ជីវិតកម្សាន្ដ
ឆន ស្រីណេត សូមទោសអ្នកគាំទ្រ មិនអាចដណ្ដើមមកុដជូនជាតិ
កញ្ញា ឆន ស្រីណេត ដែលជាបវរកញ្ញាតំណាងកម្ពុជាបានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសម៉ាឡេសុីហើយកាលពីថ្ងៃព្រហស្បតិ៍ទី១០ខែវិច្ឆិកាឆ្នាំ២០២២ ដើម្បីចូលរួមការប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Tourism International 2022។

ដំណើរចេញទៅប្រកួតលើឆាកអន្តរជាតិរបស់បវរកញ្ញាតំណាងកម្ពុជាគឺកញ្ញា ឆន ស្រីណេត សង្កេតឃើញមានការចូលរួមជូនដំណើរផងដែរពីសំណាក់អ្នកគាំទ្រនិងបងប្អូនមិត្តភក្តិនៅឯព្រលានយន្តយន្តហោះភ្នំពេញ។ ក្នុងនោះក៏មានការជូនពរនិងលើកទឹកដល់កញ្ញា ឆន ស្រីណេត ក្នុងការចេញទៅប្រកួតលើឆាកអន្តរជាតិនាពេលនេះផងដែរ។
ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ទីបំផុតនៅយប់ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ ២០២២ ដែលជាវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រកួតសម្រស់ Miss Tourism International 2022 ម្ចាស់គ្រងមកុដហើយគឺបានទៅលើនាង Suphatra Kl iangprom មកពីប្រទេសថៃ។

ចំណែកឯអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា ក៏បានបង្ហាញនូវអារម្មណ៍ចូលរួមសោកស្ដាយចំពោះកញ្ញា ឆន ស្រីណេត ដែលមិនអាចដណ្ដើមបានលទ្ធផលល្អជូនប្រជាជនកម្ពុជាដូចការរំពឹងទុក។ ក្នុងនោះដែរសម្រាប់សាមីខ្លួន ឆន ស្រីណេត ក៏បានពោលពាក្យសូមទោសដោយខ្លីថា «សូមទោសកម្ពុជា ខ្ញុំធ្វើមិនបានល្អអ្នកទេ»។
កញ្ញាឆន ស្រីណេត មុនពេលចាកចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ីក្នុងកម្មវិធី Miss Tourism International 2022 នាងក៏បានបញ្ជាក់យ៉ាងខ្លីងបានត្រៀមខ្លួនរួចរាល់សម្រាប់ការចេញទៅប្រកួតលើកនេះ។ យ៉ាងណាមិញ ស្រីណេត ជានារីមួយរូបដ៏លេចធ្លោក្នុងចិត្តមហាជនគ្រប់មជ្ឈដ្ឋាន ខណ:ដែលបវរកញ្ញាពោរពេញដោយសមត្ថ ភាពឆ្លាតវ័យនិងរូបសម្រស់ស្រស់ស្អាត៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ