ជាមួយនិងអ្នកលេងសកម្មរាល់ខែ ២លាន ៥សែននាក់នៅកម្ពុជា Mobile Legends: Bang Bang គឺជាកម្មវិធីហ្គេមលើទូរស័ព្ទចល័ត ដ៏ពេញនិយមបំផុតមួយនៅកម្ពុជា ដូច្នេះហើយព្រឹត្តិការណ៍ 515 eParty ពិតជានឹងនាំមកនូវភាពរំភើប និងការសប្បាយរីករាយចម្រុះអំឡុងពេលនៃគ្រាលំបាកនេះ។
ក្នុងយុទ្ធនាការ MLBB 515 ឆ្នាំនេះនឹងមានការដាក់បង្ហាញក្រុម S.T.U.N. ដែលជាក្រុមនិម្មិតឆ្នើមដោយមានតួអង្គ សំខាន់ៗចំនួន ៣ នាក់របស់ Mobile Legends: Bang Bang រួមមាន លោក Chou កញ្ញា Selena និងលោក Brody។ ជាមួយតួអង្គថ្មីៗដ៏គួរឲ្យចាប់អារម្មណ៍ទាំងអស់នេះនឹងនាំមកនូវភាពរំភើប និងអង្រួនដួងចិត្តអ្នក គាំទ្រក្នុងព្រឹត្តិការណ៍ 515។
ក្នុងតួនាទីនៃក្រុមតួអង្គថ្មីៗ ទាំងអស់នេះ តួអង្គ Chou នឹងដឹកនាំក្រុម S.T.U.N. ដែលមានសមាជិកបីនាក់ នឹងជាតារារ៉េប អ្នករាំ និងអ្នកជិះបន្ទះក្តាររអិល ដោយគាត់នឹងចេញ Music Video ជាលក្ខណៈអន្តរជាតិ នៅថ្ងៃទី ៨ ឧសភា។ លក្ខណៈវីដេអូផ្សេងៗគ្នានឹងត្រូវបានដាក់បង្ហាញទូទាំងអាស៊ីអាគ្នេយ៍ រួមទាំងនៅប្រទេសកម្ពុជាផងដែរ ដែលសិល្បករឈានមុខគេមួយចំនួនរបស់យើង នឹងដើរតួជាតួអង្គ លោក Chou កញ្ញា Selena និងលោក Brody នៅក្នុង Music Video ពិសេសជាភាសាខ្មែរ ដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី១៦ ខែឧសភា។
Music Video របស់គាត់នឹងជំរុញទឹកចិត្តអ្នកគាំទ្រ MLBB នៅក្នុងតំបន់ជាមួយនឹងផ្នត់គំនិត “Together We Achieve More”។