Connect with us

កូវីដ-១៩

ខេត្តឧត្ដរមានជ័យ រកឃើញ​ជំងឺ​កូ​វីដ​-១៩ លើ​ពលករ​ខ្មែរ​ចំនួន ០៧​ករណី​បន្ថែម​ទៀត ឆ្លងដែន​ពី​ប្រទេស​ថៃ

បានផុស

នៅ

ឧត្ដរមានជ័យ ៖ នៅ​ល្ងាច​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១​នេះ ​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វិដ​១៩ ចំនួន​០៧​នាក់​បន្ថែម​ទៀត ដែល​ជា​ពលករ​ខ្មែរ​ឆ្លងដែន​ពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​សូម​បញ្ជាក់​ថា​ មក​ទល់​ពេល​នេះ ខេត្តឧត្ដរមានជ័យ​មាន អ្នកជំងឺ​កូ​វីត​-១៩​ចំនួន ៥៤​នាក់ ​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ១៦​នាក់ ​និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ចំនួន ៣៨​នាក់​៕

ដោយ​ ៖​ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម