ឈុតតំណាងជាតិ​បវរកញ្ញាចក្រវាល និមិត្តរូបវប្បធម៌ដ៏សំបូរបែបនៃព្រះរាជាណាចក្រកម្ពុជា – Kampuchea Thmey Daily
Connect with us

ជីវិតកម្សាន្ដ

ឈុតតំណាងជាតិ​បវរកញ្ញាចក្រវាល និមិត្តរូបវប្បធម៌ដ៏សំបូរបែបនៃព្រះរាជាណាចក្រកម្ពុជា

Published

on

កម្មវិធីប្រកួតជ្រើសរើស​បវរកញ្ញាចក្រវាល​កម្ពុជា​២០២០ ដែលធ្វើការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បាយ័ន កាលពីយប់មិញនេះ ទទួលបានការគាំទ្រពីមហាជន លើឈុតតំណាងជាតិរបស់បេក្ខនារីម្នាក់ៗថា ពិតជាស្រស់ស្អាត និងគួរឲ្យកោតសរសើរ។

ឈុតតំណាងជាតិ ដែលបវរកញ្ញាចក្រវាលរបស់យើងបានគ្រង ធ្វើឲ្យទស្សនិកជនមានមោទកភាពចំពោះស្នាដៃកូនខ្មែរ​ ព្រោះការច្នៃម៉ូដប្រកបដោយភាពប្រតិដ្ឋ មានអត្ថន័យពេញលេញ និងរស់រវើកតែម្ដង។

តាមប្រភពពីផេកផ្លូវការ Miss Universe Cambodia បានឲ្យដឹងថា ឈុតតំណាងជាតិដែលគ្រងដោយបេក្ខនារីទាំង ២០រូប​ គឺជាការប្រកួតប្រជែងបឋម​ ហើយឈុតនីមួយៗសុទ្ធសឹងតែជាការរចនាដោយអ្នកច្នៃម៉ូដកូនខ្មែរ។

ប្រភពដដែលបន្ថែមថា សម្លៀកបំពាក់ប្លែកៗគ្នាទាំងនោះបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សំបូរបែបនៃព្រះរាជាណាចក្រកម្ពុជា។  ក្នុងនោះបេក្ខនារីបានសហការជាមួយក្រុមរចនារបស់ខ្លួន​ ដើម្បីបង្កើតនូវស្នាដៃថ្មីដែលបង្ហាញពីភាពច្នៃប្រតិដ្ឋនិងភាពគួរឱ្យចងចាំ។

ទន្ទឹមគ្នានេះ ផេក Miss Universe Cambodia បានបញ្ជាក់ពីថ្ងៃដែលត្រូវបានប្រកាសលទ្ធផលស្វែងរកបេក្ខនារីរូបណាជាអ្នកគ្រងឈុតតំណាងជាតិល្អបំផុតនៅក្នុងរាត្រីគ្រងមកុដនៃបវរកញ្ញាចក្រវាលកម្ពុជា២០២០ គឺនឹងធ្វើោឡើងនៅថ្ងៃព្រហស្បតិ៍ទី ២៦ ខែវិច្ឆិកា​ នៅក្នុងស្ទូឌីយោបាយ័នស្ទឹងមានជ័យ៕

សូមទស្សនារូបភាពខាងក្រោម!

អត្ថបទ៖ សន្យា

ចុចអាន៖ ធ្លាប់ត្រូវ​គេមើលងាយស្នាដៃ ខ្ញុំបានពិន័យ​ខ្លួនឯងពី ២-៥ ម៉ោង ដើម្បីរៀនបន្ថែម​តាមយូធ្យូប

ចុចអាន៖ អ្នកនិពន្ធវ័យក្មេងមានស្នាដៃប្រមូលផ្ដុំគ្នានៅ “ទសប៉ាកកា”

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ7 hours ago

រដ្ឋបាល​រាជធានី គ្រោង​កែលម្អ​សួនច្បារ​មុខក្រសួង​ការពារ​ជាតិ​ឡើងវិញ​ឲ្យ​កាន់​តែ​មាន​សោភ័ណភាព​ស្រស់ស្អាត

ព័ត៌មានជាតិ8 hours ago

ធនាគារជាតិ​នឹង​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​ឱ្យ​កាន់តែ​ទំនើប ថែមទៀត​

ព័ត៌មានជាតិ8 hours ago

លោក ស សុខា ប្រកាស​ផ្តល់​អាហារូបករណ៍​ ១០០% ចំនួន ៥០​កន្លែង នៅ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប

ព័ត៌មានជាតិ8 hours ago

លោក ស ថេត គំរាម​ចាត់​វិធាន​ការ​ចំពោះ​អ្នកសារព័ត៌មាន​ណា​ ដែល​មិន​ស្តាប់​ការ​ណែនាំ​របស់​សមត្ថកិច្ច

ព័ត៌មានជាតិ9 hours ago

ស្អែកនេះ សម្តេចតេជោ នឹង​អញ្ជើញ​សម្ពោធ​អគារ​ទីស្តី​ការ​ថ្មី​ ក្រសួងសាធារណការ​ និង​វិទ្យាស្ថាន “តេជោសែន សាធារណការ​ និង​ដឹកជញ្ជូន”

ព័ត៌មានពេញនិយម