ជីវិតកម្សាន្ដ
បវរកញ្ញា ប៉ូគឹមថេង សុតធីតា ត្រៀមដាក់ពាក្យបណ្ដឹងដើម្បីការពារសុវត្ថិភាពខ្លួន ក្រោយមានមន្រ្តីប៉ូលិសម្នាក់ ប្រើអំណាចបំផ្លាញទ្រព្យសម្បត្តិ
កញ្ញា ប៉ូគឹមថេង សុតធីតា ដែលជាMiss Grand Cambodia 2021ស្របពេលដែលកេរ្តិ៍ឈ្មោះបោះជំហ៊ានលើវិស័យសិល្ប:នោះ ក៏ស្រាប់តែថ្មីៗនេះបានផ្ទុះនូវរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយទៀត ដោយនាងអះអាងថា នាងកំពុងតែមានការព្រួយបារម្ភចំពោះសុវត្ថិភាពក្រោយមានមន្រ្តីប៉ូលីសម្នាក់ប្រើអំណាចទៅបំផ្លាញទ្រព្យសម្បិត្តិដែលខ្លួនសាងសង់ឡើងស្របច្បាប់។

បវរកញ្ញា ប៉ូគឹមថេង សុតធីតា បានថ្លែងប្រាប់ឲ្យដឹងតាមរយ:បណ្តាញសង្គមនាល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ថា នាងបានសាងសង់សំណងលើដីរបស់ខ្លួនតើខ្ញុំខុសត្រង់ណា? បុគ្គលម្នាក់យកឈ្មោះជាប៉ូលីសខណ្ឌមកបំផ្លាញទ្រព្យសម្បិត្តិរបស់នាងដែលនាងបានសាងសង់ ?។ កញ្ញា សុតធីតា បញ្ជាក់ថា ដើមឈើខ្ញុំដាំក្នុងដីខ្ញុំក៏បំផ្លាញ់ ដើមតូចៗកាប់ឡើងដាច់ជា២ដើមធំៗយកគ្នាមកគាស់រំលើងឡើងខ្ទេច ។

បវរកញ្ញា ប៉ូគឹមថេង សុតធីតា បាននិយាយទៀតថា សូម្បីតែរបងទ្វារក៏លើកទៅខ្ទេច នេះគេហៅថាបំផ្លាញទ្រព្យសម្បិត្តិប្រជាជនមករឹបអូសទាំងគ្មានដីការច្បាស់លាស់មកបែបលឹបលរដូចជាចោរមិចមិនធ្វើសកម្មភាពពេលគ្រួសារនាងនៅ។ សំនួរសួរថាកំហុសនាងត្រង់ណាដែលសាងសង់លើដីខ្លួនឯងនិង?។

ប៉ូគឹមថេង សុតធីតា បានសង្កត់ធ្ងន់ថា ស្អែកនេះ(ទី២២ខែមីនា)ខ្ញុំនឹងដាក់ពាក្យបណ្តឹងហើយ។ ដែលខ្ញុំផុសនេះ គឺចង់អោយបងប្អូនទាំងអស់គ្នាធ្វើជាសាក្សីពីសុវត្តិភាពរបស់ខ្ញុំផង។ រូបភាពក៏មានវីដេអូរក៏មានបងប្អូនក្នុងសមាគមន៍ក៏ជាសាក្សីគ្រប់គ្នាខ្ញុំជាពលរដ្ធដែលរស់នៅស្រប់ច្បាប់ខ្ញុំក៏ត្រូវមានយុត្តិធម៌សម្រាប់ខ្លួនខ្ញុំដែរ។

នាងក៏បានបន្ថែមដែរថា គ្រប់គ្នាក៏ដឹងនាងមិនមែនជាមនុស្សដែលចូលចិត្តបង្ហាញអារម្មណ៍តាមsocialmediaទេ ប៉ុន្តែនាងគ្រាន់តែចង់អោយគ្រប់គ្នាជួយធ្វើជាសាក្សីសុវត្ថិភាពរបស់នាងផង ព្រោះមិន ដឹងថា មានរឿងអ្វីបន្តរទៀតទេ បន្ទាប់ពីដាក់ពាក្យបណ្តឹងរួចហើយនោះ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


