ជីវិតកម្សាន្ដ
“Squid Game” របស់ MrBeast ធ្វើឲ្យអ្នកគាំទ្រ និងអ្នករិះគន់ ជជែកគ្នាបែកផ្សែង
វីដេអូកម្សាន្តរបស់ MrBeast ដែលយកលំនាំតាមខ្សែភាពយន្ត Squid Game របស់ Netflix ទទួលបានការពេញនិយមយ៉ាងខ្លាំង ខណៈទើបតែទម្លាក់បាន ៦ថ្ងៃ មានអ្នកចូលទស្សនាជាង ១២៤លានដង។ ទន្ទឹមនឹងការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ វីដេអូនេះ ធ្វើឱ្យការជជែកវែកញែកពេញបណ្ដាញសង្គម ក៏ដូចជារងការរិះគន់ខ្លាំងផងដែរ។

កាលពីខែតុលា កន្លងទៅ MrBeast បានប្រកាសបង្កើតឡើងវិញនូវឈុតឆាក និងហ្គេមទាំង ៦វគ្គ ដែលមាននៅក្នុងខ្សែភាពយន្ត Squid Games ដើម្បីផលិតវីដេអូ YouTube ចេញផ្សាយលើឆានែលរបស់ខ្លួន។ បេក្ខជន-បេក្ខនារីចំនួន ៤៥៦នាក់នឹងចូលរួមប្រកួតប្រជែងពិតៗ ដើម្បីដណ្តើមយករង្វាន់ធំនូវទឹកប្រាក់ចំនួន ៤៥៦,០០០ ដុល្លារអាមេរិក។
ភាពខុសគ្នារវាង “MrBeast Game” និង “Squid Game” គឺ ការប្រកួតរបស់ MrBeast គ្មានការស្លាប់ពិតប្រាកដឡើយ ដោយគ្រាន់តែធ្វើជាស្លាប់ក្លែងក្លាយ ដើម្បីលេងសើចប៉ុណ្ណោះ។ ក្រោយប្រកាស មានមនុស្សជាច្រើនបានចូលរួមលេងហ្គេមនេះ និងត្រូវបានថតជាវីដេអូផ្សាយលើឆានែល MrBeast។

រាប់ចាប់តាំងពីការចេញផ្សាយលើកដំបូងនៅថ្ងៃទី ២៤ ខែវិច្ឆិកា វីដេអូរបស់ MrBeast មានអ្នកចូលមើលជាង ១២៤ លានដង ក្នុងរយៈពេល ៦ថ្ងៃ ខណៈ Squid Game មានអ្នកចូលទស្សនាប្រមាណ ១១៤លានដង ក្នុងរយៈពេល ៣០ ថ្ងៃដំបូង។
ដោយសារទទួលបានប្រជាប្រិយភាពខ្លាំងក្លា MrBeast Game ទទួលបានទាំងការសរសើរ និងការរិះគន់ព្រមៗគ្នា។

មតិរិះគន់បានលើកឡើងថា ក្នុងនាមជាផ្នែកមួយនៃប្រព័ន្ធផ្សព្វផ្សាយ ការលេងហ្គេមបែបនេះ ពិតជាខុសឆ្គងខ្លាំងណាស់ ព្រោះនេះមិនគ្រាន់តែជាសារប្រឆាំងនឹងមូលធននិយមប៉ុណ្ណោះទេ តែជាការកម្សាន្តដែលស្ដែងពីសណ្ដានចិត្តមនុស្សអាក្រក់ ដើម្បីប្រជែងយកប្រាក់សុទ្ធសម្រាប់ការសប្បាយរបស់ខ្លួន។ ក្រុមអ្នករិះគន់បន្ថែមថា ការផលិតវីដេអូនេះឡើង ក៏ជាការរំលោភបំពានលើវីដេអូដើមផងដែរ។

យ៉ាងណាមិញ អ្នកបង្កើតមាតិកា (Content Creator) អ្នកកាសែត និងអ្នកគាំទ្រ Squid Game មួយចំនួន បែរជាយល់ខុសពីនោះ ដោយពួកគេសុទ្ធតែបញ្ចេញមតិគាំទ្រ និងលើកឡើងដូចៗគ្នាថា ការផលិតវីដេអូរបស់ MrBeast អាចជួយផ្សព្វផ្សាយខ្សែភាពយន្ត Squid Game ឱ្យកាន់តែល្បីខ្លាំងឡើង។

ស្របជាមួយគ្នាដែរ ការប្រៀបធៀបចំនួនអ្នកចូលទស្សនាវីដេអូ MrBeast Game និង Squid Game គឺជាការប្រៀបធៀបខុសគ្នាស្រឡះ ប្រៀបដូចផ្លែប៉ោម និងផ្លែក្រូចអ៊ីចឹង។ MrBeast Game ជាវីដេអូនៅលើយូធ្យូប ដែលអ្នកទស្សនាអាចចូលមើលដោយសេរី ខណៈ Squid Game ជាស៊េរីភាគ ដែលអ្នកទស្សនាអាចចូលមើលបានដោយការបង់ប្រាក់។ ដូច្នេះ បើនិយាយថា MrBeast Game ល្បីជាង Squid Game ជារឿងមិនសមហេតុផលឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កំហុសឆ្គងទាំង ៩ ក្នុងរឿង “Squid Game” គ្មានអ្នកចាប់អារម្មណ៍ទាល់តែសោះ
ចុចអាន៖ Kim Joo Ryeong តួស្រី Squid Game បញ្ចេញរូបភាពសិចស៊ី ៤សន្លឹកលើទស្សនាវដ្ដី សម្រាប់ខែថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


