ជីវិតកម្សាន្ដ
បន្ទាប់ពីការស្លាប់លោក នី សាលឿន កវីនិពន្ធបទ ស្នេហ៍ក្នុងសុបិន ទម្លាយពាក្យប៉ុន្មានឃ្លា
ភ្នំពេញ ៖ មរណភាពរបស់តារាចម្រៀងជើងចាស់មានឈ្មោះល្បីល្បាញតាមរយៈបទស្នេហ៍ក្នុងសុបិន និងបទ ដងស្ទឹងឡូវែល លោក នី សាលឿន មិនត្រឹមតែធ្វើឲ្យរន្ធត់ចិត្តខ្លាំងចំពោះមជ្ឈដ្ឋានមហាជនអ្នកគាំទ្រនោះទេ គឺថែមទាំងធ្វើឲ្យសិល្បករ-សិល្បការិនីគ្រប់ជំនាន់បានបង្ហាញការសោកស្តាយចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះស្ទើរគ្រប់គ្នា។

តារាចម្រៀងជើងចាស់លោក នី សាលឿន បានទទួលមរណភាពយ៉ាងសោកស្តាយកាលពីថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ២០២០ក្នុងវ័យ៥៤ឆ្នាំ ដោយរោគាពាធនៅលើទឹកដីនៃប្រទេសសហរដ្ឋអាមេរិក។

បន្ទាប់ពីការស្លាប់របស់លោក នី សាលឿន បានរយៈពេល៣ថ្ងៃគិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា នេះមុននេះគេសង្កេតឃើញកវីនិពន្ធល្បីឈ្មោះលោក នាង សាវុន ក៏បានសម្តែងក្តីរន្ធត់ចិត្តខ្លាំងក្រោយពេលទទួលដំណឹងនៃការស្លាប់នេះ។

ជាមួយគ្នានេះដែរ កវីនិពន្ធ នាង សាវុន បានថ្លែងរៀបរាប់សារបង្ហាញការសោកស្តាយនូវពាក្យពេចន៍ប៉ុន្មានឃ្លាដូច្នេះថា នាង សាវុន ជាអ្នកនិពន្ធទំនុកច្រៀងបទស្នេហ៍ក្នុងសុបិន ,មន្តស្នេហ៍បុប្ផាស្តុកតុន និងបទ ដងស្ទឹងឡូវែល ទោះបីជាពួកយើងជួបគ្នាបានតែម្តងក៏ដោយ ក៏ខ្ញុំនៅមានការសោកស្តាយយ៉ាងខ្លាំងដែលបានបាត់បង់អ្នកចម្រៀងដែលមានសម្លេងដ៏ពិរោះម្នាក់នេះ។
តាមរយៈខ្លឹមសារដដែលនេះលោក នាង សាវុន ក៏បានលើកឡើងទៀតដែរថាសូមឲ្យវិញ្ញាណក្ខន្ធរបស់ប្អូនទៅកាន់សុគតិភព។ ទន្ទឹមគ្នានៃការទទួលដំណឹងនៃការទទួលមរណភាពរបស់លោក នី សាលឿន នេះដែរក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលពីថ្ងៃទី១០ ខែវិច្ឆិកា ក៏បានចេញលិខិតសម្តែងការចូលរួមរំលែកទុក្ខនិងសោកស្តាយ ចំពោះការបាត់បង់វិរះសិល្បករខ្មែរ ដែលមានទេពកោសល្យរូបនេះផងដែរ៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


