Connect with us

KPT+

កំហុសឆ្គងទាំង ៩ ក្នុងរឿង “Squid Game” គ្មានអ្នកចាប់អារម្មណ៍ទាល់តែសោះ

បានផុស

នៅ

ស្របគ្នានឹងប្រជាប្រិយភាពខ្លាំងក្លាក្នុងពេលដ៏ខ្លីនៃខ្សែភាពយន្តភាគកូរ៉េខាងត្បូងរឿង “Squid Game” រឿងនេះក៏បានបន្សល់នូវកំហុសឆ្គងមួយចំនួន ដែលទស្សនិកជនភាគច្រើនមិនបានចាប់អារម្មណ៍។

១. លេខសម្គាល់បេក្ខជនលេងហ្គេម

10 Mistakes and Easter Eggs in “Squid Game” That You Probably Missed
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកចូលរួមក្នុងការលេងហ្គេមដ៏គ្រោះថ្នាក់នេះ មានបេក្ខជនសរុបចំនួន ៤៥៦ នាក់ ហើយម្នាក់ៗសុទ្ធតែមានលេខសម្គាល់របស់ខ្លួន អាស្រ័យតាមលំដាប់ដែលពួកគេបានចុះឈ្មោះ។

​មិនថាភាគណា ឬឈុតណានោះទេ លេខសម្គាល់ គួរតែរក្សានៅដដែល ប៉ុន្តែផលិតករ​ហាក់មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព័ត៌មាន​លម្អិត​របស់​តួអង្គ​មិនសំខាន់ឡើយ ខណៈ Player 061 ដែលបង្ហាញនៅក្នុងវីដេអូ ដើមឡើយជាស្ត្រី ប៉ុន្តែ​រូបថត​ដែល​បាន​លុប​លើអេក្រង់ បែរជា​​បង្ហាញបេក្ខជនជា​បុរស​ ដែល​មាន​លេខ​ដូច​គ្នាទៅវិញ។ កំហុស​នេះ​ក៏​បាន​កើត​ឡើង​ជាមួយ​នឹង​បេក្ខជនដទៃ ​ក្នុង​វគ្គ​ផ្សេងៗផងដែរ។

២. បេក្ខជនម្នាក់មានអាយុជាង ១០០ឆ្នាំ

10 Mistakes and Easter Eggs in “Squid Game” That You Probably Missed

Player 017 ជាតួម្នាក់អាចឈានដល់ហ្គេមទី ៥ ត្រង់កន្លែងដែលបេក្ខជនត្រូវទាយថា តើបន្ទះកញ្ចក់មួយណាដែលត្រូវលោតពីលើ ហើយមានសុវត្ថិភាពសម្រាប់ឆ្លងទៅម្ខាងទៀត។ គាត់ជាអតីតជាងកញ្ចក់មុនចូលប្រកួត តែក៏ត្រូវស្លាប់ក្នុងហ្គេម ដោយសារតែ Player 218 ច្រានទម្លាក់។

10 Mistakes and Easter Eggs in “Squid Game” That You Probably Missed

ចំពោះតួអង្គរូបនេះ ត្រូវបានគេមើលឃើញភាពមិនប្រក្រតីគួរឱ្យអស់សំណើចមួយនៅលើទិន្នន័យឆ្នាំកំណើតរបស់គាត់។ ក្នុងទិន្នន័យបង្ហាញថា Player 017 បានកើតក្នុងឆ្នាំ ១៨៩៧ ដែលនេះធ្វើឱ្យគាត់មានអាយុរហូតដល់ ១២៤ ឆ្នាំទៅហើយ។

យ៉ាងណាមិញ ក្រុមហ៊ុន Netflix បានកែកំហុសវាយអក្សរនេះ ដោយកែប្រែឆ្នាំ ១៨៩៧ មក ១៩៨៧ វិញ។

៣. រាងឆ័ត្រនៅលើជញ្ជាំងមិនដូចគ្នា

10 Mistakes and Easter Eggs in “Squid Game” That You Probably Missed

នៅក្នុងហ្គេមទីពីរ បេក្ខជនបានអនុញ្ញាតឱ្យជ្រើសរើសរូបមួយ ក្នុងចំណោមរូបរាង ៤ផ្សេងគ្នាគឺ រង្វង់ ត្រីកោណ ផ្កាយ និងឆ័ត្រ។ ក្នុងនោះបេក្ខជនទាំងអស់ត្រូវទាញយករូបរាងដែលខ្លួនរើសពីបន្ទះគ្រាប់ស្ករ កុំឱ្យបែកដាច់ខាត។

10 Mistakes and Easter Eggs in “Squid Game” That You Probably Missed

ដំបូងឡើយទម្រង់ជើងឆ័ត្រនៅលើជញ្ជាំង​ជាបន្ទាត់ត្រង់ទេ តែពេល Player 456 យកឆ្កឹះ បែរជាខ្សែកោងទៅវិញ ខណៈលើជញ្ជាំង ក៏បានប្ដូរភ្លាមៗដែរ។

៤. តួអង្គ Seong Gi-hun ធ្វើពុតជាញ៉ាំ ទាំងដែលស្លាបព្រាគ្មានបាយ

10 Mistakes and Easter Eggs in “Squid Game” That You Probably Missed

នៅក្នុងភាគទី៣ តួអង្គឯក Gi-hun បានត្អូញត្អែររឿងអាហារត្រជាក់ បន្ទាប់គាត់ក៏ញ៉ាំវាទាំងមិនសប្បាយចិត្ត។ បើសង្កេតឱ្យជាក់ ត្រង់ឈុតនេះគេឃើញថា ​គាត់​គ្រាន់តែញ៉ាំ​ខ្យល់ប៉ុណ្ណោះ ព្រោះក្នុងស្លាបព្រាគ្មានអាហារអ្វីសូម្បីបន្តិច។

៥. ការបកប្រែភាសាអង់គ្លេសមិនត្រឹមត្រូវ

10 Mistakes and Easter Eggs in “Squid Game” That You Probably Missed

នៅក្នុងឈុតដែល Han Mi-nyeo ឬ​ Player  212 ព្យាយាមបញ្ចុះបញ្ចូលក្រុមផ្សេងឱ្យជ្រើសរើសនាងជាសមាជិក ស្រ្គីបអង់គ្លេសសរសេរថា “I’m not a genius, but I still got it work out.”(ខ្ញុំមិនមែនជាមនុស្សពូកែទេ ប៉ុន្តែខ្ញុំអាចធ្វើវាបាន)។

ផ្ទុយទៅវិញ អ្នកចេះភាសាកូរ៉េ និងអង់គ្លេសស្ទាត់ជំនាញថា តាមពិតអត្ថន័យដែល Mi-nyeo ត្រូវ​និយាយ​គឺI am very smart, I just never got a chance to study. (ខ្ញុំ​ឆ្លាត​ណាស់ ទោះបីខ្ញុំមិនបានរៀនក៏ដោយ”) ។

៦. ការប្ដូរស៊េរីទូរសព្ទដៃរបស់តួអង្គឯក

10 Mistakes and Easter Eggs in “Squid Game” That You Probably Missed

នៅភាគបញ្ចប់ ត្រង់ឈុតដែល Gi-hun ធ្វើដំណើរនៅឯស្ថានីយ៍រថភ្លើង​ ពេលនោះគាត់និយាយទូរសព្ទជាមួយកូនស្រី ដោយប្រើទូរសព្ទ Samsung S7 ។

ប៉ុន្តែខណៈពេលដែលគាត់កំពុងរង់ចាំការហោះហើរ នៅព្រលានយន្តហោះ ក្នុងចន្លោះពេលមិនប៉ុន្មានម៉ោងក្រោយមក ស្រាប់តែគេឃើញគាត់កាន់ទូរសព្ទ Samsung S3 ទៅវិញ។

៧. ទូរសព្ទដៃរបស់ Hwang Jun-ho មិនដែលអស់ថ្ម

10 Mistakes and Easter Eggs in “Squid Game” That You Probably Missed

ទូរសព្ទដៃ​របស់​ប៉ូលិស​ Hwang Jun-ho ហាក់បីដូចមិនដែលអស់ថ្មទាល់សោះ តាំងពីគាត់បន្លំខ្លួនចូលក្នុងកម្មវិធីប្រកួតមក។ វាជាចំណុចដែលទស្សនិកជនមួយចំនួនមិនបានចាប់អារម្មណ៍ ប៉ុន្តែអ្នកខ្លះពិតជាមានចម្ងល់ និងបញ្ចេញមតិគួរឱ្យអស់សំណើច ខណៈទូរសព្ទដៃនេះប្រៀបដូចមានអព្ភូតហេតុ។ ក្នុងពេលប្រហែលមួយសប្តាហ៍ Jun-ho បានប្រើវាដើម្បីថតរូប វីដេអូ និងសរសេរ Note ហើយទស្សនិក​មិន​ដែល​ឃើញ​គាត់សាក​ថ្ម​​នោះ​ទេ ប៉ុន្តែ​វា​ដំណើរការ​យ៉ាង​ល្អ​ឥត​ខ្ចោះ​រហូត​ដល់​ចប់។

៨. លេខទូរសព្ទពិតនៅលើកាត Squid Game

10 Mistakes and Easter Eggs in “Squid Game” That You Probably Missed

នៅលើកាតនិមិត្តសញ្ញាទាំង ៣ ដែលប្រៀបដូចជាលិខិតអញ្ជើញចូលរួមប្រកួត មានដាក់លេខទូរសព្ទសម្រាប់ទំនាក់ទំនង ប្រសិនបើចង់ចូលរួមលេងហ្គេម។

តាមពិតលេខនោះ ជាលេខទូរសព្ទរបស់ស្ត្រីកូរ៉េខាងត្បូងម្នាក់ ហើយនាងត្រូវបានគេផ្ញើសារ និងខលនិយាយរាប់រយដងក្នុងមួយថ្ងៃ រហូតដល់គាំងលេខទៀតផង។

ក្រោយមក ទើបក្រុមហ៊ុន Netflix បានចេញមុខដោះស្រាយបញ្ហានេះ ដោយកែសម្រួលឈុត ដែលមានដាក់លេខបង្ហាញនោះវិញ។

៩. ប្រភេទហ្គេម សុទ្ធតែមាននៅលើជញ្ជាំងនៃបន្ទប់សម្រាករបស់បេក្ខជន

10 Mistakes and Easter Eggs in “Squid Game” That You Probably Missed

បេក្ខជនមិនអាចទាយដឹងជាមុនបានទេនូវប្រភេទហ្គេមដែលត្រូវប្រកួតនៅវគ្គបន្ទាប់ ប៉ុន្តែការពិត ប្រភេទហ្គេមមទាំងអស់ នៅចំពោះមុខពួកគេនោះឯង តែគ្មានអ្នកចាប់អារម្មណ៍។

រូបភាពនៅលើជញ្ជាំងបន្ទប់សម្រាក ពណ៌នាទាំងអស់អំពីហ្គេមទាំង៦ ចាប់ពី Green Light Red Light រហូតដល់ការប្រកួតចុងក្រោយ។

គំនូរលើជញ្ជាំងបានលាក់នៅពីក្រោយគ្រែពួកគេ ទាល់តែបេក្ខជនស្លាប់អស់ ហើយគ្រែត្រូវបានរើចេញ ទើបរូបភាពនៃហ្គេមនីមួយៗបានបង្ហាញ។

ចំណែកប្រិយមិត្តដែលទស្សនា Squide Game រួចហើយ បានឃើញកំហុសឆ្គងផ្សេងទៀតដែរទេ?

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ការពិតគួរឱ្យភ្ញាក់ផ្អើល ពីក្រោយភាពល្បីល្បាញនៃភាពយន្ត “Squid Game”

ចុចអាន៖ មេរៀនជីវិតដ៏សំខាន់ពីផលិតករភាពយន្ត “Squid Game” គ្រប់គ្នាគួររៀនសូត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៤៩ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម