Connect with us

ជីវិតកម្សាន្ដ

នាដការីរបាំបុរាណ សុគា គីមលាង ប្រកាសតម្រុយចូលប្រកួត Miss Universe 2025

បានផុស

នៅ

នាដការីឆ្នើមផ្នែករបាំបុរាណអប្សារាកញ្ញា សុគា គីមលាង ហៅ កូនអាន់ បានប្រកាសបង្ហាញពីតម្រុយចូលរួមប្រកួតក្នុងកម្មវិធីប្រឡងសម្រស់ដ៏អស្ចារ្យ Miss Universe Cambodia 2025 បង្កការចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រនិងអ្នកនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសត្រៀមខ្លួន ចូលប្រឡូកក្នុងវិស័យបវរកញ្ញារបស់កញ្ញា សុគា គីមលាង នានេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនបង្ហាញការលើកទឹកចិត្ត ខណ:នាងប្តេជ្ញាយកជ័យជំនះ ដើម្បីក្លាយជាតំណាងកម្ពុជាឈានទៅដល់ឆាកអន្តរជាតិ នាពេលខាងមុខ។ នាដការីរូបនេះ បានបញ្ជាក់ច្បាស់ៗថា នាងដល់ពេលត្រូវច្បាស់លាស់នឹងបង្ហាញហើយ។

កញ្ញា សុគា គីមលាង ឬ កូនអាន់ បានលើកឡើងថា “រាល់ការប្រឹងប្រែងខិតខំនិងបទពិសោធន៍របស់ខ្ញុំ នឹងធ្វើឲ្យ Universe ទទួលស្គាល់កូនខ្មែរកាន់តែច្បាស់ថា ប្រទេសតូចតែបេះដូងធំ គឺ Kon Ant ,Cambodia”

យ៉ាងណា ការប្រកាសខ្លួនចូលក្នុងវិស័យបវរកញ្ញា ពីសំណាក់ សុគា គីមលាង គឺស្របពេលដែលមានការបើកភ្លើងខៀវពីសំណាក់អ្នកគ្រប់គ្រងកម្មវិធីខាងលើ ដែលបើកឱកាសសម្រានាដការី ដើម្បីដណ្តើមមកុដ Miss Universe Cambodia 2025 ។

កញ្ញា សុគា គីមលាង កន្លងមកធ្លាប់បេ្តជ្ញាចិត្ត ក្នុងការចូលរួមថែរក្សានូវសម្បត្តិវប្បធម៌អរិយធម៌ ដែលបុព្វបុរសជាតិខ្មែរ បានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ។ នេះជាឱកាសដ៏ល្អបំផុតដែលស្រីស្អាតរូបនេះ នឹងលេចវត្តមានក្នុងការប្រកួត Miss Universe 2025 ដើម្បីយកជ័យជំនះឈានទៅប្រកួតលើឆាកអន្តរជាតិ។

ជាការកត់សម្គាល់ នាដការី សុគា គីមលាង បានតាំងចិត្តខ្ពស់ក្នុងការចូលរួមថែរក្សាសម្បត្តិវប្បធម៌-អរិយធម៌ខណ:កន្លងមក ក៏ត្រូវបានទស្សនិកជនដឹងថា នាងតែងតែមានភាពលេចធ្លោលើសកម្មភាពផ្សព្វផ្សាយវប្បធម៌សិល្ប:ខ្មែរ។សកម្មភាពនេះតែងទទួលបានការកោតសរសើរ និងគាំទ្រពីសំណាក់មហាជនខ្មែរគ្រប់វ័យ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម