ជីវិតកម្សាន្ដ
តារាល្បីៗណាខ្លះ? នឹងមានវត្តមាននៅប្រាសាទបាយ័ន ក្នុងកម្មវិធី BVLGARI AETERNA 2025
ជាការពិតណាស់កម្មវិធី BVLGARI Aeterna 2025 លំដាប់ថ្នាក់ពិភពលោក បានជ្រើសរើសទឹកដីខេត្តសៀមរាបធ្វើជាទីតាំងបង្កើតកម្មវិធីដែលនឹងធ្វើឡើងនៅបរិវេណប្រាសាទបាយ័ន ថ្ងៃទី21 ខែកុម្ភៈ នេះហើយ។
តាមប្រភពបានឲ្យដឹងថា តារាល្បីៗតាមបណ្ដាប្រទេសដែលជាអ្នកតំណាងឲ្យ BVLGARI ដូចជា តារាខ្មែរ តារាចិន តារាកូរ៉េ តារាថៃ និងតារាហូលីវូដ នឹងមកជួបជុំគ្នានៅទឹកដីកម្ពុជា ដើម្បីចូលរួមបង្ហាញវត្តមាននៅក្នុងកម្មវិធីមួយនេះដូចកាលពីឆ្នាំកន្លងទៅ។

គេបានរំពឹងថា Lisa និង Mingyu នឹងបង្ហាញវត្តមាន ហើយចំពោះតារាចិនគេប្រាកដចិត្តថា Lui Yifei និង Yang Yang តារាសម្ដែងលំដាប់ហូលីវូដ Anne Hathaway និង Zendaya ក៏នឹងមកចូលរួមផងដែរ។ លើសពីនោះ មហាសេដ្ឋីមកពីជុំវិញពិភពលោក ក៏ត្រូវបានអញ្ជើញឲ្យចូលរួម ព្រមទាំងសេដ្ឋីនៅប្រទេសកម្ពុជាក៏នឹងមានកិត្តិយសបង្ហាញវត្តមានទៀតផង។

កាលពីឆ្នាំ2024កន្លងទៅនេះ BVLGARI បានប្រារព្ធពិធីនៅឯប្រទេសសិង្ហបុរី ដែលមានវត្តមានរបស់តារាល្បីៗដូចជា កញ្ញា ស៊ីន យូប៊ីន ជាអ្នកតំណាងឲ្យកម្ពុជា តារាកូរ៉េគឺ Kim Jiwon។ ចំណែកឯ ឆ្នាំ2025នេះ កញ្ញា ស៊ីន យូប៊ីន មានកិត្តិយសធ្វើជាម្ចាស់ផ្ទះទទួល BVLGARI៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


