Connect with us

ជីវិតកម្សាន្ដ

កំពូលតារាសម្តែងឆ្នាស់ឆ្នើម ស្វែង សុជាតា ដឹកដៃគូស្នេហ៍ថត Pre-Wedding នៅប្រាសាទសម្បូរព្រៃគុហ៍

បានផុស

នៅ

តារាសម្តែងជើងចាស់ល្បីឈ្មោះអ្នកនាង ស្វែង សុជាតា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងចាប់អារម្មណ៍ បន្ទាប់ពីតារាស្រីពូកែខាងតួរឆ្នាស់ឆ្នើមរូបនេះបានដឹកដៃបុរសវ័យក្មេងដែលជាគូស្នេហ៍ ទៅថតរូប Pre-Wedding នៅឯងប្រាសាទសម្បូរព្រៃគុហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងដែលទាក់ទាញចំណាប់អារម្មណ៍ថែមទៀតគឺអ្នក នាង ស្វែង សុជាតា ក៏បានជ្រើសរើសនូវប្លង់ថតរូបសម្រាប់ថ្ងៃដ៏ពិសេសរបស់ខ្លួន នៅក្នុងបរិវេណប្រាសាទសម្បូរព្រៃគុហ៍ក្នុងខេត្តកំពង់ធំ ដែលជាទីតាំងប្រវត្តិសាស្ត្រដ៏ស្រស់ស្អាតហើយក៏កម្រនឹងមានអ្នកនឹកឃើញដល់ការមកថតរូបភាពពិសេសបែបនេះ នៅតំបន់ប្រាសាទនេះដែរ។

ជាមួយគ្នា កំពូលតារាសម្ដែងឆ្នាស់ឆ្នើមអ្នកនាង ស្វែង សុជាតា ក៏បានប្រកាសជាផ្លូវការថា នឹងត្រៀមចូលរោងការនៅក្នុងពេលឆាប់ៗជាមួយនឹងគូស្នេហ៍វ័យក្មេងដែលត្រូវជាអនាគតស្វាមី។ នេះចាត់ទុកជារឿងដ៏គួរឱ្យសាទរចំពោះតារាសម្ដែងជើងចាស់រូបនេះផងដែរ ខណៈអ្នកនាងក៏ធ្លាប់បរាជ័យនៅក្នុងជីវិតគូរនាពេលកន្លងមក ហើយការសម្រេចចិត្តជ្រើសរើសបុរសវ័យក្មេងដែលអ្នកនាងបានប្រកាសជាផ្លូវការ។

ជាមួយគ្នាដំណឹងនេះដែរ អ្នកគាំទ្រនិងមិត្តភក្តិសិល្បៈជាច្រើនបានចូលរួមសាទរ និងជូនពរឱ្យគូស្នេហ៍អ្នកទាំងពីរស្រឡាញ់គ្នាដល់ចាស់កោងខ្នងទៀតផង។

មួយរយ:ចុងក្រោយ បន្ទាប់ពីតារាជើងចាស់រូបនេះ ចូលប្រឡូកវិស័យសិល្ប:វិញនោះ ឃើញថា ហាក់ក្រសោបបានការគាំទ្រ និងប្រជាប្រិយភាពឡើងវិញច្រើន។ មិនតែប៉ុណ្ណោះ ក៏មានឱកាសលេចវត្តមានក្នុងខ្សែភាពយន្តបរទេសដែលសហការថតនៅខ្មែរផងដែរ៕ ចាន់រ៉ា

ស្វែង សុជាតា
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម