ជីវិតកម្សាន្ដ
សុន ស្រីពេជ្រ ទម្លាយអារម្មណ៍ពិតក្រោយឃើញព័ត៌មានភរិយាឧកញ៉ា ឌួង ឆាយ ប្រកាសចែកផ្លូវគ្នា
ភ្នំពេញ ៖ តារាចម្រៀងអ្នកនាងសុន ស្រីពេជ្រ ក្រោយពេលបានឃើញការចុះផ្សាយព័ត៌មានជាបន្តបន្ទាប់នូវរឿងរ៉ាវដ៏ភ្ញាក់ផ្អើលរបស់លោកឧកញ៉ាឌួង ឆាយ ដែលត្រូវបានភរិយាអ្នកស្រី ដេត ម៉ាលីណា ប្រកាសលែងលះគ្នាបង្ហាញឲ្យមហាជនបានដឹងជាសាធារណៈនោះ ពេលនាងបានថ្លែងចេញពីអារម្មណ៍ពិតខណៈដែលខ្លួនក៏ធ្លាប់ឆ្លងកាត់បញ្ហាបែកបាក់នេះដែរ។

ការលើកឡើងរបស់តារាស្រីចេះគ្រប់ទម្រង់សិល្បៈទាំងសម័យនិងបុរាណអ្នកនាង សុន ស្រីពេជ្រនេះក៏ត្រូវបានទស្សនិកជនមួយចំនួនយល់ឃើញនិងបង្ហាញការគាំទ្រចំពោះបទពិសោធន៍ជីវិតដែលនាងធ្លាប់ជួបប្រទះហើយឆ្លងកាត់រឿងរ៉ាវជីវិតស្នេហានេះផងដែរ។

អ្នកនាង សុន ស្រីពេជ្រ បានបង្ហាញថាបើជីវិតគូរស់នៅមិនចុះសម្រុងគ្នាក៏បែកគ្នាទៅ ដើរផ្លូវរៀងខ្លួនវាប្រសើរសម្រាប់មនុស្សទាំងសងខាង។

តារាចម្រៀងដែលត្រូវជាកូនស្រីរបស់តារាកំប្លែងលោកតា សង់ស៊ី ,អ្នកនាង សុន ស្រីពេជ្រ បាននិយាយបន្ថែមទៀតថា អស់អារម្មណ៍ គ្មានន័យ រូបភាពពិតៗមិនមែនជាការ drama។អ្នកដឹង និងជួបទើបយល់អារម្មណ៍មួយនេះ បែកគ្នាហើយអ្វីៗក៏ចប់អស់ភាពកង្វល់ ក្រៅពីជីវភាពលទ្ធភាពចិញ្ចឹមនិងញញឹមដើម្បីកូនៗ។

ខ្លឹមសាររបស់តារាចម្រៀងអ្នកនាង សុន ស្រីពេជ្រ ក៏ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនទៀតបន្តការចែករំលែកដើម្បីទុកជាបទពិសោធន៍ជីវិតផងដែរខណៈមានការលើកឡើងថា ជីវិតប្តីប្រពន្ធបែកបាក់គ្នាសំរាប់មនុស្សស្រីចាំតែខុសចាំតែគេសើចយំ តែគ្មានអ្នកណាដឹងក្រៅតែពីខ្លួនយើងទេបង ទម្រាំតែរឹងមាំមកដល់ពេលនេះមិនដឹងថា ទ្រាំនឹងអ្វីខ្លះទេគឺវេទនាណាស់ជីវិតកើតជាមនុស្សស្រី៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


