ជីវិតកម្សាន្ដ
ករុណា ពេជ្រ និមន្តព្រះសង្ឃ៧៥អង្គធ្វើបុណ្យឧទ្ទិសកុសលជូនលោកឪពុកជាទីស្រឡាញ់
តារាចម្រៀងលោក ករុណា ពេជ្រ បានថ្លែងឲ្យដឹងថា សម្រាប់ពិធីបុណ្យ១០០ថ្ងៃជូនឪពុកជាទីស្រលាញ់ លោកនិងក្រុមគ្រួសារបាននិមន្តព្រះសង្ឃចំនួន៧៥អង្គដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធរបស់គាត់ដែលស្លាប់ទៅ។

លោក ករុណា ពេជ្រ បានបញ្ជាក់ថា ពិធីបុណ្យគម្រប់ខួប១០០ថ្ងៃជូនលោកឪពុក គឺប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ស្ថិតនៅឯស្រុកកំណើតឈើបាច់បាភ្នំ ខេត្តព្រៃវែង ហើយនៅព្រឹកថ្ងៃទី១៩ ខែមករានេះ ក៏មានពិធីរាប់បាត្រព្រះសង្ឃ៧៥អង្គផងដែរ។

តារាចម្រៀងលោក ករុណា ពេជ្រ បានលើកឡើងទៀតថា ខ្ញុំបាទក៏សូមអភ័យទោសចំពោះបងប្អូនមិត្តភ័ក្ដិ ពូមីង និងFriend ក្នុងFacebookជាច្រើន ដែលមានទឹកចិត្តចង់ចូលរួមពិធីបុណ្យ១០០ថ្ងៃលោកឪពុកខ្ញុំយ៉ាងច្រើន។ ប៉ុន្តែដោយខ្ញុំធ្វើនៅឯស្រុកកំណើតលោកពុកដូច្នេះពិតជាមិនហ៊ានរំខាននិងអញ្ជើញបងប្អូនមិត្តភ័ក្ដិដោយសារឆ្ងាយ ។ លោក ករុណា ពេជ្រ បានបន្ថែមថា ខ្ញុំបាទសូមសម្តែងនូវទឹកចិត្តអរគុណយ៉ាងខ្លាំងសម្រាប់ការស្រ លាញ់រាប់អានចំពោះខ្ញុំ និងលោកឪពុករបស់ខ្ញុំ។

សូមជម្រាបថា ឪពុកលោក ករុណា ពេជ្រ គឺលោក ម៉ុក សាខន បានទទួលមរណៈភាពក្នុងជន្មាយុ៧៥ឆ្នាំកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដោយជំងឺប្រចាំកាយមានរយ:ពេលជាច្រើនឆ្នាំ៕
អត្ថបទ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


