ជីវិតកម្សាន្ដ
ស្វែង សុជាតា កើតជំងឺថ្មីម្យ៉ាងទៀតគួរឲ្យព្រួយបារម្ភ
ភ្នំពេញ ៖ កន្លងមកមហាជន និងអ្នកគាំទ្របានដឹងហើយថា តារាសម្តែងចាស់វស្សាអ្នកនាង ស្វែង សុជាតា បានជួបប្រទះនូវបញ្ហាជំងឺដ៏កាចសាហាវម្តងហើយ ខណៈកាលនោះនាងបានបាត់មុខពីវិថីសិល្បៈអស់មួយសន្ទុះធំដើម្បីសំងំព្យាបាលជំងឺស្រង់ជីវិតមកវិញ។

បន្ទាប់ពីទទួលបានការព្យាបាលអស់រយៈពេលច្រើនឆ្នាំ កាលណោះជំងឺដ៏កាចសាហាវនៅក្នុងរាងកាយរបស់អ្នកនាង ស្វែង សុជាតា ក៏បានរសាយជាសះស្បើយចេញពីខ្លួនរបស់នាងផងដែរទើបធ្វើឲ្យតារាស្រីរូបនេះលេចវត្តមានឡើងវិញលើវិថីសិល្បៈរហូត ដល់សព្វថ្ងៃតែម្តង ។
ដោយឡែក ស្របពេលដែលអាជីពសិល្បៈនិងមុខជំនួញកំពុងទទួលបានជោគជ័យនិងដំណើរការទៅ មុខយ៉ាងរលូននោះ ក៏ស្រាប់តែលេចដំណឹងថា តារាស្រីអ្នកនាង ស្វែង សុជាតា បច្ចុប្បន្នកំពុងដេកឱបជំងឺថ្មីម្យ៉ាងទៀតដ៏គួរឲ្យព្រួយបារម្ភទៀតផង។ បើតាមការឲ្យដឹងជំងឺនេះកំពុងតែរុករានក្នុងខ្លួនរបស់អ្នកនាង ស្វែង សុជាតា ដែលធ្វើឲ្យការរស់នៅជួប ការលំបាកយ៉ាងខ្លាំងដូចការហូបចុកនិងធ្វើទុក្ខគេងមិនគ្រប់គ្រាន់ជាដើម។

តារាសម្តែងអ្នកនាង ស្វែង សុជាតា បានថ្លែងប្រាប់ឲ្យដឹងតាមរយៈកិច្ចសម្ភាសន៍ថា ជំងឺប្រចាំកាយរបស់អ្នកនាងគឺជាជំងឺទឹកដក់ក្នុងពោះវៀននិងមានខ្យល់ពេញពោះវៀនថែមទៀត។ ដូច្នេះអ្នកនាងត្រូវប្រើពេលវេលាយូរសម្រាប់ការព្យាបាលជំងឺព្រោះត្រូវទៅ ពេទ្យតាមដានជារៀងរាល់ខែនិងស្ដាប់តាមការណែនាំរបស់គ្រូពេទ្យជំនាញដូចជាមន្ទីរពេទ្យជប៉ុនឬពេទ្យរុស្ស៊ី។
បន្ថែមពីនេះអ្នកនាង ស្វែង សុជាតា បញ្ជាក់ថាបើសិនជាមានការធ្វេសប្រហែសជំងឺនេះនឹងវិវឌ្ឍន៍ខ្លួនទៅជាមួយជំងឺកាចសាហាវ ឬ មហារីកប្រសិនបើអ្នកនាងមិនបានព្យាបាលទាន់ពេលវេលាទេនោះ។ គួររម្លឹកថា អ្នកនាង ស្វែង សុជាតា កាលពីប៉ុន្មានឆ្នាំកន្លងទៅគឺធ្លាប់កើតជំងឺដុះសាច់ក្នុងខួរក្បាលរហូតជ្រុះសក់អស់ប៉ុន្តែក្រោយមកជំងឺនោះក៏បានជាសះស្បើយឡើងវិញ៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


