Connect with us

ជីវិតកម្សាន្ដ

ចំរើន សុភ័ក្រ្ត ទម្លាយរឿងតូចចិត្តព្រោះគេមិនសូវឲ្យតម្លៃលើអ្នកចម្រៀងភ្លេងខ្មែរ

បានផុស

នៅ

តារាចម្រៀងស្រីវ័យក្មេងកញ្ញា ចំរើន សុភ័ក្រ្ត បានទម្លាយពីអារម្មណ៍ពិតផ្ទាល់ខ្លួន និងអាក់អន់ចិត្តព្រោះឃើញគេមិនសូវឲ្យតម្លៃលើអ្នកចម្រៀងភ្លេងខ្មែរ។

រឿងដែលធ្វើឲ្យតារាស្រីកញ្ញា ចំរើន សុភ័ក្រ្ត មានការអាក់អនចិត្តតាមរយ:បណ្តាញសង្គមថា តម្លៃនៃការជួយក្រុមភ្លេងខ្មែរទៅលេងឬប្រគុំក្នុងកម្មវិធីមង្គលការនានាថ្លៃចន្លោះពី២០០ដុល្លារទៅ ៣០០ដុល្លារប៉ុណ្ណោះ ខណ:សមាជិកក្នុងក្រុមមានរហូដល់ជិត ១០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ចំរើន សុភ័ក្រ្ត បានលើកឡើង​ថា «ក្នុងនាមខ្ញុំជាអ្នកចម្រៀងភ្លេងខ្មែរ ខ្ញុំសូមមិននិយាយពីក្រុមវង់ភ្លេងធំៗទេ ហើយក៏សូមសំណូមពរដល់លោកគ្រូ អ្នកគ្រូបងប្អូនសិល្បករភ្លេងខ្មែរទាំងអស់ចូលពង្រឹងតម្លៃខ្លួនឯង និងឱ្យតម្លៃខ្លួនឯងឱ្យបានច្រើនជាងនេះ ព្រោះបើយើងមិនឱ្យតម្លៃខ្លួនឯងគ្មានអ្នកណាគេឱ្យតម្លៃយើងទេ។ ហើយក៏សំណូមពរដល់បងៗសម្អាងការក៏ដូចគ្នាទទួលគេរាប់ពាន់ដុល្លារ រាប់ម៉ឺនដុល្លារតែឱ្យភ្លេង ២០០ ទៅ ២០០ដុល្លារ អស់ហើយ»។

សុភ័ក្រ្តក៏បានលើកពីនូវជាក់ស្តែងមួយទៀតដែរថា បើម្ចាស់ដើមការខ្លះក៏អ៊ីចឹងដែរចំណាយផ្ការាប់ម៉ឺនដុល្លារមិនតថ្លៃទេ តែមកតថ្លៃភ្លេងខ្មែរញាក់សាច់។ មួយវង់មានគ្នា៦ ទៅ ៧នាក់ឱ្យគ្នា២០០ទៅ៣០០ដុល្លារ។ រីឯលោកគ្រូព្រះអាចារ្យក៏អ៊ីចឹងដែរគាត់ជាអ្នកមានចំណេះដឹងអ្នកដឹកនាំកម្មវិធីទាំងមូលឱ្យគាត់ ៥០ ដុល្លារធ្វើមិនធ្វើបើមិនធ្វើហៅគេទៀត។ ត្រង់ចំណុចនេះគេឃើញមានការបញ្ចេញមតិគាំទ្រចំពោះការលើកឡើងខាងលើ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៣៤ នាទីutes មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

ព័ត៌មានជាតិ៥៧ នាទីutes មុន

អតីតទីប្រឹក្សាសម្តេចតេជោ ប្រតិកម្មចំពោះសមាគមអ្នកនិពន្ធថៃ

ព័ត៌មានជាតិ២ ម៉ោង មុន

អង្គការ ILO នឹងបន្តបង្កើនកិច្ចសហប្រតិបត្តការល្អជាមួយក្រសួងការងារបន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក ត្រាំ ប្រាប់​ថា​នឹងពិចារណាទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ម្តងទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពលករខ្មែរម្នាក់ដែលពេទ្យថៃទុកចោល ត្រូវបានអភិបាលខេត្តប៉ៃលិនអន្តរាគមសង្គ្រោះ ផ្តល់ទាំងថ្លៃព្យាបាល និងធ្វើដំណើរ 

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក ត្រាំ ប្រាប់​ថា​នឹងពិចារណាទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ម្តងទៀត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

Sokha Hotels

ព័ត៌មានពេញនិយម