៅ

អភិបាលខណ្ឌដូនពេញ បានដឹកនាំមន្ត្រីយកអង្ករ និងថវិកាដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារសព ចំនួន ០៧គ្រួសារ ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ និង ឧបត្ថម្ភជូនទារក០១នាក់ បានវះកាត់ចេញពីផ្ទៃម្តាយបន្ទាប់ពីម្តាយទទួលមរណភាពដោយជំងឺកូវីត-១៩ កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងអភិបាលរាជធានីភ្នំពេញ នូវសេចក្តីទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និងអាលោះអាល័យជាទីបំផុត និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់បងប្អូនប្រជាពលរដ្ឋដែលបានទទួលមរណភាព បានសោយសុខក្នុងទីឋានសុគតិភព។

អំណោយ និងថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន ថវិកា ៥,០០០,០០០រៀល អង្ករ៤បាវ ស្មើ១០០គីឡូក្រាម ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសព និងឧបត្ថម្ភថវិកា ជូនទារក០១នាក់ បានវះកាត់ចេញពីផ្ទៃម្តាយបន្ទាប់ពីម្តាយទទួលមរណភាព ថវិកាចំនួន ២,០០០,០០០រៀល។

ជាចុងបញ្ចប់ លោកអភិបាល បានជូនពរដល់ប្រជាពលរដ្ឋជាសាច់ញាតិគ្រួសារសព មានសុខភាបល្អ ជៀសឆ្ងាយពីជំងឺ កូវីដ-១៩ ជាពិសេសចូលរួមអនុវត្ត ៣កុំ៣ការពារ និង២ចូលរួម ឱ្យបានគ្រប់ៗគ្នា៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម