ជីវិតកម្សាន្ដ
រូបថត ១ សន្លឹក រវាង ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ផ្ទុះការចាប់អារម្មណ៍ និងសរសើរជាគំរូល្អ
រូបភាព ១ សន្លឹក បង្ហាញពីការស្វាគមន៍គ្នាយ៉ាងស្និទ្ធស្នាល និងកក់ក្ដៅរបស់កំពូលតារាចម្រៀង ២ រូប ដែលមានងារជាឧកញ៉ាដូចគ្នា គឺ លោក ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត កំពុងផ្ទុះការចាប់អារម្មណ៍ ព្រមទាំងការសរសើរពីសំណាក់អ្នកគាំទ្រ។

រូបថតនេះ ត្រូវបានអ្នកគាំទ្រតារាប្រុសទាំង ២ រូបខាងលើ យកមកបង្ហោះចែករំលែកនៅលើបណ្ដាញសង្គមដែលអាចបញ្ជាក់ថា រវាងឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត គឺជាកំពូលតារាចម្រៀងរៀមច្បង និងសិស្សប្អូនគំរូសម្រាប់អ្នកសិល្បៈឯទៀតក្នុងការយកតម្រាប់តាមនាថ្ងៃមុខ។

សង្កេតតាមរយៈរូបថតដែលត្រូវបានបង្ហោះនោះគេឃើញតារាចម្រៀងលោក ព្រាប សុវត្ថិ និង លោក ខេមរៈ សិរីមន្ត បានជួបទទួលស្វាគមន៍គ្នាយ៉ាងកក់ក្ដៅបំផុត ដោយក្នុងនោះអ្នកទាំងពីរបានស្ទុះយកដៃឱបគ្នាជាមួយស្នាមញញឹមយ៉ាងស្រស់ស្រាយ។ ត្រង់ចំណុចនេះ មានការលើកឡើងថា កំពូលតារាចម្រៀង ២ រូប បានស្ដែងចេញពីទឹកចិត្តស្រលាញ់ និងគោរពឲ្យតម្លៃគ្នាទៅវិញទៅមកដោយគ្មានលាក់លៀមឡើយ។

សូមជម្រាបដែរថា រូបភាពដ៏កក់ក្ដៅរវាងលោក ព្រាប សុវត្ថិ និង លោក ខេមរៈ សិរីមន្ត នោះ ត្រូវបានគេដឹងថា បានធ្វើឡើងនៅក្នុងជំនួបទទួលស្វាគមន៍កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចូលទៅក្នុងគ្រួសាររបស់ផលិតកម្ម Galaxy កាលពីពេលថ្មីៗកន្លងមកនេះ៕
អត្ថបទ ៖ ចាន់រ៉ា



-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត