Connect with us

ជីវិតកម្សាន្ដ

ផលិតកររឿង​”ដើម្បីកូន”​ចង់ឃើញ​យុវវ័យខ្មែរ​ខ្លាំង​ដូចជាប្រទេស​សិង្ហបុរី​ និង​អ៊ីស្រាអែល

បានផុស

នៅ

លោក ហ៊ុយ យ៉ាឡេង ផលិតករភាពយន្តរឿង “ដើម្បីកូន”​បាន​ថ្លែងប្រាប់​ពីចំណាប់អារម្មណ៍​របស់ខ្លួនថា​ លោកពិតជាចង់ឲ្យយុវវ័យខ្មែរ​ខ្លាំងដូចជាប្រទេស​សិង្ហបុរី និងអ៊ីស្រាអែល​លើការគាំទ្រវិស័យភាពយន្ត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ផលិតករភាពយន្ត​លោក ហ៊ុយ យ៉ាឡេង ក៏បានប​ញ្ជាក់ថា ​ប្រសិនបើជារឿងនេះអាច​ទៅបានគឺ​លោក​សច្ចា និងខិតខំផលិតភាពយន្តល្អៗជូនជាតិបន្តទៀត។​

លោក​ក៏ថ្លែងអរគុណ​ដល់​បង​ប្អូនដែលគាំទ្រដែរថា “ខ្ញុំរំភើបណាស់នេះ​ជារូបភាពដែល​ខ្ញុំមិននឹកស្មានថាកើតឡើង​បានព្រោះ​ឆ្លងកាត់៣ថ្ងៃដែលស្ងាត់ ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមសូមអភ័យទោសដល់ផលិតករ​ភាពយន្ត​ និង​ប្អូនៗ​យុវវ័យបើខ្ញុំមានការ​លើសលួស​ប៉ះពាល់​អារម្មណ៍​បងប្អូន”។​

​លោក ហ៊ុយ យ៉ាឡេង ​បន្តថា ​ក្នុងនាមលោកជាមនុស្ស​ចាស់តែងតែបារម្ភ​ដល់យុវវ័យដែល​ជាទំពាំង​ស្នងឬស្សី​និងខិតលើកស្ទូយ​ចូលរួមអភិវឌ្ឍន៍​ជាតិ​និងត្រួសត្រាយ​ផ្លូវជូន​ប្អូនជំនាន់ក្រោយ​។

​ម្យ៉ាងទៀតលោកចង់ឱ្យយុវវ័យខ្មែរ​យើងខ្លាំងដូចជាប្រ ទេសសិង្ហបុរី​និងអ៊ីស្រាអែល​ដូចនេះ​ពួកយើង​ត្រូវរួមគ្នាព្រោះលោកគឺស្រលាញ់យុវវ័យយើងដូចជាបងប្អូនបង្កើត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម